ល្អាងបុរាណធម្មជាតិបឹងរំលេចនៅស្រុកវាលវែងខេត្តពោធិ៍សាត់
ដោយ ជិន ជេដ្ឋា
2015.02.12
2015.02.12
ល្អាងបុរាណធម្មជាតិបឹងរំលេច ជាទីតាំងវប្បធម៌ធម្មជាតិវ័យចំណាស់មួយ ឋិតនៅឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចម្ងាយជាង៦០គីឡូម៉ែត្រភាគខាងលិចឆៀងខាងជើង នៃទីរួមខេត្ត។
អាជ្ញាធរ និងមន្ត្រីវប្បធម៌បានសន្និដ្ឋានបឋម បន្ទាប់ពីចុះសិក្សាចំនួនបីលើកថា ល្អាងនេះ គឺជាទីតាំងរស់នៅរបស់អំបូរមនុស្សមុនសម័យបុរេប្រវត្តិ គឺមុនពេលដែលមនុស្សមានផ្ទះសម្បែងរស់នៅពិតប្រាកដ។ នៅតំបន់នេះមានល្អាងសំខាន់ៗចំនួន១០។
នេះជារូបភាពផ្នែកខ្លះ នៃល្អាងទាំងនេះមកជូនប្រិយមិត្តទស្សនា ហើយព័ត៌មានថ្មីៗទាក់ទងល្អាង វិទ្យុអាស៊ីសេរីនឹងផ្ដល់ជូនលោកអ្នកស្ដាប់ និងអានពិស្ដារនៅពេលក្រោយទៀត។