ទេសចរណ៍និងបរិស្ថាននៅភ្នំបូកគោ

ដោយ អ៊ួន ឈិន
2015.02.22
1

ខ្លោងទ្វារ និង​ជា​កន្លែង​លក់​សំបុត្រ​ចូល​រមណីយដ្ឋាន​បូកគោ។

2

ទេសចរ​ជិះ​រថយន្ត និង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​លើ​ភ្នំ​បូកគោ ក្បែរ​កាស៊ីណូ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ។

3

ចំណត​រថយន្ត​របស់​ទេសចរ​ក្នុង​បរិវេណ​វត្ត​សំពៅប្រាំ លើ​ខ្នង​ភ្នំ​បូកគោ។

4

ទេសចរ​គយគន់​ទេសភាព​ពេល​ចុះ​អ័ព្ទ​ពី​វត្ត​សំពៅប្រាំ។

5

រូបសំណាក យាយ ម៉ៅ នៅ​ភ្នំ​បូកគោ។

6

ទេសចរ​ជា​ជនជាតិ​វៀតណាម​ទស្សនា​ភ្នំ​បូកគោ នៅ​វត្ត​សំពៅប្រាំ។

7

ធុង​សំរាម​នៅ​វត្ត​សំពៅប្រាំ។

8

សំរាម​ដែល​គេ​បោះចោល​តាម​ជ្រលង​នៅ​វត្ត​សំពៅប្រាំ។

9

ទេសចរ​កម្សាន្ត​ក្នុង​វត្ត​សំពៅប្រាំ។

10

សំរាម​ដែល​គេ​បោះចោល​តាម​ជ្រលង​នៅ​វត្ត​សំពៅប្រាំ។

11

ទេសចរ​ក្នុង​ស្រុក​កំពុង​បោះ​សំរាម​ចូល​ក្នុង​ធុង នៅ​វត្ត​សំពៅប្រាំ។

12

ទេសចរ​កម្សាន្ត​នៅ​មុខ​កាស៊ីណូ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ។

13

សំរាម​ដែល​គេ​បោះចោល​តាម​ជ្រលង​នៅ​វត្ត​សំពៅប្រាំ។

ទេសចរ​ជា​ច្រើន​បាន​ឡើង​ទស្សនា​រមណីយដ្ឋាន​ភ្នំ​បូកគោ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម។ ទន្ទឹម​នឹង​នេះ បញ្ហា​បរិស្ថាន និង​អនាម័យ​នៅ​តែ​ជា​កង្វល់ ជា​ពិសេស ការ​ទុកដាក់​សំរាម បើ​ទោះ​បី​ជា​មាន​ការ​ដាក់​ពង្រាយ​ធុង​សំរាម​នៅ​តាម​ទីកម្សាន្ត​មួយ​ចំនួន​ដែរ ដូច​ជា​នៅ​វត្ត​សំពៅ​ប្រាំ ប៉ុន្តែ​ទេសចរ​ខ្លះ​ហាក់​មិន​ចាប់​អារម្មណ៍​ឡើយ ហើយ​ពួក​គាត់​នៅ​តែ​បោះ​សំរាម​ចោល​ពាសវាលពាសកាល តាម​ជ្រលង​ភ្នំ៕ រូបថត​ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំ​២០១៥

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។