ខ្យល់ព្យុះបានបក់បោកយ៉ាងខ្លាំងមកលើតំបន់ខ្លះនៃស្រុករលាប្អៀរ ស្រុកជលគីរី និងក្រុងកំពង់ឆ្នាំង កាលវេលាម៉ោងប្រមាណ ៦ល្ងាច ថ្ងៃទី១៧ ខែកក្កដា។
ស្ត្រីអ្នកភូមិឈ្មោះ វន ពៅ អាយុ ៤២ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រៀបរាប់ពីព្រឹត្តិការណ៍ខ្យល់ព្យុះដែលធ្វើឲ្យផ្ទះគាត់បាក់រលំរាបដល់ដីនោះថា បានបណ្ដាលឲ្យកូនស្រីគាត់រងរបួស។
មិនទាន់មានរបាយការណ៍អំពីការខូចខាតបណ្ដាលមកពីខ្យល់ព្យុះនេះ គិតជាទឹកប្រាក់អស់ប៉ុន្មាននៅឡើយទេ។
ប្រភពពីអាជ្ញាធរបានឲ្យដឹងថា ខ្យល់ព្យុះនេះបានបំផ្លាញផ្ទះអ្នកភូមិបណ្ដាលឲ្យខូចខាតធ្ងន់ធ្ងរ ពោលគឺបាក់រលំរាបដល់ដីចំនួន ១២ខ្នង និងខូចខាតមធ្យម ដូចជារបើកដំបូល របើកជញ្ជាំង ឬផ្អៀង ទ្រេតជាដើមចំនួន ៤៦ខ្នង និងបណ្ដាលឲ្យដើមឈើតូចធំរាប់សិបដើមបានបាក់ និងរលើងឫស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។