ពលរដ្ឋ​នៅ​ប៊ូឌីង​រើ​អីវ៉ាន់​ចេញ

ដោយ ប្រាជ្ញ ចេវ
2017-06-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង​ដែល​យល់ព្រម​លក់​បន្ទប់​របស់​ខ្លួន ចាប់​ផ្ដើម​រើ​អីវ៉ាន់​របស់​ខ្លួន​ចេញ​ពី​អគារ​ជា​បណ្ដើរៗ​ហើយ។ ថ្ងៃ​ទី​៦ ខែ​មិថុនា នេះ​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់​ផ្ដើម​ចាកចេញ​ពី​អគារ​វ័យ​ចំណាស់​មួយ​នេះ ចំពោះ​អ្នក​យល់​ព្រម​លក់​បន្ទប់​របស់​ខ្លួន​ក្នុង​តម្លៃ ១.៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ ដោយ​ឡែក​ក៏​នៅ​តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​មាន​ផ្ទៃក្រឡា​បន្ទប់​តូច និង​អ្នក​រស់​នៅ​ជាន់​ផ្ទាល់​ដី​មិន​ទាន់​យល់ព្រម​ចាកចេញ​នៅ​ឡើយ ព្រោះ​ពួកគេ​ទាមទារ​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ កំណត់​ជូន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល