ព័ត៌មាន​ថ្មីៗ

សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​តុលាការ​ផ្ដន្ទា​ទោស​លោក ឈូក បណ្ឌិត
សហភាព​ការងារ​កម្ពុជា និង​សហភាព​សហជីព​កម្ពុជា ដែល​មាន​សម្ព័ន្ធ​សហជីព និង​សមាគម​ចំនួន ១៤ មក​ពី​វិស័យ​ចំនួន ៩ មាន​សមាជិក​ជាង ១៥​ម៉ឺន​នាក់ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ នៅ​ថ្ងៃ​ទី​១៨ ឧសភា ដើម្បី​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សំណុំ​រឿង​របស់​លោក ឈូក បណ្ឌិត។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​តុលាការ​ក្ដី​ប្រកប​ដោយ​តម្លាភាព​និង​យុត្តិធម៌។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​ស្នើ​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង ធ្វើ​ការងារ​ឯករាជ្យ និង​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អ្នក​ធំ​ដែល​នៅ​ពី​ក្រោយ​ខ្នង​លោក ឈូក បណ្ឌិត ដូច​លើក​មុន​ទៀត។ លោក​បន្ត​ថា ក្រុម​សហជីព​នឹង​តាម​ឃ្លាំមើល​ដំណើរការ​ក្តី​នៅ​តុលាការ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ធានា​ថា កម្មការិនី​រង​គ្រោះ​នឹង​ទទួល​បាន​នូវ​យុត្តិធម៌​ពិត​ប្រាកដ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា កម្មករ​មិន​មាន​គម្រោង​រៀបចំ​ការ​ដង្ហែ​ក្បួន​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​ស្វាយរៀង នោះ​ឡើយ។

លោក រ៉ុង ឈុន៖ «នៅ​តែ​ធ្វើ​ការ​ទាមទារ​បន្ត​បន្ទាប់ បើ​ការ​វិនិច្ឆ័យ​នៅ​ថ្ងៃ​២១ ខាង​មុខ​នេះ​មិន​បាន​ផ្ដល់​យុត្តិធម៌​ទេ​ជូន​កម្មការិនី​ទាំង​បី​នាក់​ហ្នឹង​ទេ យើង​នឹង​ធ្វើ​ការ​ទាមទារ​នូវ​យុត្តិធម៌ យក​ជន​ល្មើស​ទៅ​ផ្ដន្ទា​ទោស​តាម​ច្បាប់»។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចំហ​របស់​តំណាង​សហជីព​កម្មករ​លើក​ឡើង​ថា សង្គម​ស៊ីវិល​និង​កម្មករ​ចង់​ឃើញ​តុលាការ​ឈរ​លើ​គោលការណ៍​ឯករាជ្យ​ពិត​ប្រាកដ ហើយ​ក៏​ចង់​ឃើញ​រដ្ឋាភិបាល​គាំទ្រ​ចំពោះ​ការ​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់​ចំពោះ​លោក ឈូក បណ្ឌិត ដើម្បី​បង្ហាញ​ពី​ចេតនា​លុប​បំបាត់​និទណ្ឌភាព​នៅ​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា សង្គម​ស៊ីវិល​មិន​រា​ថយ​ឡើយ​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​ទាំង​បី​នាក់ ហើយ​ក៏​មិន​សុខ​ចិត្ត​ចំពោះ​បុគ្គល​ដែល​មាន​លុយ​មាន​អំណាច​ប្រព្រឹត្ត​ល្មើស​ច្បាប់​បែរ​ជា​ត្រូវ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

ទាក់ទង​នឹង​សវនាការ​នេះ កម្មការិនី​រង​គ្រោះ​លោកស្រី កែវ នា នៅ​ថ្ងៃ​ទី​១៩ ឧសភា មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​កញ្ញា​បាន​លា​ឈប់​ពី​រោងចក្រ​កៅវ៉េ​ហើយ ដោយ​ត្រឡប់​ទៅ​ធ្វើ​ការ​ជា​កម្មការិនី​នៅ​រោងចក្រ​មួយ​ដែល​ជិត​ផ្ទះ​នាង​វិញ។ លោកស្រី​បន្ត​ថា របួស​ដៃ​ជា​ឧបសគ្គ​ចម្បង​បំផុត​ដែល​មិន​អាច​ឲ្យ​នាង​តោង​ជិះ​ឡាន​ដោយ​រលាក់ៗ ទៅ​ធ្វើ​ការ​នៅ​កន្លែង​ចាស់​បាន។

លោកស្រី​បញ្ជាក់​ថា កម្មការិនី​រង​គ្រោះ​ទាំង​អស់​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ជីវភាព ដោយសារ​ឈឺ​ចាប់​របួស​បណ្ដាល​មក​ពី​គ្រាប់​កាំភ្លើង​នាំ​ឲ្យ​ប្រសិទ្ធភាព​ការងារ​ធ្លាក់​ចុះ ចំណូល​ក៏​ថយ ឯ​ចំណាយ​ចាយ​វាយ​ថ្លៃ​របួស​ក៏​កើន​ឡើង​ដែរ៖ «ខ្ញុំ​ឡើង​ទៅ​ស្អែក​ហ្នឹង ដាក់​ច្បាប់​នៅ​រោងចក្រ​ហ្នឹង ដាច់​លុយ​អស់ ៣០​រៀល​ហើយ។ ខ្វះ​ខាត​ច្រើន​ណាស់ ខ្ញុំ​ឈឺ​ដៃ​អ៊ីចឹង ចង់​ធ្វើ​ការ​នៅ​ផ្ទះ​កុំ​ឲ្យ​អស់​លុយ​ឡាន​លុយ​អី​អ៊ីចឹង​ណាស់!»។

ទោះ​យ៉ាង​ណា​ក៏ដោយ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា លោក អ៊ូ វីរៈ ព្យាករ​ថា តុលាការ​ខេត្ត​ស្វាយរៀង នឹង​មិន​លើក​លែង​ការ​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ដូច​មុន​ទៀត​ទេ។ លោក​បន្ត​ថា លោក ឈូក បណ្ឌិត ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​អ្នក​មាន​អំណាច​ធំ​នៅ​ពី​ក្រោយ​ខ្នង ប៉ុន្តែ​គណបក្ស​កាន់​អំណាច​នឹង​ដាក់​ទោស​លោក ឈូក បណ្ឌិត ដើម្បី​ផ្គាប់​ចិត្ត​អ្នក​បោះ​ឆ្នោត​ជា​ពិសេស​ក្រុម​កម្មករ​រោងចក្រ។

លោក អ៊ូ វីរៈ៖ «រាប់​សែន​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ហើយ​ប្រហែល​ជា​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​បោះ​ឆ្នោត ហើយ​ទើប​ដោះ​លែង។ តុលាការ​គ្មាន​ឆន្ទៈ​ដោះស្រាយ​រឿង​ហ្នឹង​ប្រកប​ដោយ​យុត្តិធម៌​ទេ។ រឿង​កាត់​ក្តី​នេះ​ជា​រឿង​នយោបាយ»។

អង្គការ​សិទ្ធិ​មនុស្ស និង​ក្រុម​សហជីព​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ​នៅ​ថ្ងៃ​ទី​១៧ មីនា ដោយ​ទាមទារ​ឲ្យ​សាលា​ឧទ្ធរណ៍​ពិចារណា​ឡើង​វិញ និង​បង្វែរ​សំណុំ​រឿង​លោក ឈូក បណ្ឌិត ឲ្យ​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជា​អ្នក​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​នេះ​វិញ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​សំដែង​ការ​មិន​ទុក​ចិត្ត​ចំពោះ​ការ​កាត់​ក្តី​របស់​តុលាការ​ខេត្ត​ស្វាយរៀង នោះ​ឡើយ ហើយ​ចាត់​ទុក​ថា សំណុំ​រឿង​លោក ឈូក បណ្ឌិត នេះ ជា​រឿយៗ​បាន​រក្សា​ទុក​ដែល​ជា​និមិត្ត​រូប​នៃ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា។

ក្រុម​អ្នក​វិភាគ​សង្គម​ក្រើន​រំលឹក​ថា តួនាទី​សំខាន់​ពីរ​យ៉ាង​របស់​តុលាការ គឺ​ទី​១ គោរព​នីតិ​រដ្ឋ​រក្សា​នូវ​ភាព​ឯករាជ្យ​ភាព​របស់​ខ្លួន​ពី​ស្ថាប័ន​នីតិប្រតិបត្តិ និង​ប្រឆាំង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ និង​អំពើ​ពុក​រលួយ។ ទី​២ គឺ​ធានា​នូវ​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​របស់​ជន​រងគ្រោះ និង​សង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ ដោយ​នាំ​ឧក្រិដ្ឋជន​យក​មក​ផ្ដន្ទាទោស និង​ដើម្បី​ការពារ​មិន​ឲ្យ​កើត​មាន​ឡើង​នូវ​ឧក្រិដ្ឋកម្ម ហើយ​ករណី​នេះ ជា​រឿង​ពិសេស​មួយ​សម្រាប់​តុលាការ​កម្ពុជា ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​ភាព​ជឿ​ជាក់​ខ្លះ និង​បង្ហាញ​ថា ខ្លួន​ជា​ស្ថាប័ន​មួយ​ស្វែង​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ប្រជាពលរដ្ឋ។

កាល​ពី​ថ្ងៃ​ទី​៤ មីនា សាលាឧទ្ធរណ៍​បាន​ប្រកាស​សាល​ដីកា​អសាធារណៈ​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ជា​អភិបាល​ក្រុង​បាវិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​តាម​ក្រម​ព្រហ្មទណ្ឌ​មាត្រា ២៣៦ ហើយ​បញ្ជូន​សំណុំ​រឿង​នេះ និង​ជន​ត្រូវ​ចោទ​លោក ឈូក បណ្ឌិត ទៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ដើម្បី​ជំនុំ​ជម្រះ​តាម​ផ្លូវ​ច្បាប់។ ការ​ផ្ដន្ទាទោស​តាម​មាត្រា ២៣៦ នៃ​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ គឺ​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​ពី ៦​ខែ ដល់ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៤​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​មូលដ្ឋាន​នៅ​រតនគិរី​រង​ការ​ប្ដឹង​ពី​បទ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ភូមិ
មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ខេត្ត​រតនគិរី នៅ​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៣ ឲ្យ​ដឹង​ថា មន្ត្រី​ថ្នាក់​មេ​ភូមិ និង​ជំនួយ​ការ​ភូមិ​តេន ឃុំ​យ៉ាទុង កំពុង​រង​ការ​ប្ដឹង​តាម​ផ្លូវ​តុលាការ​ពី​បទ​រើសអើង គំរាម​កំហែង​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ភូមិ។

