អធិការស្រុកអង្គរជ័យ លោក ពៅ សានិត បានឲ្យដឹងថា ក្នុងចំណោមអ្នករបួសទាំង ៨នាក់នោះ មាន ៣នាក់របួសធ្ងន់។ អ្នករបួសទាំងនោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ ហើយចំនួនទៀត ដឹកទៅព្យាបាលនៅទីក្រុងភ្នំពេញ។
ការសន្និដ្ឋានជំហានដំបូងចំពោះហេតុការណ៍គប់គ្រាប់បែកនេះទេ គឺទំនងកើតឡើងដោយសារទំនាស់។ ចំពោះជនសង្ស័យលោកអធិការស្រុកមិនបានបង្ហើបប្រាប់ឲ្យដឹងទេ ដោយលោកបញ្ជាក់ថា ទុករឿងនេះសិនដើម្បីធ្វើការស៊ើបអង្កេត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។