អាជ្ញាធររារាំងមិនឲ្យពលរដ្ឋធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ
ដោយ អ៊ួន ឈិន និង សុ ជីវី
2015.01.20
2015.01.20
កងកម្លាំងអាជ្ញាធររាជធានីភ្នំពេញ ប្រមាណ ១០០នាក់ ប្រដាប់ដោយដំបង និងខែល រារាំងប្រជាពលរដ្ឋសហគមន៍ដីធ្លី ព្រះសង្ឃ និងសកម្មជននយោបាយប្រមាណ ១០០នាក់ មិនឲ្យប្រមូលផ្ដុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២០ មករា។
ពលរដ្ឋសហគមន៍ដីធ្លីបឹងកក់ បុរីកីឡា ៣មករា និងព្រលានយន្តហោះជាដើម ចង់ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យរយៈពេល ១ខែ ចាប់ពីថ្ងៃទី២០ មករា ដល់ថ្ងៃទី២០ កុម្ភៈ ដើម្បីទាមទារឲ្យមានការដំណោះស្រាយបញ្ចប់ជម្លោះដីធ្លី និងទាមទារឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស និងដីធ្លី ១៩នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ ប៉ុន្តែសាលារាជធានីភ្នំពេញ មិនយល់ព្រមតាមសំណើរបស់សហគមន៍ទាំងនោះទេ៕