សេចក្ដី​អះអាង​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ភូមិ​តេន លោក រម៉ាស់ ស្វាង អាយុ ៤៧​ឆ្នាំ ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ កាល​ពី​ថ្ងៃ​សុក្រ ទី​១៧ ខែ​ឧសភា បាន​មក​ការិយាល័យ​សមាគម​អាដហុក សុំ​ឲ្យ​សមាគម​នេះ​ជួយ​អន្តរាគមន៍​ពាក្យ​ប្ដឹង​មេ​ភូមិ​តេន លោក សល់ ជី និង​ជំនួយ​ការ​ភូមិ លោក សេវ ធ្វី ជូន​មន្ត្រី​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​រតនគិរី។

ដើម​បណ្ដឹង​លោក រម៉ាស់ ស្វាង មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​ភូមិ​ទាំង​ពីរ​បាន​រៀប​ចំ​គម្រោង​ប្រើប្រាស់​អាជ្ញាធរ​ប្រពៃណី​ប្រជុំ​បណ្ដេញ​លោក​ចេញ​ពី​ភូមិ ដោយសារ​តែ​លោក​បាន​ប្ដឹង​មន្ត្រី​មូលដ្ឋាន​ឃុំ​ពី​បទ​លក់​ដី​ព្រៃ​ឈើ។

លោក​បន្ត​ថា នេះ​គឺ​ជា​ការ​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​រស់​នៅ​របស់​លោក និង​រំលោភ​ទៅ​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ៖ «ធ្វើ​ខុស​អ៊ីចឹង ខ្ញុំ​ប្ដឹង​ហ្នឹង​ហើយ បើ​សិន​យើង​ទុក​ចោល​អ៊ីចឹង​វា​មក​បន្ត​ធ្វើ​អាក្រក់​ត​ទៅ​ទៀត។ ចង់​ឲ្យ​ថ្នាក់​លើ​ជួយ​ណែនាំ​គេ​កុំ​ឲ្យ​គេ​ធ្វើ​បន្ត​ទៀត»។

យោង​ពាក្យ​បណ្ដឹង​របស់​លោក រម៉ាស់ ស្វាង ដែល​ប្ដឹង​មន្ត្រី​ភូមិ​ទាំង​ពីរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៣ លោក​បាន​ឃើញ​មាន​ការ​ប្រជុំ​សម្ងាត់​មួយ ក្នុង​នោះ​មាន​សមាសភាព​មេឃុំ​ ជំទប់​ទី​១​ឃុំ មេ​ប៉ុស្តិ៍ ជា​ជន​ដែល​លោក​បាន​ប្ដឹង​ពី​បទ​លក់​ដី​ព្រៃ​ជាង ៤០០​ហិកតារ កាល​ពី​ឆ្នាំ​២០១១ និង​មាន​ជំនួយ​ការ​ភូមិ និង​មេ​ភូមិ​ចូល​រួម​ផង។ ពួកគេ​បាន​ប្រជុំ​គ្នា​នៅ​ក្រោម​ផ្ទះ​ឈ្មោះ រម៉ាស អ៊ុក ប៉ុន្តែ​លោក​មិន​ដឹង​ថា ពួក​គេ​ប្រជុំ​ពី​រឿង​អ្វី​ទេ។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៣ វេលា​ម៉ោង ៦​ល្ងាច ឪពុក​ក្មេក និង​ប្អូន​ថ្លៃ​របស់​លោក បាន​ចូល​មក​ផ្ទះ ហើយ​សុំ​ឲ្យ​លោក​ដក​ពាក្យ​ប្ដឹង​មន្ត្រី​ឃុំ​វិញ ប៉ុន្តែ​លោក​មិន​យល់​ព្រម។

លុះ​ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៣ វេលា​ម៉ោង ៦ និង ២៣​នាទី​ល្ងាច ឪពុក​ក្មេក និង​មេ​កន្ទ្រាញ បាន​ជួប​លោក​មក​ម្ដង​ទៀត ដើម្បី​បញ្ជាក់​ពី​ករណី​នេះ ប៉ុន្តែ​លោក​បាន​បដិសេធ​ដដែល។ បន្ទាប់​មក​លោក​បាន​ឮ​សំឡេង​មេក្រូ គឺ​សំឡេង លោក សេវ ធ្វី បាន​ជិះ​ម៉ូតូ​កាន់​មេក្រូ​ស្រែក​ហៅ​ជុំវិញ​ភូមិ​ថា ចូល​ប្រជុំ​ទាំង​ក្មេង​ទាំង​ចាស់​យប់​នេះ យើង​នឹង​ប្រជុំ​ពី​មនុស្ស​ម្នាក់​ដែល​បាន​ប្ដឹង​យើង​ពី​មុន​នោះ ​និង​បាន​ប្រកាស​ចេញ​ពី​រោង​​​​ប្រជុំ​ភូមិ​ថា តើ​យើង​ទាំង​អស់​គ្នា​ចង់​ទុក​វា​នៅ​​​ទីនេះ ឬ​ចង់​បណ្ដេញ​​វា​ចេញ? បើ​យើង​ទុក​វា​នៅ​ទី​នេះ​ទៀត យើង​នឹង​ដួល​រលំ​ដោយសារ​វា​ម្នាក់។ ឮ​សំឡេង​​​ប្រកាស​ដូច្នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​​បាន​ស្រែក​ឡើង​ថា បណ្ដេញ​ចេញៗ អ្នក​ខ្លះ​ថា សម្លាប់​វា​ចោលៗ ខ្លះ​ថា ចាប់​ដាក់​គុកៗ និង​ខ្លះ​ទៀត​ថា ដុត​ផ្ទះ​វា​ចោល​ឲ្យ​វា​ចេញ​ពី​ទី​នេះ។ ដោយ​ភ័យ​ខ្លាច​បញ្ហា​នេះ លោក​និង​គ្រួសារ​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ភូមិ​ទាំង​យប់​ដើម្បី​សុវត្ថិភាព។

ឆ្លើយ​តប​បញ្ហា​នេះ មេ​ភូមិ​តេន លោក សល់ ជី បដិសេធ​ថា សេចក្ដី​ចោទ​ប្រកាន់​ថា មិន​ពិត គឺ​លោក​ប្រជុំ​អ្នក​ភូមិ​ក្នុង​គម្រោង​បណ្ដេញ​ក្រុមហ៊ុន​សម្បទាន​ដែល​ឈូស​ឆាយ​ព្រៃ​សហគមន៍​ទៅ​វិញ​ទេ៖ «កុំ​ជឿ​បើ​ជឿ​អ៊ីចឹង​ងាប់​ហើយ ចេះ​តែ​វាយ​ប្រហារ​គេ​អ៊ីចឹង​អត់​បាន​ទេ»។

យ៉ាង​នេះ​ក្ដី​ប្រជាពលរដ្ឋ​ភូមិ​តេន ដែល​បាន​ចូល​រួម​ប្រជុំ​ជាមួយ​មេ​ភូមិ ​គឺ​លោក រម៉ាស វែត មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មេ​ភូមិ​ពិត​ជា​បាន​ប្រជុំ​ចលនា​ឲ្យ​អ្នក​ភូមិ​មាន​ចាស់​ទុំ មេ​កន្ទ្រាញ បណ្ដេញ​លោក រម៉ាស ស្វាង ចេញ​ពី​ភូមិ និង​សុំ​ឲ្យ​អ្នក​ភូមិ​រៃ​ប្រាក់​មួយ​គ្រួសារ ២០០​ដុល្លារ ដើម្បី​យក​ប្រាក់​នោះ​ប្រើប្រាស់​យក​ឈ្នះ​តាម​ផ្លូវ​តុលាការ​ក្នុង​រឿង​ក្តី​ជាមួយ​លោក រម៉ាស់ ស្វាង៖ «ជយោ! ពួក​យើង​ដេញ​គាត់​ចេញ​ពី​ទី​នេះ កុំ​ឲ្យ​គាត់​នៅ​នេះ គេ​ថា អ៊ីចឹង។ ...មាន​ភាគ​តិច​ទេ​មិន​ចង់​ឲ្យ​គាត់​ទៅ»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​លោក​បាន​រៀបចំ​ពាក្យ​បណ្ដឹង​ករណី​នេះ​ជូន​មន្ត្រី​ស្ថាប័ន​អយ្យការ​រួច​ហើយ។ លោក​បន្ត​ថា ប្រសិន​មេ​ភូមិ​ធ្វើ​ដូច្នេះ​មែន ​គឺ​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស៖ «ប្រើ​តួនាទី​ក្នុង​អាជ្ញាធរ​បណ្ដេញ​ចេញ​គឺ​ជា​លក្ខណៈ​ខុស​ច្បាប់»។

កាល​ពី​ឆ្នាំ​២០១១ លោក រម៉ាស ស្វាង បាន​ដាក់​ពាក្យ​ប្ដឹង​មក​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​រតនគិរី ប្ដឹង​មេ​ឃុំ​ជំទប់​ទី​១ និង​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​តេន ពី​បទ​ឃុបឃិត​គ្នា​យក​ដី​ព្រៃ​ជាង ៤០០​ហិកតារ លក់​ចែក​ប្រាក់​គ្នា ហើយ​យក​ប្រាក់​មួយ​ចំណែក​ចែក​សហគមន៍​មួយ​គ្រួសារ​បាន ២០០​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ការ​យល់​ដឹង​និង​អត្ថន័យ​នៃ​វប្បធម៌​គោរព​គ្នា​ក្នុង​សង្គម​ខ្មែរ
វប្បធម៌​រូបិយ​សំដៅ​ដល់​រូប​ចម្លាក់​ផ្សេងៗ និង​ប្រាង្គ​ប្រាសាទ​ជា​ច្រើន មាន​ដូច​ជា​ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះវិហារ ជាដើម។ រី​ឯ​វប្បធម៌​អរូបិយ​សំដៅ​ដល់​សិល្បៈ​ដែល​ឆ្លុះ​បញ្ចាំង​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ រួម​មាន របាំ ចម្រៀង​អាយ៉ៃ ចាប៉ី​ដង​វែង​ជា​អាថ៌ និង​ការ​ឱន​លំទោន​សម្ដែង​គារវៈ (គោរព) ដល់​គ្នា និង​គ្នា​តាម​ឋានៈ​ក្នុង​សង្គម​ជា​ដើម។

«លើក​ដៃសំពះ ព្រោះ​យល់​ថា គាត់​ជា​ព្រឹទ្ធាចារ្យ​ម្នាក់ គាត់​មាន​បទពិសោធន៍​ច្រើន​ជាង​យើង។ ...ឲ្យ​តែ​គេ​មាន​អាយុ​ច្រើន​ជាង​យើង យើង​លើក​ដៃ​សំពះ​គេ​ហើយ...»៖ នេះ​ជា​ទស្សនៈ និង​ការ​យល់​ដឹង​របស់​ពលរដ្ឋ និង​សិស្ស​និស្សិត​មួយ​ចំនួន​ដែល​ពួក​គាត់​ព្យាយាម​ផ្ដល់​និយមន័យ​ឲ្យ​ពាក្យ​ថា "គោរព" ដោយ​ការ​សំពះ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ពួក​គាត់​ទាំង​នោះ ខ្លះ​ឲ្យ​និយម​ន័យ​ថា ជា​ការ​គួរ​សម​ធ្វើ​តាម​ចាស់ៗ​ជំនាន់​មុន។ រី​ឯ​ខ្លះ​ទៀត​ពន្យល់​ថា វិធី​នៃ​ការ​ធ្វើ​គារវៈ (គោរព) គ្នា គឺ​ធ្វើ​ឡើង​ដើម្បី​អភិរក្ស​វប្បធម៌​ដ៏​ល្អ​នេះ​កុំ​ឲ្យ​បាត់​បង់។ ម្យ៉ាង​ទៀត ការ​គោរព​ជា​ផ្នែក​មួយ​នៃ​អំពើ​ល្អ​ដែល​ជាប់​ទាក់ទង​នឹង​ការ​ប្រតិបត្តិ​ឲ្យ​ស្រប​នឹង​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា។ វចនៈ​របស់​ព្រះ​សម្មាសម្ពុទ្ធ​បាន​ចែង​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក​ថា អបចាយន​ធម៌ មាន​ន័យ​ថា ការ​គោរព គឺ​ជា​អំពើ​ល្អ​មួយ​ដែល​ពុទ្ធ​បរិស័ទ (អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា) គួរ​ប្រតិបត្តិ​តាម។

ទាក់ទង​នឹង​ការ​គោរព​នេះ​ដែរ យុវជន​ដែល​ធ្វើ​ការ​នៅ​អង្គការ​ឥណទាន​ក្រៅ​រដ្ឋាភិបាល​មួយ​នា​រាជធានី​ភ្នំពេញ លោក សំ បូនី ឲ្យ​ដឹង​ថា ការ​គោរព​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ពេល​បច្ចុប្បន្ន​ហាក់​បង្ហាញ​ឥរិយាបថ​ខ្លាច​ច្រើន​ចំពោះ​បុគ្គល​ដែល​ខ្លួន​គោរព ជា​ជាង​ការ​ចេញ​ពី​ចិត្ត​ស្មោះត្រង់​របស់​ខ្លួន។

លោក សំ បូនី ផ្ដល់​ឧទាហរណ៍​ទិដ្ឋភាព​ខ្លះ​ក្នុង​សង្គម។ ជាក់ស្ដែង​អ្នក​បើក​បរ​រថយន្ត ឬ​ម៉ូតូ ធ្វើ​ដំណើរ​តាម​ផ្លូវ​នានា លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ច្បាប់​ចរាចរណ៍​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​បែរ​ជា​ខ្លាច​ប៉ូលិស​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​ជា​អ្នក​ផាក​ពិន័យ​ជា​សំខាន់។

លោក​ចង្អុល​បង្ហាញ​ថា ពេល​អ្នក​បើក​បរ​បើក​ម៉ូតូ​ដល់​ត្រង់​កន្លែង​ណា​ដែល​មាន​ស្តុប ហើយ​ភ្លើង​ស្តុប​នោះ​បើក​ភ្លើង​ក្រហម ជា​សញ្ញា​ឲ្យ​អ្នក​បើក​បរ​ឈប់ ប៉ុន្តែ​អ្នក​បើក​បរ​បើ​ឃើញ​នៅ​ត្រង់​ស្ដុប​នោះ​មិន​មាន​អាជ្ញាធរ​ឈរ​ជើង​នៅ​ត្រង់​ចំណុច​នោះ​ទេ ពួក​គាត់​នឹង​បើក​បរ​បំពាន​ច្បាប់ ប្រជ្រៀត​គ្នា​ដណ្ដើម​គ្នា​ទៅ​មុន​ដោយ​ពុំ​មាន​ការ​គោរព​គ្នា​ឡើយ។

លោក សំ បូនី បញ្ជាក់​ទៀត​ថា ការ​កើត​មាន​បញ្ហា​នេះ​ឡើង ទី​១ គឺ​ការ​អនុវត្ត​ច្បាប់ ឬ​គោរព​ច្បាប់​ចរាចរណ៍​នៅ​មាន​កម្រិត។ ទី​២ ប្រភព​នៃ​ការ​បង្កើត​ឲ្យ​មាន​ធនធាន​មនុស្ស​ធ្វើ​គំរូ​មិន​ល្អ​ ដូចជា​នៅ​ក្នុង​សាលារៀន​ជា​ដើម​នោះ នៅ​មាន​គ្រូ​ខ្លះ​ខ្វះ​ខាត់​ផ្នែក​ជីវភាព​អាច​បង្ខំ​ចិត្ត​ធ្វើ​ទង្វើ​មិន​គប្បី​ដែល​នាំ​ឲ្យ​បាត់​បង់​តម្លៃ​នៃ​ការ​គោរព ដូច​ជា​ករណី​ពួក​គាត់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​សាលា​រៀន​ជា​ដើម។

លោក សំ បូនី អះអាង​ទៀត​ថា បុគ្គល​ដែល​ត្រូវ​គេ​គោរព​គួរ​ប្រកាន់​នូវ​គុណធម៌​ល្អៗ​ជា​គំរូ​ដល់​អ្នក​ជំនាន់​ក្រោយ​ឲ្យ​ពួក​គាត់​យក​គំរូ​តាម។ មួយ​វិញ​ទៀត អ្នក​ជំនាន់​មុន​គួរ​ធ្វើ​យ៉ាង​ណា ឲ្យ​អ្នក​ជំនាន់​ក្រោយ​ឃើញ​ពី​ផល​ប្រយោជន៍​នៃ​ការ​គោរព​នេះ​ផង។

ទាក់ទង​នឹង​ការ​គោរព​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីល​ធម៌​សង្គម លោក ប៉ូ សំណាង ពន្យល់​ថា ការ​គោរព​ក្នុង​ទំនៀម​ទម្លាប់​ពី​បុរាណ​មក​បង្ហាញ​ថា ការ​គោរព​មាន​របៀប​ផ្សេងៗ​គ្នា​តាម​វ័យ និង​ឋានៈ នៃ​អ្នក​ដែល​ត្រូវ​គេ​គោរព​នោះ។ ទី​១ ការ​គោរព​ឪពុក​ម្ដាយ​ដាក់​លើក​ដៃ​សំពះ​ដោយ​ផ្គុំ​ដៃ​ទាំង​ទ្វេ​ដាក់​នៅ​ត្រង់​ចិញ្ចើម។ ទី​២ ការ​គោរព​គ្រូ​បាធ្យាយ​ដាក់​ដៃ​ត្រង់​ថ្ងាស។ ទី​៣ គោរព​ព្រះ​សង្ឃ ដាក់​ដៃ​ត្រង់​បង្ហើយ​ក្បាល។ ទី​៤ គោរព​ព្រះ​មហាក្សត្រ លើក​ដៃ​ផុត​ក្បាល​សម្រាប់​គោរព។

លោក ប៉ូ សំណាង មាន​ប្រសាសន៍​ទៀត​ថា បច្ចុប្បន្ន​ការ​គោរព​នេះ​ហាក់​មាន​ការ​ធ្លាក់​ចុះ​ដោយ​សារ​ពលរដ្ឋ​ទទួល​រង​បទពិសោធន៍​ឆ្លង​កាត់​សង្គ្រាម​ច្រើន​ជំនាន់​ពេក។ មួយ​វិញ​ទៀត ពេល​បច្ចុប្បន្ន​កម្រិត​នៃ​ការ​យល់​ដឹង​ពលរដ្ឋ​នៅ​មាន​កម្រិត។ ហេតុ​ផល​នៃ​ការ​ធ្លាក់​ចុះ​វប្បធម៌​នេះ ក៏​អាច​មក​ពី​ឥរិយាបថ​របស់​អ្នក​ជំនាន់​មុន​មិន​បាន​ប្រព្រឹត្ត​ឲ្យ​ត្រឹម​ត្រូវ​តាម​វប្បធម៌​របស់​ខ្លួន។

ស្រប​គ្នា​នេះ ប្រធាន​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សោភ័ណ មាន​ប្រសាសន៍​ថា ការ​គោរព​ចេញ​ពី​សន្ដាន​ចិត្ត​ពិត​ប្រាកដ គឺ​ជា​ការ​គោរព​មួយ​ដែល​អ្នក​ប្រព្រឹត្ត​ការ​គោរព​ធ្វើ​ទាំង​នៅ​ចំពោះ​មុខ និង​នៅ​ក្រោយ​ខ្នង។ ចំណែក​អ្នក​ត្រូវ​គេ​គោរព​នោះ គួរ​ប្រកាន់​ខ្ជាប់​នូវ​គុណ​ធម៌​ក្នុង​សន្តាន​មាន​ព្រហ្មវិហារ​ធម៌​ទាំង ៤ ជា​ដើម។

ទាក់ទង​នឹង​វប្បធម៌​នៃ​ការ​គោរព​គ្នា​នេះ តាម​គម្ពីរ​ព្រះ​ត្រៃបិដក (គម្ពីរ​មូលដ្ឋាន​ក្នុង​ព្រះ​ពុទ្ធ​សាសនា) បាន​ចារ​ពី​តួនាទី​នៃ​ពុទ្ធ​បរិស័ទ​ដែល​គេ​គួរ​ប្រតិបត្តិ​គោលការណ៍​មួយ​ចំនួន​តាម​តួនាទី​របស់​ខ្លួន មាន​ដូច​ជា មាតា​បិតា ត្រូវ​ប្រកាន់​ព្រហ្ម​វិហារ​ធម៌ ៤ និង​សង្គហៈ​ធម៌ ៥ យ៉ាង​សង្គ្រោះ​កូន។

សង្គហធម៌ ៥​យ៉ាង​គឺ ទី​១ បាបា និវារេន្តិ= មាតា​ហាម​ឃាត់​កូន​កុំ​ឲ្យ​ធ្វើ​អាក្រក់​ដែល​សង្គម​ស្អប់​ខ្ពើម។ ទី​២ បើ​កូន​ប្រកប​ដោយ​សេចក្ដី​ល្អ​ត្រូវ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​តាំង​នៅ​ក្នុង​សេចក្ដី​ល្អ​នោះ​ជាប់​រហូត។ ទី​៣ បើ​កូន​អាយុ​គ្រប់គ្រាន់​អាច​ចូល​សិក្សា​បាន មាតា​ត្រូវ​រួសរាន់​បញ្ជូន​កូន​ទៅ​សាលា។ ទី​៣ បើ​កូន​មាន​វ័យ​ដល់​ពេល​ដែល​ពួក​គាត់​ត្រូវ​មាន​គូស្រករ​គួរ​ជួយ​ផ្ដល់​មតិ​យោបល់​ក្នុង​ការ​ជ្រើស​រើស​គូរ​ស្រករ​នោះ​ថា មនុស្ស​ដែល​គាត់​បម្រុង​ជ្រើស​រើស​ជា​គូស្រករ​នោះ​ស៊ី​សង្វាក់​នឹង​ចរិត​លក្ខណៈ​របស់​កូន​ដែរ ឬ​យ៉ាង​ណា? ទី​៥ បើ​មាតា​មាន​ទ្រព្យ​សម្បត្តិ​គួរ​សម​អាច​ចែក​ឲ្យ​កូន។

រី​ឯ​កូន​ត្រូវ​ប្រកាន់​យក​សង្គហធម៌​៥ ធ្វើ​តប​ស្នង​ចំពោះ​ម្ដាយ​ឪពុក។ ចំណែក​មេដឹកនាំ​ប្រទេស​ត្រូវ​ប្រកាន់​យក​គោលការណ៍​មួយ​ចំនួន រួម​មាន ទសពិធរាជធម៌ ១០ ព្រហ្មវិហារ ៤ ចៀស​វាង​អគតិ ៤។ ទី​១ ឆន្ទាគតិ​លំអៀង​ព្រោះ​ស្រលាញ់ ដោយ​គិត​ថា​អ្នក​នេះ​ជា​កូន ជា​ប្អូន ជា​បង ឬ​មិត្ត​សម្លាញ់​ជាដើម បើ​ទោះ​បី​ប្រព្រឹត្ត​កំហុស​ប៉ុន្មាន​ក៏​ខ្លួន​អនុគ្រោះ​ឲ្យ។ ទី​២ ទោសាគតិ លំអៀង​ព្រោះ​ស្អប់ បើ​ទោះ​បី​អ្នក​ដែល​ខ្លួន​ប្រព្រឹត្ត​ត្រូវ​ប៉ុន្មាន តែ​អ្នក​នោះ​ជា​ទី​សំអប់​របស់​ខ្លួន។ ទី​៣ ភយាគតិ​លំអៀង​ព្រោះ​ភ័យ​ខ្លាច បើ​ទោះ​បី​អ្នក​នោះ​មាន​កំហុស​ប៉ុន្មាន ប៉ុន្តែ​ខ្លួន​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​តាម​ច្បាប់​ចំពោះ​ទោស​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត។ ទី​៤ មោហាគតិ លំអៀង​បុគ្គល​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ខ្លួន​ល្ងង់ និង​សង្គហធម៌​មួយ​ចំនួន​ទៀត​ដើម្បី​ធ្វើ​ជា​គំរូ​ថា ទៅ​ជា​មេដឹកនាំ​ក៏​ដោយ​ត្រូវ​មាន​ការ​គោរព​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​នៅ​ពោធិ៍សាត់​ថា​ការ​ផ្ដល់​ដីសម្បទាន​ជា​មូលហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រ
នៅ​ឯ​ខេត្ត​ពោធិ៍សាត់ ប្រជាពលរដ្ឋ​នៅ​ឃុំ​មួយ​ចំនួន​បាន​បន្ទោស​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ច្រើន​លើសលប់​ទៅ​ឲ្យ​ក្រុមហ៊ុន​នានា​ក្នុង​ខេត្ត​នេះ គឺ​ជា​កត្តា​មួយ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ការ​ធ្វើ​ចំណាកស្រុក និង​ការ​បោះ​បង់​ចោល​ការ​សិក្សា​របស់​កូន​ចៅ​ពួក​គាត់។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ឡោន ស៊ីវៃ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច តាំង​ពី​ច្រើន​ជំនាន់​មក​ហើយ។ អ្នកស្រី​ឈរ​សម្លឹង​មើល​សកម្មភាព​គ្រឿងចក្រ​ក្រុមហ៊ុន​ភាពីម៉ិច ដែល​បាន​ឈូស​ឆាយ​ដី​ព្រៃ​អាស្រ័យ​ផល និង​រំលំ​ដើម​ឈើ​ហូប​ផ្លែ​របស់​អ្នក​ភូមិ​បណ្ដើរ រៀបរាប់​ពី​មូលហេតុ​ដែល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ជា​ច្រើន​ក្នុង​ភូមិ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​បណ្ដើរ​ថា ដោយសារ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​បាន​ហាម​អ្នក​ភូមិ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​បេះ​ផ្លែ​ឈើ បោច​វល្លិ ដង​ជ័រ ឬ​ជីក​ទំពាំង ដូច​ពី​មុន​ទៀត​ទេ ហេតុ​នេះ​ហើយ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ គឺ​មាន​តែ​ធ្វើ​ចំណាក​ស្រុក​រក​ការងារ​ធ្វើ​ដើម្បី​រក​ប្រាក់​មក​ជួយ​គ្រួសារ​ប៉ុណ្ណោះ។

ស្ត្រី ឡោន ស៊ីវៃ៖ «បើ​យើង​រក​របរ​ក្នុង​ព្រៃ​បាន​ដូច​កាល​ពី​មុន​ទើប​យើង​អាច​ឧបត្ថម្ភ​ឲ្យ​កូន​បាន​រៀន។ឥឡូវ​បើ​យើង​ទៅ​ធ្វើ​ការ​ឲ្យ​គេ​មួយ​ថ្ងៃ​បាន ១២.០០០ (រៀល) យើង​ចាយ​បាន​តែ ១​ថ្ងៃ​អស់​ទៅ​ហើយ បាន​អី​ឲ្យ​កូន​រៀន។ បើ​ដូច​ពី​មុន​ទៅ បេះ​ផ្លែ​ឈើ​យ៉ាង​តិច​ក៏​មួយ​ថ្ងៃ​បាន ៣​ម៉ឺន​ដែរ។ រាល់​ថ្ងៃ​ពួក​ក្រមុំ កំឡោះ​ដែល​បាត់​ពី​ផ្ទះ គឺ​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ភ្នំពេញ ឬ​ទៅ​ថៃ អស់​ពី​ភូមិ​ហើយ...»។

ប្រហាក់​ប្រហែល​នឹង​អ្នកស្រី ឡោន ស៊ីវៃ ដែរ ស្ត្រី​អ្នក​ភូមិ​វ័យ ៥៨​ឆ្នាំ ឈ្មោះ កែប នីម ដាក់​កន្ត្រក​ផ្លែ​មៀន ព្រៃ​ដែល​គាត់​ទើប​តែ​បេះ​បាន​ពី​ក្នុង​ព្រៃ​ចុះ​មក​ដី​បណ្ដើរ រៀបរាប់​បណ្ដើរ​ថា ដោយសារ​តែ​ជីវភាព​របស់​គាត់​ខ្វះខាត ទើប​កូន​ស្រី​របស់​គាត់​អាយុ ១៥​ឆ្នាំ​ដែល​រៀន​ដល់​ថ្នាក់​ទី​៧​ហើយ​នោះ បាន​ឈប់​រៀន និង​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ឯ​ទី​ប្រជុំ​ជន​ស្រុក​ក្រគរ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ។

គាត់​បន្ត​ថា សព្វ​ថ្ងៃ​អ្នក​ភូមិ​ជា​ច្រើន​បាន​បញ្ឈប់​កូន​មិន​ឲ្យ​ទៅ​រៀន ដើម្បី​ទៅ​ស៊ី​ឈ្នួល​ឲ្យ​ក្រុមហ៊ុន ឬ​ធ្វើ​ចំណាក​ស្រុក​រក​ការងារ​ធ្វើ ព្រោះ​ពួកគេ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​សំលៀក​បំពាក់ និង​ផ្ដល់​លុយ​ឲ្យ​កូន​ទៅ​រៀន​ដូច​ពី​មុន​ទៀត​ទេ៖ «បើ​អស់​ព្រៃ​ឈើ​ហើយ​ដឹង​ទៅ​រក​អី​ទៀត។ ផ្លែ​ឈើ​ក៏​រក​មិន​បាន នៅ​សល់​តិច​តួច​នៅ​ជិត​ភូមិ។ បើ​ពី​មុន​យើង​អាច​ទៅ​រក​រំដួល​អី​នៅ​លើ​ភ្នំ ឥឡូវ​គេ​កាប់​ឈូស​ឆាយ​អស់​ហើយ។ បេះ​តែ​មួយ​កញ្ឆេរ​បាន​បួន​ប្រាំ​ម៉ឺន​អី ប៉ុន្តែ​ឥឡូវ​អស់​រលីង​ហើយ។ ក្មេង​ជំនាន់​ក្រោយ​លែង​ស្គាល់​រំដួល​ហើយ...»។

