ផ្ទះ​៥៨​ខ្នង​ខូចខាត​និង​មនុស្ស​២​នាក់​របួស​ដោយសារ​ខ្យល់​ព្យុះ​នៅ​កំពង់ឆ្នាំង

ផ្ទះ​ចំនួន ៥៨​ខ្នង បាន​រង​ការ​ខូចខាត និង​ស្ត្រី ២​រូប បាន​រង​របួស​ដោយសារ​ខ្យល់​ព្យុះ​បក់​បោក​មក​លើ​តំបន់​ខ្លះ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។
ដោយ មណ្ឌល កែវ
2012-07-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្យុះ កំពង់ឆ្នាំង ៣០៥
១៨-កក្កដា-២០១២៖ ផ្ទះ​ដែល​រង​ការ​ខូច​ខាត​ដោយសារ​ខ្យល់​ព្យុះ នា​ខេត្ត​កំពង់ឆ្នាំង។
RFA/Mondulkeo

ខ្យល់​ព្យុះ​បាន​បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​តំបន់​ខ្លះ​នៃ​ស្រុក​រលាប្អៀរ ស្រុក​ជលគីរី និង​ក្រុង​កំពង់ឆ្នាំង កាល​វេលា​ម៉ោង​ប្រមាណ ៦​ល្ងាច ថ្ងៃ​ទី​១៧ ខែ​កក្កដា។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ វន ពៅ អាយុ ៤២​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មី ឃុំ​ជ្រៃបាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង រៀប​រាប់​ពី​ព្រឹត្តិការណ៍​ខ្យល់​ព្យុះ​ដែល​ធ្វើ​ឲ្យ​ផ្ទះ​គាត់​បាក់​រលំ​រាប​ដល់​ដី​នោះ​ថា បាន​បណ្ដាល​ឲ្យ​កូន​ស្រី​គាត់​រង​របួស។

មិន​ទាន់​មាន​របាយការណ៍​អំពី​ការ​ខូចខាត​បណ្ដាល​មក​ពី​ខ្យល់​ព្យុះ​នេះ គិត​ជា​ទឹក​ប្រាក់​អស់​ប៉ុន្មាន​នៅ​ឡើយ​ទេ។

ប្រភព​ពី​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ខ្យល់​ព្យុះ​នេះ​បាន​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​បណ្ដាល​ឲ្យ​ខូច​ខាត​ធ្ងន់ធ្ងរ ពោល​គឺ​បាក់​រលំ​រាប​ដល់​ដី​ចំនួន ១២​ខ្នង និង​ខូចខាត​មធ្យម ដូច​ជា​របើក​ដំបូល របើក​ជញ្ជាំង ឬ​ផ្អៀង ទ្រេត​ជា​ដើម​ចំនួន ៤៦​ខ្នង និង​បណ្ដាល​ឲ្យ​ដើម​ឈើ​តូច​ធំ​រាប់​សិប​ដើម​បាន​បាក់ និង​រលើង​ឫស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល