ពលរដ្ឋ​តវ៉ា​ប្រឆាំង​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​នៅ​មុខ​ព្រឹទ្ធ​សភា

ដោយ វិទ្យុ អាស៊ីសេរី
2015.07.24
1

ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំ ចូល​រួម​ប្រជុំ​អនុម័ត​សេចក្ដី​ច្បាប់​អង្គការ សមាគម។

2

សមាជិក​ព្រឹទ្ធ​សភា​មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​គាំទ្រ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​អង្គការ សមាគម។

3

ពលរដ្ឋ​មក​ពី​សហគមន៍​ដីធ្លី តវ៉ា​ប្រឆាំង​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​នៅ​មុខ​ព្រឹទ្ធ​សភា។

4

កម្លាំង​សមត្ថកិច្ច​និង​សហគមន៍​ដីធ្លី​រុញ​ច្រាន​គ្នា​ក្នុង​ពេល​តវ៉ា​នៅ​ខាង​មុខ​ព្រឹទ្ធ​សភា។

5

កម្លាំង​សមត្ថកិច្ច​ឈរ​ខាង​មុខ​ក្រុម​អ្នក​តវ៉ា ដែល​មាន​ព្រះសង្ឃ​ចូល​រួម​ផង។

6

ក្រុម​សហគមន៍​ដីធ្លី និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន តវ៉ា​នៅ​ខាង​មុខ​ព្រឹទ្ធ​សភា។

7

សកម្មជន​ដីធ្លី​តំបន់​បឹងកក់ លោកស្រី ទេព វន្នី ចូល​រួម​តវ៉ា​ប្រឆាំង​សេចក្ដី​ច្បាប់​អង្គការ សមាគម។

8

ក្រុម​សង្គម​ស៊ីវិល​តវ៉ា​ដាក់​ញត្តិ​ប្រឆាំង​ច្បាប់​អង្គការ​នៅ​មុខ​ស្ថានទូត​ជប៉ុន ខណៈ​ព្រឹទ្ធ​សភា​កំពុង​ប្រជុំ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់។

9

ពលរដ្ឋ​ក្នុង​សហគមន៍​ដីធ្លី កាន់​បដា​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ សមាគម។

10

ពលរដ្ឋ​ក្នុង​សហគមន៍​ដីធ្លី កាន់​បដា​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ សមាគម។

សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៤៤​រូប បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​អង្គការ សមាគម ជា​ឯកច្ឆន្ទ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កក្កដា ដោយ​គ្មាន​ការ​ចូល​រួម​ពី​សមាជិក​គណបក្ស សម រង្ស៊ី។ ចំណែក​នៅ​ខាង​ក្រៅ​បរិវេណ​ព្រឹទ្ធ​សភា​វិញ មាន​​មន្ត្រី​អង្គការ​ជាតិ-​អន្តរជាតិ សមាគម សហជីព សកម្មជន​ដីធ្លី និង​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់ តវ៉ា​ទាមទារ​ឲ្យ​ព្រឹទ្ធសភា​ទម្លាក់​ចោល​សេចក្ដី​ព្រាង​ច្បាប់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។