នៅ​ឯ​តំបន់​ជនបទ​មួយ​ចំនួន​ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់ យុវជន​វ័យ​ជំទង់​ជា​ច្រើន​បាន​បោះ​បង់​ចោល​ការ​សិក្សា ដើម្បី​ជួយ​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយ​ខ្លះ​ធ្វើ​ចំណាក​ស្រុក និង​ខ្លះ​ទៀត​ទៅ​ស៊ី​ឈ្នួល​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច ឬ​នៅ​តាម​ទី​ប្រជុំ​ជន​នានា។

២៤-មេសា-២០១៣៖ ចម្ការ​ដំឡូង​របស់​ក្រុមហ៊ុន​ភាពីម៉ិច នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ RFA/Mondulkeo

នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ រដ្ឋ​បាន​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច ឲ្យ​ក្រុមហ៊ុន​ចំនួន​៤ ដែល​មាន​ទំហំ​ដី​ប្រមាណ ១៣​ម៉ឺន​ហិកតារ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ភាពីម៉ិច ក្រុមហ៊ុន តូច ហ៊ាវ អ៊ិន ខូផូរ៉េស៊ិន ក្រុមហ៊ុន យូរី សាគរ និង​ក្រុមហ៊ុន រតនា វិសាល។ ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ទាំង​នេះ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​មូលដ្ឋាន​ផ្ទាល់​រង​ផល​ប៉ះពាល់។

អតីត​ជំទប់​ទី​២ ឃុំ​ក្បាលត្រាច គឺ​លោក ភុល ឡឹង បាន​ទទួល​ស្គាល់​ពី​ហេតុផល​នៃ​ភាព​ក្រីក្រ និង​ការ​ធ្វើ​ចំណាក​ស្រុក​របស់​យុវជន​ប្រុស​ស្រី​ក្នុង​ភូមិ​ថា គឺ​បណ្ដាល​មក​ពី​អ្នក​ភូមិ​ពុំ​មាន​ព្រៃ​អាស្រ័យ​ផល​ដូច​ពី​មុន។ លោក​ថា នៅ​តំបន់​នេះ​អ្នក​ភូមិ​រស់​ពឹង​លើ​ស្រែ​ចម្ការ និង​ការ​អាស្រ័យផល​អនុផល​ព្រៃឈើ។ ឥឡូវ​ពុំ​អាច​អាស្រ័យ​អនុផល​ព្រៃ​ឈើ​បាន​ធ្វើ​ឲ្យ​ជីវភាព​អ្នក​ភូមិ​ជួប​ការ​លំបាក បណ្ដាល​ឲ្យ​កើត​មាន​ការ​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ដោះស្រាយ​បញ្ហា​ក្រពះ។

លោក ភុល ឡឹង៖ «ពី​ដើម​គាត់​អត់​ដែល​ទៅ​រក​ស៊ី​ឆ្ងាយ​ទេ គាត់​នឹក​ឃើញ​ថា មុខ​របរ​គាត់​នៅ​ជិតៗ និង​ងាយ​ស្រួល។ ចូល​ក្នុង​ព្រៃ​តែ​បន្តិច គឺ​អាច​រក​បាន​ប្រាក់​មក​ដោះស្រាយ​ជីវភាព​បាន។ ឥឡូវ​មាន​ព្រៃ​ឯ​ណា​ទៀត​មាន​តែ ព្រៃ​ដំឡូង​របស់​ក្រុមហ៊ុន​ចិន ហើយ​គេ​មិន​ឲ្យ​ចូល​ក្នុង​ព្រៃ​ទេ។ អ៊ីចឹង​ហើយ​គឺ​គាត់​ត្រូវ​រក​ស៊ី​នៅ​ទី​ឆ្ងាយ ដូច​ជា​ទៅ​ថៃ ជា​ដើម...»។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៣ កន្លង​ទៅ​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ភ្នំក្រវាញ ស្រុក​ក្រគរ និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​លើក​គ្នា​ទៅ​ភូមិ​គ្រឹះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឯ​ទីក្រុង​ភ្នំពេញ សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ផល​ប៉ះពាល់​ចំពោះ​ពួក​គាត់។

លោក ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ក៏​បាន​ផ្ញើ​លិខិត​មក​ឲ្យ​លោក​អភិបាល​ខេត្ត​ពោធិ៍សាត់ គឺ​លោក ខូយ សុខា ពិនិត្យ​និង​ដោះស្រាយ។ ហើយ​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ប្រជាពលរដ្ឋ​រាប់​រយ​នាក់​បាន​លើក​គ្នា​មក​សាលា​ខេត្ត​ពោធិ៍សាត់ ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​ផល​ប៉ះពាល់​ក្នុង​បញ្ហា​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សម្បទាន​ដី​សេដ្ឋកិច្ច​ទាំង​នេះ។

អភិបាល​ខេត្ត​ពោធិ៍សាត់ គឺ​លោក ខូយ សុខា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា គោលដៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន គឺ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ។ លោក​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៥​ពាន់​នាក់​កំពុង​បំពេញ​ការ​ងារ​ជា​កម្មករ​ដាំ​ដំឡូង​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច។ ហើយ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ក្រុមហ៊ុន​នឹង​បង្កើត​រោងចក្រ​ផលិត​ម្សៅ​មី និង​រោងចក្រ​ផលិត​ក្រដាស​ដែល​អាច​ផ្ដល់​ការងារ​បន្ថែម ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ រាប់​ពាន់​នាក់​ទៀត។

លោក ខូយ សុខា៖ «បញ្ហា​ទាំង​អស់​នេះ​វា​មិន​មែន​ជា​កត្តា​សត្យានុម័ត​នោះ​ទេ តែ​វា​មាន​កត្តា​ខ្លះ​វា​ជា​កត្តា​អត្តនោម័តិ​ដែល​យើង​អាច​ដោះស្រាយ​បាន។ យើង​ឈរ​លើ​មូលដ្ឋាន​ហ្នឹង ហើយ​អាជ្ញាធរ​យើង​ក៏​ខិតខំ​ដែរ ដើម្បី​ដោះស្រាយ និង​សម្របសម្រួល​បន្ត​ទៅ​ទៀត...»។

យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​ឯករាជ្យ​ពី​បញ្ហា​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ពន្យល់​ថា ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​បាន​លុះ​ត្រា​តែ​គេ​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​តាម​គោលការណ៍​ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ​ឆ្នាំ​២០០៥។ រួម​មាន​ការ​អភិវឌ្ឍ​កសិ-ឧស្សាហកម្ម ការ​ផ្ដល់​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ មិន​រង​ផល​ប៉ះពាល់​ច្រើន​ដល់​បរិស្ថាន មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច សង្គម​គ្រួសារ និង​មិន​ប៉ះពាល់​ដល់​ដី​ព្រៃ​អភិរក្ស។

លោក កែម ឡី៖ «រឿង​មួយ​ទៀត គឺ​ផល​ប៉ះពាល់​ដល់​វប្បធម៌​នៃ​ការ​ធ្វើ​ការងារ។ ដី​សម្បទាន​សេដ្ឋកិច្ច មុន​នឹង​ផ្ដល់​ឲ្យ​គេ​ត្រូវ​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ជាក់លាក់ ស៊ី​ជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ និង​អាជ្ញាធរ​ដែនដី។ ប៉ុន្តែ​កន្លង​ទៅ​យើង​មិន​ដែល​ឃើញ​មាន​ក្រុមហ៊ុន​ណា​មួយ​ធ្វើ​បញ្ហា​នេះ​ទេ...»។

លោក កែម ឡី បន្ត​ថា ក្នុង​ប្រទេស​កម្ពុជា ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ពុំ​មាន​ការ​សិក្សា​ដល់​ទី​ជម្រៅ​ចំពោះ​ផល​ប៉ះពាល់​បរិស្ថាន និង​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សង្គម​ណា​មួយ​ចេញ​ផ្សាយ​ជា​សាធារណៈ​នោះ​ទេ។ លោក​ថា គេ​ពុំ​អាច​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ដោយ​យក​ដី​អាស្រ័យ​ផល​ប្រជាពលរដ្ឋ ឬ​ដី​ព្រៃ​ស្រោង​ដើម្បី​ដាំ​ដំឡូង ឬ​ដាំ​ដើម​កៅស៊ូ​នោះ​ទេ។ ទង្វើ​បែប​នេះ គឺ​ជា​ការ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ធ្លាក់​ក្នុង​អន្លង់​នៃ​ភាព​ក្រីក្រ​ទៅ​វិញ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​បិទ​ផ្លូវ​តវ៉ា​រឿង​ភ្លើង​អគ្គិសនី
ការ​លើក​ក្បួន​តវ៉ា​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ​ ក្នុង​ឃុំ​បន្ទាយនាង ស្រុក​មង្គលបុរី នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា បាន​​រំសាយ​ទៅ​វិញ​ លាយឡំ​ទៅ​នឹង​ការ​ខក​ចិត្ត​ ដោយសារ​តែ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​​ពុំ​បាន​ផ្ដល់​ចម្លើយ​ច្បាស់​លាស់​ណា​មួយ ឆ្លើយ​តប​ចំពោះ​សំណើ​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ម្ចាស់​ម៉ៅ​ការ​ភ្លើង​អគ្គិសនី​​នៅ​ក្នុង​មូលដ្ឋាន​ដែល​ជា​ការ​ស្នើ​សុំ​របស់​អ្នក​ភូមិ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​បន្ទាយនាង លើក​ឡើង​ថា ក្រុមហ៊ុន​ម៉ៅការ​ភ្លើង​អគ្គិសនី​ប្រើ​ល្បិច​ធ្វើ​កុងទ័រ​ភ្លើង​ ដើរ​លឿន​ និង​ប្រើ​ពាក្យ​សំដី​អសុរោះ​ទៅ​លើ​អតិថិជន​ជា​អ្នក​ជាវ​អគ្គិសនី​ប្រើប្រាស់៖ «ព្រោះ​អាជីវករ​ភ្លើង​ប្រើ​ពាក្យ​សំដី​ដាក់​អតិថិជន ហើយ​គីឡូ​វា​មិន​ប្រក្រតី​ផង មាន​បញ្ហា​ច្រើន​ទៀត។ ណា​ទៅ​បង់​ភ្លើង​ឲ្យ​តែ​សួរ​នាំ​អី​តែង​តែ​ជេរ​គេ​ឯង​ ប្រជាជន​តវ៉ា​អី​គេ​ថា បើ​មិន​ពេញ​ចិត្ត​ផ្ដាច់។ ប្រជាពលរដ្ឋ​ថា បើ​មិន​ប្រាប់​ហេតុផល​គ្នា​ ដូច​ថា គីឡូ​វា​មិន​ប្រក្រតី ដូច​ថា ខែ​មុន ៧​គីឡូ ខែ​នេះ​ឡើង ៨៦​គីឡូ ខ្លះ ១០០​ជាង​ឡើង ៣០០​អី​អ៊ីចឹង​ទៅ។ ដូច​មាន​គ្រួសារ​មួយ​ឡើង​ដល់ ១.០០០​គីឡូ។ ប្រជាជន​ទៅ​តវ៉ា​សំដី​មិន​សម​វា​ជេរ​គេ​ឯង»។

