សហជីព​សេរី​កម្មករ​គ្រោង​ដង្ហែ​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា

សហជីព​សេរី​កម្មករ បាន​ដាក់​លិខិត​ជូន​ដំណឹង​មួយ​ទៅ​អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា ពី​ការ​ដង្ហែ​កម្រង​ផ្កា​លើក​ទី៨ ទៅ​ដាក់​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​បាន​ទទួល​មរណភាព​គម្រប់ ៩​ឆ្នាំ។
ដោយ ខែ សុណង
2012-12-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៧ ធ្នូ ថា នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០១៣ ខាង​មុខ​នេះ សមាជិក​សមាជិកា​សហជីព​សេរី​កម្មករ ព្រម​ទាំង​ក្រុម​គ្រួសារ​សាច់​ញាតិ​ប្រមាណ ១៥០​នាក់ គ្រោង​នឹង​រៀបចំ​ពិធី​ដង្ហែ​កម្រង​ផ្កា​ពី​ស្នាក់​ការ​សហជីព ក្នុង​សង្កាត់​បឹងកេងកង​ទី៣ ខណ្ឌ​ចំការមន ដើម្បី​ដាក់​កម្រង​ផ្កា​នោះ​នៅ​ខាង​មុខ​តូប​កាសែត​ក្បែរ​វត្ត​លង្កា ដែល​ជា​ទី​កន្លែង​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា។

លោក ជា មុនី៖ «បើ​ទោះ​បី​ឃាតក​គេ​នៅ​បិទ​បាំង​នៅ​ឡើយ​ក៏​ដោយ ក៏​ប៉ុន្តែ​កម្មវិធី​នៃ​ការ​ដឹង​គុណ​នៅ​ការ​ប្រារព្ធ​ដឹង​គុណ​កាល​លោក​នៅ​រស់ លោក​បាន​ធ្វើ​សកម្មភាព​សម្រាប់​កម្មករ​រហូត​ដល់​ខ្មាន់​កាំភ្លើង ក្រុម​មាន​អំណាច បាញ់​លោក​មក​ដល់​ពេល​នេះ​ក៏​ដោយ ក៏​យើង​នៅ​តែ​ប្រារព្ធ»

ជា​រៀង​រាល់​ឆ្នាំ ថ្នាក់​ដឹកនាំ និង​សមាជិក​សមាជិកា​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ទាំង​ក្រុម​គ្រួសារ​សាច់​ញាតិ តែង​តែ​រៀបចំ​ពិធី​ដង្ហែ​កម្រង​ផ្កា​ទៅ​ដាក់​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព ដែល​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០៤ នៅ​មុខ​តូប​កាសែត​ក្បែរ​វត្ត​លង្កា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល