បាតុករដែលដឹកនាំដោយលោក ជុំ ម៉ី អតីតជនរងគ្រោះនៅគុកទួលស្លែង ឈរលើកបដា ស្រែកតាមមេក្រូ និងមួយចំនួនឡើងថ្លែងការណ៍ទាមទារឲ្យលោក កឹម សុខា សុំទោសជនរងគ្រោះអតីតអ្នកទោសនៅគុកទួលស្លែង។ បាតុកម្មនេះមិនមែនកើតមាននៅតែរាជធានីភ្នំពេញ នោះទេ នៅតាមខេត្ត ក្រុង មួយចំនួននៅទូទាំងប្រទេសកម្ពុជា ក៏កើតមានដែរ។

១-ក្រុមបាតុករឈរលើកបដាស្រែកទាមទារឲ្យលោក កឹម សុខា សុំទោសអតីតអ្នកទោសនៅគុកទួលស្លែង នៅទីលានប្រជាធិបតេយ្យ។ RFA/Van Vichar

២-ក្រុមបាតុករជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ។ RFA/Van Vichar

៣-អតីតអ្នកទោសគុកទួលស្លែង លោក ជុំ ម៉ី ធ្វើសេចក្ដីថ្លែងការណ៍ថ្កោលទោសលោក កឹម សុខា។RFA/Van Vichar

៤-អ្នកកាសែតចូលរួមយកព័ត៌មាននៅទីលានប្រជាធិបតេយ្យ។ RFA/Van Vichar

៥-ក្រុមអ្នកចែកទឹកសុទ្ធដល់បាតុករដោយមិនគិតថ្លៃ។ RFA/Van Vichar

៦-ឡានដឹកលោក ជុំ ម៉ី ដើម្បីនាំក្បួនបាតុករទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ RFA/Van Vichar

៧-ក្បួនដង្ហែរបស់បាតុករឆ្ពោះទៅកាន់គណបក្សសង្គ្រោះជាតិ។ RFA/Van Vichar

៨-ផ្លូវទំនប់ទួលគោក ត្រូវបានប៉ូលិសបិទចរាចរណ៍ដើម្បីសម្រួលឲ្យក្បួនបាតុករធ្វើដំណើរ។ RFA/Van Vichar

៩-ម៉ូតូរបស់ក្រុមបាតុករ ត្រូវប៉ូលិសឃាត់នៅក្បែរទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ RFA/Van Vichar

១០-បាតុករប្រឆាំងលោក កឹម សុខា ជួបជុំគ្នានៅសួនមាត់ទន្លេ ក្រុងតាខ្មៅ។ RFA/Leng Maly

១១-បាតុករកាន់បដាថ្កោលទោស លោក កឹម សុខា នាក្រុងតាខ្មៅ។ RFA/Leng Maly

១២-ក្រុមបាតុករបន្ទាប់ពីបាតុកម្មរួច ត្រូវគេចែកអាវនិងមួកគណបក្សប្រជាជនកម្ពុជា។ RFA/Leng Maly

១៣-បាតុករកាន់បដាថ្កោលទោសលោក កឹម សុខា ឈរខាងមុខវត្តចាក់អង្រែក្រោម។ RFA/Leng Maly

១៤-ពលរដ្ឋអង្គុយកាន់បដា នៅក្នុងបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង ដើម្បីធ្វើបាតុកម្មអហិង្សាតវ៉ាប្រឆាំងលោក កឹម សុខា។ RFA/Soun Sophalmony

១៥-ពលរដ្ឋអង្គុយកាន់បដា នៅក្នុងបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង ដើម្បីធ្វើបាតុកម្មអហិង្សាតវ៉ាប្រឆាំងលោក កឹម សុខា។ RFA/Soun Sophalmony

១៦-តំណាងបុគ្គលិកសិក្សានៃមន្ទីរអប់រំខេត្តរតនគិរី អានញត្តិថ្កោលទោសលោក កឹម សុខា នាទីលានបាល់ទាត់ក្នុងក្រុងបានលុង។ RFA/Ratha Visal

១៧-បាតុករជួបជុំគ្នានៅទីលានបាល់ទាត់ខេត្តរតនគិរី ធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា។ RFA/Ratha Visal

១៨-បាតុករជួបជុំគ្នានៅទីលានបាល់ទាត់ខេត្តរតនគិរី ធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា។ RFA/Ratha Visal

១៩-កម្មករចម្ការកៅស៊ូ ពលរដ្ឋ និងមន្ត្រីអាជ្ញាធរមូលដ្ឋានសង្កាត់កាចាញ ហែក្បួនបាតុកម្មទៅជួបជុំគ្នានៅទីលានបាល់ទាត់ខេត្ត ដើម្បីប្រឆាំងលោក កឹម សុខា។ Ratha Visal

២០-ក្រុមបាតុករប្រមូលផ្ដុំគ្នានៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាក្រុងសៀមរាប។ RFA/Hang Savyouth

២១-ក្រុមបាតុករដែលមានអ្នកដឹកនាំដើរដង្ហែក្បួនចេញពីតាមសង្កាត់ នៅក្នុងក្រុងសៀមរាប ស្រែកប្រឆាំងលោក កឹម សុខា។ RFA/Hang Savyouth

២២-កម្លាំងកងរាជអាវុធហត្ថ ត្រូវបានដាក់ការពារនៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប នៅពេលដែលក្រុមបាតុករនាំគ្នាដង្ហែក្បួនទៅស្រែកនៅមុខទីស្នាក់ការនោះ។ RFA/Hang Savyouth

២៣-ក្រុមបាតុករដែលមកពីសង្កាត់សៀមរាប មួយក្រុម នាំគ្នាត្រឡប់ទៅវិញ បន្ទាប់ស្រែកប្រឆាំងនៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ ប្រហែល ១ម៉ោង។ RFA/Hang Savyouth

២៤-ក្រុមបាតុករប្រមូលផ្ដុំនៅមាត់ស្ទឹងពោធិ៍សាត់ មុនដង្ហែទៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ RFA/Mondul Keo

២៥-បាតុករនៅពោធិ៍សាត់ កំពុងស្រែកទាមទារឲ្យលោក កឹម សុខា សុំទោស។ RFA/Mondul Keo