អ្នក​ខ្លះ​ទៀត​បន្ថែម​ថា​ ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ​តភ្ជាប់​បណ្ដាញ​អគ្គិសនី​នៅ​ក្នុង​ភូមិ​នោះ​ ឈ្មោះ សុខ វិទិត និង​ប្រពន្ធ​ឈ្មោះ នាង ក្រៅ​ពី​បាន​លួច​កែច្នៃ​ឲ្យ​កុងទ័រ​អគ្គិសនី​ដើរ​លឿន​ ហើយ​បាន​ប្រើ​អាវុធ​បាញ់​គំរាម​អ្នក​ភូមិ​ដែល​ទៅ​សួរ​នាំ​ពី​ភាព​មិន​ប្រក្រតី​នោះ​ថែម​ទៀត៖ «ថៅកែ​ហ្នឹង​ឈ្មោះ សុខ វិទិត មាន​រឿង​ជាមួយ​ប្រជាពលរដ្ឋ​ច្រើន​ពេក​ភ្លើង​ហ្នឹង​ស៊ី​គីឡូ សេវា​មិន​ត្រឹម​ត្រូវ ប្រជាជន​សួរ​នាំ​ថា ភ្លើង​ហ្នឹង​ឡើង​ច្រើន​ពេក​ គាត់​ហ្នឹង​បាន​យក​កាំភ្លើង​ទៅ​បាញ់​គំរាម​ផ្ទះ​អ្នក​ស្រុក​ថៅកែ​ភ្លើង​ឈ្មោះ សុខ វិទិត អ្នក​ទៅ​បាញ់​មិន​ត្រឹមត្រូវ ដូច​ថា ផ្ទះ​ធ្លាប់​ក្នុង​គ្រួសារ​អំពូល​បី​បួន ទូរទស្សន៍​អស់​ហាសិប​គីឡូ​ឡើង​ទៅ​ដល់​ជាង ១០០​គីឡូ។ មួយ​គីឡូ​ថ្លៃ ១.២០០​បាត ហើយ​ពេល​ប្រជាជន​មក​សួរ​គាត់​ពន្យុះ​ឲ្យ​ប្រជាជន​មិន​បាច់​ប្រើ​ទេ ​ហើយ​ទៅ​ប្ដឹង​ទៅ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​តំណាង​ក្រុមហ៊ុន​អគ្គិសនី​ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​លើក​ឡើង​របស់​អតិថិជន​នេះ​បាន​ទេ។ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ស្រុក​មង្គលបុរី និង​មន្ត្រី​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ចុះ​ទៅ​ធ្វើ​កិច្ច​អន្តរាគមន៍​សុំ​កុំ​ឲ្យ​អ្នក​ភូមិ​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ដោយ​បង្វែរ​ក្បួន​របស់​អ្នក​ភូមិ​តវ៉ា​ទៅ​ជួប​ជុំ​គ្នា​នៅ​ក្នុង​បរិវេណ​វត្ត​បន្ទាយ​នាង។ ក្រុម​អាជ្ញាធរ​បាន​លើក​ឡើង​ថា ការ​ធ្វើ​សេចក្ដី​សម្រេច​ចំពោះ​សំណើ​ទាម​ទារ​របស់​អ្នក​ភូមិ​ជា​សិទ្ធិ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា។

ប្រធាន​សម្រប​សម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន ដែល​បាន​តាម​ដាន​ហេតុការណ៍​នោះ​ថ្លែង​ថា ភាគី​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ផ្លាស់ប្ដូរ​អ្នក​ផ្គត់ផ្គង់​បណ្ដេញ​អគ្គិសនី ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ឆ្លើយ​តប​ថា ពួកគេ​ពុំ​មាន​សិទ្ធិ​សម្រេច​ទេ ព្រោះ​ជា​សិទ្ធិ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា។ ទន្ទឹម​គ្នា​នេះ​ ក្រុម​អាជ្ញាធរ​បាន​បញ្ចុះ​បញ្ចូល​សុំ​ឲ្យ​អ្នក​ភូមិ​ធ្វើ​ការ​សម្របសម្រួល​ជាមួយ​អ្នក​ផ្គត់ផ្គង់​អគ្គិសនី។

លោក ភុន ឈិន៖ «សុំ​ឲ្យ​ផ្គត់ផ្គង់​មក​ផ្ដិត​មេដៃ ឬ​ក៏​មក​ធ្វើ​ការ​សុំ​ទោស​ពួកគាត់​ជា​សាធារណៈ ប៉ុន្តែ​ប្រជាពលរដ្ឋ​យល់​ថា គ្រាន់​តែ​ធ្វើ​អ៊ីចឹង​មិន​អាច​ទទួល​យក​បាន។ ជា​គោល​បំណង​របស់​ពួកគាត់ គឺ​សុំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​តែ​ម្ដង ហើយ​អ៊ីចឹង​ខាង​អាជ្ញាធរ​គាត់​អត់​អាច​ហ៊ាន​សម្រេច​យ៉ាងណា​កើត​ទេ ដោយសារ​ជា​រឿង​អាជ្ញាធរ​អគ្គិសនី​ធ្វើ​ការ​ដោះស្រាយ»។

មន្ត្រី​អង្គការ​លីកាដូ​ លោក ភុន ឈិន បញ្ជាក់​បន្ថែម​ថា អាជ្ញាធរ​គួរ​ព្យាយាម​សម្របសម្រួល​បញ្ហា​នេះ​ឲ្យ​បាន​ល្អ​ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ទំនាស់​រីក​រាលដាល​ធំ។ អង្គការ​លីកាដូ គិត​ថា ​ក្នុង​នាម​រដ្ឋ​ រដ្ឋ​អាច​ចូល​រួម​ធ្វើ​កិច្ច​អន្តរាគមន៍​ ថ្វីត្បិត​អាជ្ញាធរ​អគ្គិសនី​ជា​ផ្នែក​មួយ​របស់​រដ្ឋ ប៉ុន្តែ​រដ្ឋ​គួរ​តែ​ជួយ​អន្តរាគមន៍។ ករណី​ នេះ​ភាគី​ក្រុមហ៊ុន​អគ្គិសនី មាន​ការ​លួច​កែច្នៃ​កុងទ័រ​ភ្លើង​អគ្គិសនី ធ្វើ​ឲ្យ​អតិថិជន​ ខាត​បង់​ប្រាក់​កាស ដូច្នេះ​រដ្ឋ​គួរ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​សាទរ​ចំណាត់ការ​ចំពោះ​បញ្ហា​បាក់​ពិតាន​រោងចក្រ​នៅ​កំពង់ស្ពឺ
ក្រុម​ជំនាញ​បាន​រក​ឃើញ​ថា ហេតុការណ៍​បាក់​ពិតាន​នោះ កើត​ឡើង​ដោយសារ​បញ្ហា​ខុសឆ្គង​ផ្នែក​បច្ចេកទេស​សាងសង់​របស់​ម្ចាស់​សំណង់ និង​ក្រុមហ៊ុន​សាងសង់​អាគារ​ក្នុង​រោង​ចក្រ។ ករណី​នេះ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចាត់​វិធានការ​អោយ​អាជ្ញាធរ​ខេត្ត ត្រួត​ពិនិត្យ​ផ្អាក​ការ​សាងសង់​អាគារ​បន្ថែម​ក្នុង​រោងចក្រ​នេះ និង​ការ​សាង​សង់​សំណង់​ផ្សេង​ទៀត​​ក្នុង​ខេត្ត។

សហជីព​កម្មករ និង​អង្គការ​សង្គម​ស៊ីវិល​សាទរ​ចំពោះ​ចំណាត់​ការ​របស់​ក្រសួង​ដែន​ដី និង​នគរូបនីយកម្ម និង​សំណង់ ព្រម​ទាំង​បាន​អំពាវនាវ​អោយ​មាន​ការស្រាវជ្រាវ​បន្ថែម​ពី​មូលហេតុ​នៅ​ពី​ក្រោយ ដែល​នាំ​អោយ​មាន​ការ​បាក់​ស្រុត​អាគារ ដើម្បី​ធានា​ថា បញ្ហា​ដដែល​នេះ​នឹង​មិន​កើត​ឡើង​នៅ​ទី​កន្លែង​ដទៃ​ទៀត។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ចំណាត់​ការ​របស់​ក្រសួង​គឺ​ជា​ការ​រួម​ចំណែក​មួយ​ក្នុង​ការ​ធានា​សុវត្ថិភាព​ការងារ​ដល់​កម្មករ​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​សហគ្រាស​នានា នៅ​ក្នុង​ខេត្ត​នេះ។ យ៉ាង​ណា​លោក​ថា ចំណាត់​ការ​បែប​នេះ​គួរ​តែ​ត្រូវ​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស៖ «ចំពោះ​ការ​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ឡើង​វិញ​ហ្នឹង ខ្ញុំ​សុំ​ស្នើ​ថា គួរ​តែ​ពិនិត្យ​ទាំង​ចាស់​ទាំង​ថ្មី។ អា​ចាស់​បើ​វា​មាន​ហើយ​មិន​ត្រូវ​តាម​ស្តង់ដារ ត្រូវ​វាយ​ចោល ឬ​ផ្អាក​ដំណើរ​ការ​សិន តែ​អា​ថ្មី​សាងសង់​ដាច់​ខាត​ថា ត្រូវ​តែ​តាម​ស្តង់ដារ​មាន​វិស្វករ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​ទើប​មាន​ប្រសិទ្ធភាព»។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ណែនាំ​​អភិបាល​ខេត្ត​កំពង់ស្ពឺ អោយ​ចាត់​វិធានការ​ត្រួត​ពិនិត្យ​ចំពោះ​សំណង់​ដែល​ស្ថិត​នៅ​ក្នុង​រង្វង់​ភូមិ​សាស្ត្រ​របស់​ខេត្ត និង​ផ្អាក​ការ​សាង​សង់​បណ្ដោះ​អាសន្ន​សំណង់​អាគារ​ក្នុង​រោង​ចក្រ​ដេរ​ស្បែក​ជើង វីង ស្តារ។

