កែម ឡី ជាអ្នកណា?

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​សាធារណជន​ជាច្រើន​បាន​ស្គាល់​លោក​តាម​រយៈ​ការ​វិភាគ​លើ​បញ្ហា​សង្គម ស្ថានភាព​នយោបាយ សិទ្ធិ​មនុស្ស ការ​អភិវឌ្ឍ​ប្រទេស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ ហើយ​លោក​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​ការ​វិភាគ​របស់​លោក ហៅ​ថា​ជា​អ្នក​វិភាគ​ឯករាជ្យ ដែល​និយាយ​ចំៗ​ទាក់ទង​នឹង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល និង​បញ្ហា​ផ្សេងៗ​ទៀត ទោះ​បី​ជា​លោក​បាន​ដឹង​ជា​មុន​ថា លោក​ប្រឈម​នឹង​ការ​បាញ់​សម្លាប់​ដោយ​ប្រការ​ណា​មួយ​ក្ដី។ ស្វែងយល់​បន្ថែម

កាលប្បវត្តិ

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ពលរដ្ឋ​ដែល​ស្រឡាញ់​គាំទ្រ​ការ​វិភាគ​របស់​លោក​រាប់​ម៉ឺន​នាក់ បាន​សម្ដែង​ការ​សោកស្ដាយ និង​សោកសង្រេង ហើយ​បាន​ចាត់​ទុក​ថា​ជា​វីរជន និង​បាន​ហែហម​ដង្ហែ​សព​លោក​ទៅ​ទី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ខណ្ឌ​ជ្រោយចង្វារ បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​បាន​បាញ់​សម្លាប់​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ចំណុច​ស្ដុប​បូកគោ រាជធានី​ភ្នំពេញ។

ស្វែងយល់​បន្ថែម

​អត្ថបទទាក់ទងនឹងបណ្ឌិត កែម ឡី

ស្ថាប័ន​អន្តរជាតិ​និង​ជាតិ​សំខាន់ៗ​ថ្កោលទោស​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី

ស្ថាប័ន​អន្តរជាតិ​ខ្លះ​ទៀត ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត និង​ស្នើសុំ​បរទេស​មក​ជួយ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ​ទៀត​ផង។ តើ​ស្ថាប័ន​ណា​ខ្លះ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​លើ​ករណី​ឃាតកម្ម​នេះ?

ស្វែងយល់​បន្ថែម

បក្ស​ប្រឆាំង​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​ឃាតកម្ម​លោក កែម ឡី

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះជាតិ អំពាវនាវ​ឲ្យ​មាន​ការ​ជួប​គ្នា​មួយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ខ្លួន ដើម្បី​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដោយ​មាន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស ចូលរួម​ក្នុង​ការ​ស្វែង​រក​ឃាតក​ពិត​ដែល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​ស្វែង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាតកម្ម​នេះ។

ស្វែងយល់​បន្ថែម

អ្នក​នយោបាយ​ពលរដ្ឋ​និង​រដ្ឋាភិបាល​ថ្កោលទោស​ចំពោះ​ករណី​ឃាតកម្ម​លើ​លោក កែម ឡី

ប្រជាពលរដ្ឋ អ្នក​នយោបាយ និង​រដ្ឋាភិបាល សុទ្ធតែ​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ឃាតកម្ម​ព្រៃផ្សៃ​លើ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​សង្គម និង​នយោបាយ​ដ៏​ល្បី​នៅ​កម្ពុជា។ ពួក​គេ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វែក​មុខ​ជន​ដៃ​ដល់ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យ​បាន។

ស្វែងយល់​បន្ថែម

មនុស្ស​រាប់​សែន​​នាក់​ចូលរួម​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​ខេត្ត​តាកែវ

សព​លោក​បណ្ឌិត កែម ឡី បាន​ដង្ហែ​ដល់​ភូមិ​កំណើត​លោក​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​វេលា​ម៉ោង​ជិត ៦​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​កក្កដា ក្រោយ​ពី​ចំណាយ​ពេល​វេលា​ដង្ហែ​ក្បួន​ជាង ១០​ម៉ោង នៅ​លើ​ដង​ផ្លូវ​ជាង ៨០​គីឡូម៉ែត្រ។ ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី អម​ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ២​លាន​នាក់​មក​ពី​គ្រប់​ទិសទី​មក​ពី​តំបន់​ជនបទ និង​ទីក្រុង។

ស្វែងយល់​បន្ថែម