បាតុកម្ម​ប្រឆាំង​លោក កឹម សុខា

មនុស្ស​ប្រមាណ ២​ម៉ឺន​នាក់ បាន​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៣ ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

បាតុករ​ដែល​ដឹក​នាំ​ដោយ​លោក ជុំ ម៉ី អតីត​ជន​រង​គ្រោះ​នៅ​គុក​ទួលស្លែង ឈរ​លើក​បដា ស្រែក​តាម​មេក្រូ និង​មួយ​ចំនួន​ឡើង​ថ្លែងការណ៍​ទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស​ជន​រង​គ្រោះ​អតីត​អ្នក​ទោស​​នៅ​គុក​ទួលស្លែង។ បាតុកម្ម​នេះ​មិន​មែន​កើត​មាន​នៅ​តែ​រាជធានី​ភ្នំពេញ នោះ​ទេ នៅ​តាម​ខេត្ត ក្រុង មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក៏​កើត​មាន​ដែរ។

១-ក្រុម​បាតុករ​ឈរ​លើក​បដា​ស្រែក​ទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស​អតីត​អ្នក​ទោស​​នៅ​គុក​ទួលស្លែង នៅ​ទីលាន​ប្រជាធិបតេយ្យ។ RFA/Van Vichar

២-ក្រុម​បាតុករ​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។ RFA/Van Vichar

៣-អតីត​អ្នក​ទោស​គុក​ទួលស្លែង លោក ជុំ ម៉ី ធ្វើ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​លោក កឹម សុខា។RFA/Van Vichar

៤-អ្នក​កាសែត​ចូល​រួម​យក​ព័ត៌មាន​នៅ​ទីលាន​ប្រជាធិបតេយ្យ។ RFA/Van Vichar

៥-ក្រុម​អ្នក​ចែក​ទឹក​សុទ្ធ​ដល់​បាតុករ​ដោយ​មិន​គិត​ថ្លៃ។ RFA/Van Vichar

៦-ឡាន​ដឹក​លោក ជុំ ម៉ី ដើម្បី​នាំ​ក្បួន​បាតុករ​ទៅ​កាន់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។ RFA/Van Vichar

៧-ក្បួន​ដង្ហែ​របស់​បាតុករ​ឆ្ពោះ​ទៅ​កាន់​គណបក្ស​សង្គ្រោះ​ជាតិ។ RFA/Van Vichar

៨-ផ្លូវ​ទំនប់​ទួលគោក ត្រូវ​បាន​ប៉ូលិស​បិទ​ចរាចរណ៍​ដើម្បី​សម្រួល​ឲ្យ​ក្បួន​បាតុករ​ធ្វើ​ដំណើរ។ RFA/Van Vichar

៩-ម៉ូតូ​របស់​ក្រុម​បាតុករ ត្រូវ​ប៉ូលិស​ឃាត់​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។ RFA/Van Vichar

១០-បាតុករ​ប្រឆាំង​លោក កឹម សុខា ជួបជុំ​គ្នា​នៅ​សួន​មាត់​ទន្លេ ក្រុង​តាខ្មៅ។ RFA/Leng Maly

១១-បាតុករ​កាន់​បដា​ថ្កោល​ទោស លោក កឹម សុខា នា​ក្រុង​តាខ្មៅ។ RFA/Leng Maly

១២-ក្រុម​បាតុករ​បន្ទាប់​ពី​បាតុកម្ម​រួច ត្រូវ​គេ​ចែក​អាវ​និង​មួក​គណបក្ស​ប្រជាជន​កម្ពុជា។ RFA/Leng Maly

១៣-បាតុករ​កាន់​បដា​ថ្កោល​ទោស​លោក កឹម សុខា ឈរ​ខាង​មុខ​វត្ត​ចាក់អង្រែក្រោម។ RFA/Leng Maly

១៤-ពលរដ្ឋ​អង្គុយ​កាន់​បដា នៅ​ក្នុង​បរិវេណ​វត្ត​ពោធិ៍ក្នុង ក្រុង​បាត់ដំបង ដើម្បី​ធ្វើ​បាតុកម្ម​អហិង្សា​តវ៉ា​ប្រឆាំង​លោក កឹម សុខា។ RFA/Soun Sophalmony

១៥-ពលរដ្ឋ​អង្គុយ​កាន់​បដា នៅ​ក្នុង​បរិវេណ​វត្ត​ពោធិ៍ក្នុង ក្រុង​បាត់ដំបង ដើម្បី​ធ្វើ​បាតុកម្ម​អហិង្សា​តវ៉ា​ប្រឆាំង​លោក កឹម សុខា។ RFA/Soun Sophalmony

១៦-តំណាង​បុគ្គលិក​សិក្សា​នៃ​មន្ទីរ​អប់រំ​ខេត្ត​រតនគិរី អាន​ញត្តិ​ថ្កោលទោស​លោក កឹម សុខា នា​ទីលាន​បាល់ទាត់​ក្នុង​ក្រុង​បានលុង។ RFA/Ratha Visal

១៧-បាតុករ​ជួបជុំ​គ្នា​នៅ​ទីលាន​បាល់ទាត់​ខេត្ត​រតនគិរី ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា។ RFA/Ratha Visal

១៨-បាតុករ​ជួបជុំ​គ្នា​នៅ​ទីលាន​បាល់ទាត់​ខេត្ត​រតនគិរី ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា។ RFA/Ratha Visal

១៩-កម្មករ​ចម្ការ​កៅស៊ូ ពលរដ្ឋ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​កាចាញ ហែ​ក្បួន​បាតុកម្ម​ទៅ​ជួប​ជុំ​គ្នា​នៅ​ទីលាន​បាល់ទាត់​ខេត្ត ដើម្បី​ប្រឆាំង​លោក កឹម សុខា។ Ratha Visal

២០-ក្រុម​​បាតុករ​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​ក្រុង​សៀមរាប។ RFA/Hang Savyouth

២១-ក្រុម​​បាតុករ​​ដែល​មាន​អ្នក​ដឹកនាំ​ដើរ​ដង្ហែ​ក្បួន​ចេញ​ពី​តាម​សង្កាត់ នៅ​ក្នុង​ក្រុង​សៀមរាប ស្រែក​ប្រឆាំង​លោក កឹម សុខា។ RFA/Hang Savyouth

២២-កម្លាំង​កងរាជអាវុធហត្ថ ត្រូវ​បាន​ដាក់​ការពារ​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប នៅ​ពេល​ដែល​ក្រុម​​បាតុករ​នាំ​គ្នា​ដង្ហែ​ក្បួន​ទៅ​ស្រែក​នៅ​មុខ​ទីស្នាក់ការ​នោះ។ RFA/Hang Savyouth

២៣-ក្រុម​​បាតុករ​ដែល​មក​ពី​សង្កាត់​សៀមរាប មួយ​ក្រុម នាំ​គ្នា​ត្រឡប់​ទៅ​វិញ បន្ទាប់​ស្រែក​ប្រឆាំង​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល ១​ម៉ោង។ RFA/Hang Savyouth

២៤-ក្រុម​បាតុករ​ប្រមូល​ផ្ដុំ​នៅ​មាត់​ស្ទឹង​ពោធិ៍សាត់ មុន​ដង្ហែ​ទៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។ RFA/Mondul Keo

២៥-បាតុករ​នៅ​ពោធិ៍សាត់ កំពុង​ស្រែក​ទាមទារ​ឲ្យ​លោក កឹម សុខា សុំ​ទោស។ RFA/Mondul Keo