លិខិត​របស់​លោក​រដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ផ្ញើ​ជូន​អភិបាល​ខេត្ត​កំពង់ស្ពឺ ចុះ​ថ្ងៃ​ទី​១៧ ខែ​ឧសភា បាន​បញ្ជាក់​ថា សំណង់​នៅ​ក្នុង​រោងចក្រ វីង ស្តារ ស៊ូ ដែល​បាន​បាក់​ធ្លាក់​សង្កត់​កម្មករ​នោះ ជា​សំណង់​សាងសង់​បន្ថែម​លើស​ប្លង់​អនុញ្ញាត។ ការ​សាងសង់​នោះ​ជា​ការ​ខុស​ឆ្គង​របស់​ម្ចាស់​សំណង់​ដែល​លួច​សាងសង់​បន្ថែម និង​ជា​កំហុស​របស់​ក្រុមហ៊ុន​សំណង់​ដែល​បាន​សាង​សង់​ខុស​លក្ខណៈ​បច្ចេកទេស។ យ៉ាង​ណា​លិខិត​នោះ​ពុំ​បាន​បញ្ជាក់​ពី​ឈ្មោះ​ក្រុមហ៊ុន​ឡើយ​គ្រាន់​តែ​ថា ក្រុមហ៊ុន​នោះ​ពុំ​បាន​ចុះ​បញ្ជី​ប្រកប​អាជីវកម្ម​សាង​សង់​ត្រឹម​ត្រូវ​តាមច្បាប់​ទេ។

លិខិត​ដដែល​បន្ត​ថា ភាគី​រោងចក្រ និង​ក្រុមហ៊ុន​សំណង់​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​គ្រោះ​ថ្នាក់​ដែល​កើត​ចេញ​ពី​កំហុស​ឆ្គង​នៃ​ការ​សាងសង់​របស់​ខ្លួន។

អ្នក​សម្រប​សម្រួល​បណ្ដាញ​រួប​រួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គួរ​តែ​រក​អោយ​ឃើញ​ពី​ភាព​មិន​ប្រក្រតី​ដែល​នៅ​ពី​ក្រោយ​ការ​សាង​សង់​អាគារ​នៅ​ក្នុង​ខេត្ត​នេះ។

លោក សន ជ័យ បន្ត​ថា នៅ​មាន​ចម្ងល់​ជា​ច្រើន​ដែល​ក្រសួង​ត្រូវ​ឆ្លើយ​បំភ្លឺ​ក្នុង​ករណី​បែប​នេះ៖ «រោងចក្រ​ដែល​ធ្វើ​អោយ​កម្មករ​ស្លាប់​ហ្នឹង ថា​តើ​មាន​ការ​ចុះ​អធិការកិច្ច​ដោយ​មន្ត្រី​ថ្នាក់​ចាត់ និង​ថ្នាក់​មូលដ្ឋាន​ដែរ ឬ​ទេ? ប្រសិន​បើ​មាន​ថា តើ​ពេល​នោះ​ពួកគេ​ទៅ​ធ្វើ​អី? បាន​ជា​មិន​ដឹង​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​សាង​សង់​អាគារ​ហ្នឹង។ វា​អាច​ជា​ការ​ឃុបឃិត​ណា​មួយ​ជាមួយ​ដែន​ដី​ហ្នឹង​ហើយ​បាន​ជា​សំណង់​នេះ​អាច​សាង​សង់​ទៅ​រួច ព្រោះ​ថា វា​ជា​សំណង់ មិន​មែន​ជា​សំណង់​ផ្ទះ​ល្វែង ១ ឬ ខ្ទម​ទ្រុង​មាន់​មួយ ដែល​គេ​សង់​នៅ​ក្បែរ​ចម្ការ​ទេ វា​ជា​រោង​ចក្រ​ដ៏​ធំ ហេតុ​អី​អាជ្ញាធរ​ខ្វះ​ការ​ត្រួត​ពិនិត្យ វា​ជា​រឿង​ចម្លែក»។

ហេតុការណ៍​បាក់​ស្រុត​ពិតាន​ថ្ម ឬ​ហៅ​ថា ប្លង់​សេ​ឡៅតឿ នៃ​អាគារ​រោងចក្រ​ផលិត​ស្បែក​ជើង វីង ស្តា នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ឧសភា បណ្ដាល​ឲ្យ​កម្មករ ស្លាប់ ២​នាក់ គឺ​ប្រុស​មួយ​ស្រី​មួយ។ ចំណែក​អ្នក​របួស​មាន​ជាង ១០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ផ្ទះ​៤០០​ខ្នង​នៅ​សៀមរាប​ត្រូវ​ខ្យល់​ព្យុះ​បំផ្លាញ​ក្នុង​៤​ខែ​ដើម​ឆ្នាំ​២០១៣
ហេតុការណ៍​នៃ​គ្រោះ​ធម្មជាតិ​នេះ ក្រៅ​តែ​ពី​បំផ្លាញ​ផ្ទះ​សម្បែង គឺ​ថែម​ទាំង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទទួល​រង​គ្រោះ​ថ្នាក់​ផង​ដែរ។

ស្រុក​ជីក្រែង ដែល​នៅ​ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ ភាគ​ខាង​កើត​ពី​ទីក្រុង​សៀមរាប បាន​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ​បំផ្លាញ​ផ្ទះ​អស់​ប្រមាណ​ជិត ៨០​ខ្នង កាល​ពី​ថ្ងៃ​ទី១៥ ខែ​ឧសភា កន្លង​ទៅ។

អភិបាល​ស្រុក​ជីក្រែង គឺ​លោក ប៉ោ សេរីរ័ត្នមុន្នី លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី១៨ ខែ​ឧសភា ថា ខ្យល់​ព្យុះ​ដែល​មាន​ភ្លៀង​ធំ ព្រម​ទាំង​ធ្លាក់​ព្រិល​ផង បាន​បោកបក់​បំផ្លាញ​លំនៅឋាន​នៅ​ក្នុង​ស្រុក​របស់​លោក​ចំនួន ៤​ឃុំ កាល​ពី​ថ្ងៃ​ទី១៥ ខែ​ឧសភា កន្លង​ទៅ៖ «ឃុំ​គោកធ្លក​ក្រោម ៧​ភូមិ ឃុំ​ជីក្រែង មាន ៤​ភូមិ ឃុំ​ស្ពានតោ្នត មាន ៦​ភូមិ និង​ឃុំ​កំពង់ក្ដី មាន ២​ភូមិ។ ការ​ខូចខាត គឺ​រលំ​ផ្ទះ ៣៦​ខ្នង ប៉ើង​ដំបូល និង​ជញ្ជាំង ៤២​ខ្នង»។

ហេតុការណ៍​គ្រោះ​ធម្មជាតិ​នោះ បណ្ដាល​ឱ្យ​ក្មេង​ប្រុស​ម្នាក់​អាយុ ១០​ឆ្នាំ រង​របួស​បាក់​ឆ្អឹង​ដង​កាំបិត ដោយសារ​ផ្ទះ​រលំ​សង្កត់ និង​ស្ត្រី​ម្នាក់​ទៀត​បាន​រង​របួស​ដោយសារ​រន្ទះ​បាញ់។

អាជ្ញាធរ​ស្រុក​ជីក្រែង បាន​ឱ្យ​ដឹង​ថា នេះ​ជា​ការ​រងគ្រោះ​លើក​ទី២ នៅ​ក្នុង​ស្រុក​របស់​គេ។ កាល​ពី​អំឡុង​ខែ​មីនា កន្លង​ទៅ ខ្យល់​ព្យុះ​ធ្លាប់​បោកបក់​បំផ្លាញ​លំនៅឋាន​ប្រជាពលរដ្ឋ​នៃ​ស្រុក​នេះ​ចំនួន ៤៦​ខ្នង​ម្ដង​មក​ហើយ។

កាល​ពី​ថ្ងៃ​ទី១៥ ខែ​ឧសភា ដែរ ខ្យល់​ព្យុះ​បាន​បោកបក់​បំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រីញ័រ ស្រុក​ពួក ចំនួន ១៣​ខ្នង។

កាកបាទ​ក្រហម​កម្ពុជា ខេត្ត​សៀមរាប និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន មាន​អង្គការ​ផ្លេន (Plan) ជាដើម កំពុង​មមាញឹក​ក្នុង​ការ​ចុះ​ចែក​អំណោយ​សង្គ្រោះ​បន្ទាន់​នៅ​តាម​កន្លែង​រងគ្រោះ​ទាំង​នោះ។

