ក្រុមបុគ្គលិកតែនៅតវ៉ាបណ្ដាក់គ្នាតាមវេនធ្វើការនោះ គឺទាមឲ្យថៅកែដោះស្រាយបញ្ហាចំនួន ៦ចំណុច ដូចជាទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិក ៤នាក់ ឲ្យចូលធ្វើការតាមកន្លែងរបស់ពួកគេវិញ និងទូទាត់ប្រាក់រំលឹក។ ទាមទារឲ្យក្រុមហ៊ុនអនុវត្តតាមការបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ទាមទារដំឡើងប្រាក់ខែទាបបំផុត ១៥០ដុល្លារ និងដំឡើងកាំប្រាក់ ២០% សម្រាប់បុគ្គលិកគ្រប់ផ្នែក។ ទាមទារប្រាក់រង្វាន់មួយខែសម្រាប់បុគ្គលិកគ្រប់ផ្នែក និងទាមទារឲ្យក្រុមហ៊ុនពិចារណាពីវត្តមានរបស់អ្នកគ្រប់គ្រងផ្នែកមួយចំនួន។
ទោះយ៉ាងណារហូតមកដល់ល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រុមបុគ្គលិកនៅមិនទាន់មានដំណោះស្រាយណាមួយសម្រាប់ពួកគាត់នៅឡើយ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។