សមាជិក​បក្ស​"រណឫទ្ធិ"​២​រូប​ចុះ​ចូល​ជាមួយ​បក្ស​ប្រជាជន

2009-06-28

យោង​តាម​ដំណឹង​ក្នុង​កាសែត​ភ្នំពេញប៉ុស្តិ៍​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ មិថុនា ថា សមាជិក​គណបក្ស នរោត្តម រណឫទ្ធិ ពីរ​រូប គឺ​លោក ស៊ុត ឌីណា និង​កញ្ញា ស៊ុន សុគន្ធមាលា បាន​ដាក់​ពាក្យ​សុំ​លាលែង​ពី​គណបក្ស​នេះ ហើយ​បាន​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ដោយ​អះអាង​ថា គណបក្ស​រាជា​និយម​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិន​មាន​ទស្សនៈ​វិស័យ​ពិត​ប្រាកដ ហើយ​ខ្វះ​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការដឹកនាំ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ប៉ែន សង្ហា អ្នក​នាំ​ពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ បាន​បដិសេធ​ចំពោះ​ការចោទ​ប្រកាន់​ក្នុង​លិខិត​សុំ​លាលែង​នោះ។

លោក ស៊ុត ឌីណា ថា​លោក​ចង់​សម្រាក​ព្រោះ​ស្នេហា​ជាតិ​យូរ​ហើយ តែ​កញ្ញា ស៊ុន សុគន្ធមាលា ថា​ថ្នាក់​ដឹកនាំ​បក្ស​បច្ចុប្បន្ន​នេះ​សុទ្ធតែ​មនុស្ស​ចាស់ៗ​ហើយ​មិន​សូវ​មាន​គំនិត​ថ្មីៗ៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






Please type the characters you see in the image.



ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

មន្ត្រី​ជាន់​ខ្ពស់៖ កម្ពុជា​មិន​បាន​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឲ្យ​ថាក់ស៊ីន​ទេ

ស្ថានភាព​បក្ស​​ប្រឆាំង​បន្ទាប់​ពី​ប្រធាន​ត្រូវ​ផ្ដន្ទា​ទោស

សម​រង្ស៊ី​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​រក​យុត្តិធម៌

មន្ត្រី​ស.រ.អា.​៖ រាល់​ការ​កាត់​ក្ដី​របស់​តុលាការ​ខ្មែរ​គួរ​ធ្វើ​ឡើង​ឲ្យ​មាន​តម្លាភាព

សម​រង្ស៊ី​នឹង​មិន​ចូល​ស្រុក​បើ​ពលរដ្ឋ​២​នាក់​មិន​ត្រូវ​បាន​ដោះ​លែង

តុលាការ​ខែត្រ​ស្វាយរៀង​កាត់​ទោស​ឲ្យ​សម​រង្ស៊ី​ជាប់​គុក​២​ឆ្នាំ

នាយករដ្ឋមន្រ្តី៖ ទេសចរ​កើន​ឡើង​នៅ​កម្ពុជា​ដោយសារ​ស្ថិរភាព​នយោបាយ​ល្អ

សមរង្ស៊ី​នឹង​រង​ការ​ចោទ​បន្ថែម​បើ​មិន​ឈប់​ផ្សព្វផ្សាយ​ពី​បញ្ហា​ព្រំដែន

ថាក់ស៊ីន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា

មន្រ្តី​បក្ស​សមរង្ស៊ីនៅ​ស្វាយរៀង​ជាប់​ទោស​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន