សាឡង់​បូម​ខ្សាច់​ជនជាតិ​វៀតណាម​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​នៅ​ស្វាយប៉ាក

សាឡង់​បូម​ខ្សាច់​ជនជាតិ​វៀតណាម មួយ ដែល​ព្យាយាម​លាក់​ឈ្មោះ បាន​បូម​ខ្សាច់​ជា​ច្រើន​ថ្ងៃ​នៅ​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​បណ្ដាល​ឲ្យ​បាក់​ច្រាំង​ទន្លេ និង​ធ្វើ​ឲ្យ​ផ្ទះ​របស់​ពលរដ្ឋ​នៅ​ជាប់​មាត់​ច្រាំង​នោះ​មួយ​ចំនួន​បាក់​ធ្លាក់។ ចៅ​សង្កាត់​ស្វាយប៉ាក រង​ការ​ចោទ​ថា បណ្ដែតបណ្ដោយ​ឲ្យ​សាឡង់​នេះ​បូម​ខ្សាច់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះសម្បែង​ពលរដ្ឋ។
ដោយ វិជ័យ អានន្ទ
2012-12-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

រូបថត​ថ្ងៃ​ទី​៦ ធ្នូ ឆ្នាំ​២០១២

សញ្ញា​សម្គាល់​ទូក​ធ្វើ​អាជីវកម្ម​ខ្សាច់។

ទូក​បូម​ខ្សាច់​របស់​ជនជាតិ​វៀតណាម កំពុង​បូម​ខ្សាច់​នៅ​ភូមិ​ស្វាយប៉ាក នា​ខណ្ឌ​ឫស្សីកែវ។

ទូក​បូម​ខ្សាច់​របស់​ជនជាតិ​វៀតណាម កំពុង​បូម​ខ្សាច់​នៅ​ភូមិ​ស្វាយប៉ាក នា​ខណ្ឌ​ឫស្សីកែវ។

ទូក​ដឹក​ខ្សាច់​របស់​ជនជាតិ​វៀតណាម។

ស្ថានភាព​ផ្ទះ​របស់​ពលរដ្ឋ​ដែល​រស់នៅ​ជាប់​មាត់​ទន្លេ។

ច្រាំង​ទន្លេ​បាក់​ដោយសារ​ការ​បូម​ខ្សាច់។

ច្រាំង​ទន្លេ​បាក់​ដោយសារ​ការ​បូម​ខ្សាច់។

អ្នក​ភូមិ​នាំ​គ្នា​ជញ្ជូន​សម្ភារៈ​ដែល​បាក់​ស្រុត​ចុះ​ក្នុង​ទន្លេ​ដោយសារ​ការ​បូម​ខ្សាច់។

ពលរដ្ឋ​អង្គុយ​មើល​ដី​ច្រាំង​ទន្លេ​ដែល​បាក់​ក្បែរ​ជើង​សសរ​ផ្ទះ។

អ្នក​ភូមិ​នាំ​គ្នា​រុះរើ​ផ្ទះ​ចេញ​ដោយសារ​ភ័យ​ខ្លាច​បាក់​ស្រុត​ចូល​ក្នុង​ទន្លេ។

  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩
  • រូបទី១០
មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

love

ពី usa

its too much, where the local authority ?

Dec 06, 2012 11:47 PM