ជីវភាព​លោក​តា​ប្រាជ្ញ ឈួន និង​ក្រុម​គ្រួសារ​នៅ​ខេត្ត​តាកែវ

ដោយ វោហារ ជាតិ
2014.11.04
1

លោក​តា ប្រាជ្ញ ឈួន ប្រឹង​ក្រោក​អង្គុយ​ទទួល​ភ្ញៀវ​នៅ​លើ​គ្រែ​មុខ​ផ្ទះ។

2

លោកតា​លើក​ចាប៉ី​ឡើង​រៀប​ដេញ​លេង និង​ពន្យល់​ប្រាប់​អំពី​របៀប​ដេញ​ចាប៉ី។

3

លោកតា ប្រាជ្ញ ឈួន ស្ទាបអង្អែល​និង​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​ចាប៉ី​ដង​វែង ដោយសារ​ពេល​នេះ​គាត់​លេង​មិន​កើត​ព្រោះ​មាន​ជំងឺ​ចាស់​ជរា។

4

ទិដ្ឋភាព​ផ្ទះ​របស់​លោកតា​ប្រាជ្ញ ឈួន រស់​នៅ​សព្វថ្ងៃ។

5

(ឆ្វេង) លោកតា​កាល​នៅ​ពី​ក្មេង(ស្ដាំ) រូប​អ្នក​ចម្រៀង​ចាប៉ី​ពីសង្គម​មាន​រហស្សនាម​ថា «តា​ចង្កូម​៨» ជា​គ្រូ​បង្ហាត់​ចាប៉ី​លោក​តា ប្រាជ្ញ ឈួន។

6

ក្រុម​គ្រួសារ​លោកតា​ខ្លះ​សម្រាក​លើ​គ្រែ និង​ខ្លះ​ទៀត​ក្រោម​ដើម​ស្វាយ​មុខ​ផ្ទះ។

ទិដ្ឋភាព​ លោកតា ប្រាជ្ញ ឈួន និង​ក្រុម​គ្រួសារ​នៅ​ភូមិ​កំណើត​គាត់ ក្នុង​ភូមិ​សមរ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី៣ វិច្ឆិកា ឆ្នាំ​២០១៤ បន្ទាប់​ពី​មាន​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា​គាត់​ស្លាប់ កាលពី​ចុង​ខែ​តុលា ​កន្លង​ទៅ។

លោក​តា ប្រាជ្ញ ឈួន អ្នក​ចម្រៀង​ចាប៉ី​ជើងចាស់ អាយុ ៧៨​ឆ្នាំ ដែល​ពេល​នេះ​កំពុង​មាន​ជំងឺ​ចាស់​ជរា​នោះ បាន​ហៅ​ព័ត៌មាន​តាម​ហ្វេសប៊ុក​នោះ​ថា ជា​រឿង​អកុសល​មួយ​គួរ​ឲ្យ​សោកស្ដាយ។ ក៏ប៉ុន្តែ លោកតា​បន្ថែម​ថា ព័ត៌មាន​ចចាមអារ៉ាម​តាម​ហ្វេសប៊ុក នោះ ក៏​ជា​ការ​រំលឹក​មួយ​ដែរ​ដល់​អ្នក​ធំ​អ្នក​តូច និង​អ្នក​ស្នេហា​សិល្បៈ​ចម្រៀង​ចាប៉ី​ដង​វែង​ទាំងអស់​ ឲ្យ​ក្រឡេក​មើល និង​គិតគូរ​ដល់​គាត់​ដែល​កំពុង​ឈឺ​ចាស់​ជរា​​​ផង៕

រូបថត៖ វោហារ ជាតិ ថត​ថ្ងៃ​ទី​៣ វិច្ឆិកា ឆ្នាំ​២០១៤។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។