ពលរដ្ឋមានបញ្ហាដីតវ៉ានៅស្ថានទូតអាមេរិក
ពលរដ្ឋដែលមានទំនាស់ដីធ្លីមកពី ៥សហគមន៍ផ្សេងគ្នានៅក្នុងទីក្រុងភ្នំពេញ ប្រមាណជាង ១០០នាក់ នាំគ្នាទៅតវ៉ានៅមុខស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២។ ពួកគេបានស្វាគមន៍ចំពោះវត្តមានរបស់លោក បារ៉ាក់ អូបាម៉ា (Barack Obama) មកកម្ពុជា ហើយសុំឲ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិក រូបនេះ ជួយអន្តរាគមន៍ដល់រដ្ឋាភិបាលកម្ពុជា ក្នុងករណីទំនាស់ដីធ្លីរបស់ពួកគាត់។
១- ពលរដ្ឋដែលមានទំនាស់ដីធ្លីមកពី ៥សហគមន៍ផ្សេងគ្នា នៅក្នុងទីក្រុងភ្នំពេញ នាំគ្នាទៅតវ៉ានៅមុខស្ថានទូតអាមេរិក។
២- ស្ត្រីម្នាក់កានរូបថតលោក បារ៉ាក់ អូបាម៉ា និងអ្នកស្រី ហ៊ីលឡារី គ្លីនតុន រួមនឹងពាក្យស្លោកស្វាគមន៍។
៣- ស្ត្រីនៅតំបន់បឹកកក់ ម្នាក់បានបានព្យូររូបលោក បារ៉ាក់ អូបាម៉ា ជាប់នឹងក ហើយស្រែកឲ្យជួយអ្នកភូមិបឹងកក់។
៤- ពលរដ្ឋអ្នកតវ៉ានៅមុខទូតអាមេរិក កានរូបថតលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក និងអ្នកស្រី ហ៊ីលឡារី គ្លីនតុន។
៥- ស្ត្រីម្នាក់កានរូបថតលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក។
៦- ក្រុមអ្នកតវ៉ាកាន់បដានៅមុខទូតអាមេរិក។
៧-តំណាងពលរដ្ឋបីសហគមន៍យកញត្តិទៅដាក់នៅស្ថានទូតអាមេរិក។
៨- ក្រុមអ្នកតវ៉ាកំពុងប្រមូលបដាទុកវិញក្រោយពេលដាក់ញត្តិនៅទូតអាមេរិករួចហើយ។
៩- ក្រុមអ្នកតវ៉ាត្រឡប់ទៅផ្ទះវិញក្នុងទឹកមុខសង្ឃឹមក្រោយពេលតំណាងពួកគាត់ដាក់ញត្តិរួច។