នាយក​ប្រតិបត្តិ​កាកបាទ​ក្រហម​កម្ពុជា ខេត្ត​សៀមរាប លោក ស៊ុំ សំអន បាន​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​ជាង ៤​ខែ​នៃ​ដើម​ឆ្នាំ​២០១៣ ខ្យល់​ព្យុះ​បាន​គំរាម​កំហែង​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​បំផ្លាញ​លំនៅឋាន​ជាច្រើន​កន្លែង៖ «ចាប់​ពី​ខែ​មករា ដល់​ថ្ងៃ​ទី១៦ ខែ​ឧសភា កន្លង​មក​ហ្នឹង គឺ​សាខា​កាកបាទ​ក្រហម​ខេត្ត​សៀមរាប បាន​ផ្ដល់​ជំនួយ​សង្គ្រោះ​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ហ្នឹង​នៅ ១២​ស្រុក។ រងគ្រោះ​សរុប ៤០០​គ្រួសារ បាន​ន័យ​ថា ៤០០​ខ្នង​ផ្ទះ។ រលំ ១៦៥​ខ្នង របើក ២៣៥​ខ្នង»។

ក្នុង​រយៈពេល​ជាង ៤​ខែ ឆ្នាំ​២០១៣ នៅ​ទូទាំង​ខេត្ត​សៀមរាប មាន​មនុស្ស​ចំនួន ១០​នាក់​បាន​រង​របួស​ដោយសារ​ផ្ទះ​រលំ​សង្កត់ ចំណែក​មនុស្ស ២​នាក់ ស្លាប់ និង​២​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយសារ​រន្ទះ​បាញ់។

មន្ត្រី​កាកបាទ​ក្រហម​កម្ពុជា បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ជាង ៤​ខែ ឆ្នាំ​២០១៣ គឺ​លំនៅឋាន​ខូចខាត និង​មនុស្ស​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ មាន​ចំនួន​កើន​ឡើង បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

បើ​ទោះ​បី​ជា​មន្ត្រី​កាកបាទ​ក្រហម មិន​អាច​បញ្ជាក់​ពី​ចំនួន​លំនៅឋាន​ខូចខាត និង​មនុស្ស​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ និង​រន្ទះ​បាញ់ កាល​ពី​ឆ្នាំ​មុន​ក៏ដោយ ក៏​គេ​អះអាង​ថា តួលេខ​លំនៅឋាន​ខូចខាត និង​មនុស្ស​រងគ្រោះ​រយៈពេល​ជាង ៤​ខែ​ឆ្នាំ​នេះ គឺ​កើន​ឡើង​ប្រហែល ៣​ដង ជាង​កាល​ពី​ឆ្នាំ​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រជាជន​ប្រើ​សម្ដី​ប្អូន​ប្រុស​លោក កឹម សុខា បង្អាប់​បក្ស​ប្រឆាំង
ការ​ជ្រើស​យក​ប្អូន​ប្រុស​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​និយាយ​បរិហារ​បន្សាប​ឥទ្ធិពល​ទាក់ទាញ​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រឆាំង​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​យល់​ថា ជា​វិធី​ដែល​សង្គម​មិន​ឲ្យ​តម្លៃ។

ការ​ធ្វើ​បែប​នេះ កើត​ឡើង​ក្រោយ​ពេល​ដែល​គណបក្ស​កាន់​អំណាច​បាន​ផ្សព្វផ្សាយ​ប្រសាសន៍​របស់​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី និង​លោក កឹម សុខា ដែល​ថ្លែង​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក កាល​ពី​មិន​ទាន់​ត្រូវរ៉ូវ​គ្នា។

មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ ប្អូន​ប្រុស​លោក កឹម សុខា ឈ្មោះ កឹម សុខុន បង្ហាញ​វត្តមាន​លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​ស្ទើរ​រៀង​រាល់​ថ្ងៃ។ ការ​បង្ហាញ​វត្តមាន​របស់​លោក កឹម សុខុន នោះ ធ្វើ​ឡើង​ដើម្បី​ពន្យល់​ពលរដ្ឋ​កុំ​ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។

អតីត​អគ្គលេខាធិការ​រង​គណបក្ស សិទ្ធិ​មនុស្ស លោក កឹម សុខុន បច្ចុប្បន្ន​កាន់​តំណែង​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី១៧ ឧសភា បាន​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល ថា គោល​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ជា​គោល​នយោបាយ​ខ្យល់​មិន​អាច​ជឿ​បាន​ទេ។ លោក​បញ្ជាក់​ថា ការ​ប្ដូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​មួយ គឺ​ជា​ប្រការ​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល។ ហេតុ​នេះ ពលរដ្ឋ​ត្រូវ​តែ​បោះឆ្នោត​គាំទ្រ​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី។ ម្យ៉ាង​ទៀត គោល​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​ប៉ុណ្ណោះ។

ប្រសាសន៍​លោក កឹម សុខុន ដែល​ថ្លែង​វាយ​ប្រហារ​គណបក្ស​ប្រឆាំង និង​លើក​តម្កើង​គណបក្ស​កាន់​អំណាច​នេះ មាន​រយៈពេល​ជិត​កន្លះ​ម៉ោង។ ហើយ​ប្រសាសន៍​នោះ​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ទូទាំង​ប្រទេស​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក្តី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​តប​យ៉ាង​ណា​ចំពោះ​ពាក្យ​សម្ដី​របស់​លោក កឹម សុខុន នោះ​ឡើយ។ ប៉ុន្តែ​លោក​ពន្យល់​ថា គណបក្ស​ប្រជាជន​តែង​តែ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ផ្តល់​ប្រាក់​ឧបត្ថម្ភ និង​បុណ្យសក្តិ ដើម្បី​អូស​ទាញ​មន្ត្រី​គណបក្ស​ប្រឆាំង។ ពេល​អូស​ទាញ​បាន មន្ត្រី​ទាំង​នោះ​នឹង​ត្រូវ​បាន​គេ​ប្រើ​ជា​កូន​អុក​សម្រាប់​វាយ​ប្រហារ​បក្ស​ប្រឆាំង​វិញ។ លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​ចាប់​ផ្ដើម​ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​សន្ទុះ​គាំទ្រ​របស់​ពលរដ្ឋ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​ជ្រើស​រើស​យក​លោក កឹម សុខុន មក​វាយ​ប្រហារ​គណបក្ស​ប្រឆាំង​នេះ មិន​មែន​ជា​រឿង​ប្លែក​ទេ​ក្នុង​សង្គម​នយោបាយ​កម្ពុជា។ លោក​បន្ត​ថា បើ​សិន​ជា​គណបក្ស​ប្រឆាំង​បាន​ទទួល​សកម្មជន​ពី​គណបក្ស​ប្រជាជន ក៏​នឹង​ធ្វើ​សកម្មភាព​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។ លោក​កត់​សម្គាល់​ថា អ្វី​ដែល​មិន​ស្មើភាព​គ្នា​ក្នុង​ការ​ប្រកួត​ប្រជែង​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើសលប់​តែ​ម្តង។

អ្នក​វិភាគ​នយោបាយ និង​សង្គម​មួយ​ចំនួន យល់​ថា ការ​ថ្លែង​ហែកហួរ​គណបក្ស​ប្រឆាំង​ពី​សំណាក់​លោក កឹម សុខុន ជា​ការ​បង្ហាញ​គំរូ​មិន​ល្អ​មួយ​ក្នុង​បរិបទ​នយោបាយ​ដែល​មិន​បង្ហាញ​ពី​ភាព​ជឿន​លឿន​ក្នុង​ការ​ប្រកួត​ប្រជែង​ដោយ​សេរី និង​យុត្តិធម៌។

កាល​ពី​ថ្ងៃ​ទី១៦ ឧសភា លោក ហ៊ុន សែន ក៏​ថ្លែង​ចោទ​ថា ចលនា​ចង់​ផ្ដួល​រំលំ​របប​រាជា​និយម ក៏​សម្ងំ​ខ្លួន​ពួន​អាត្មា​ក្នុង​បក្ស​សង្គ្រោះ​ជាតិ ហើយ​លោក​ព្រមាន​កុំ​ឲ្យ​បក្ស​ប្រឆាំង​តវ៉ា ពេល​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ជន​ក្បត់​ជាតិ​ទាំង​នោះ។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចេញ​មុខ​បដិសេធ​រឿង​នេះ​ដែរ។ ក្រៅ​ពី​នេះ គណបក្ស​កាន់​អំណាច​ក៏​ចាត់​ចែង​ឲ្យ​អតីត​មន្ត្រី​គណបក្ស សម រង្ស៉ី និង​គណបក្ស សិទ្ធិ​មនុស្ស លោក ញឹក វណ្ណរ៉ា ចេញ​មុខ​បក​អាក្រាត​គណបក្ស​ប្រឆាំង សម រង្ស៉ី ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​សង្ឃឹម​ថា​កីឡា​ប្រដាល់​កម្ពុជា​ល្បី​លើ​ឆាក​អន្តរជាតិ
ពលរដ្ឋ​មួយ​ចំនួន ឲ្យ​ដឹង​ថា ពួក​គាត់​សង្ឃឹម​ថា កីឡាករ​សំណព្វ​ចិត្ត​របស់​គាត់​នឹង​មាន​ឈ្មោះ​ល្បី​លើ​ឆាក​អន្តរជាតិ និង​អាច​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ល្បីៗ​លើ​ពិភពលោក​ទៀត​ផង។

ប្រដាល់​បង្ហូរ​ឈាម​យក​លុយ​នេះ​ជា​បំណង​សំខាន់​បំផុត​របស់​កីឡាករ​កម្ពុជា។ កីឡាករ​ភាគ​ច្រើន​ហាក់​មិន​រំពឹង​ថា ពួក​គេ​នឹង​អាច​មាន​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ​នោះ​ឡើយ។ ពួក​គេ​អះអាង​ស្រដៀងៗ​គ្នា​ថា មក​ពី​ស្រឡាញ់​ប្រដាល់ និង​មាន​ជីវភាព​ខ្វះខាត ទើប​ពួក​គាត់​ឡើង​វ៉ៃ​លើ​សង្វៀន។

ប៉ុន្តែ អ្នក​គាំទ្រ​វិញ ប្រាថ្នា​ចង់​ឲ្យ​កីឡា​ដ៏​ពេញ​និយម​របស់​កម្ពុជា មួយ​នេះ មាន​សន្ទុះ​រីក​ចម្រើន​លំដាប់​ថ្នាក់​ពិភពលោក។

អ្នក​ចូល​ចិត្ត​មើល​ប្រដាល់ លោក មឿន ធាវី ឲ្យ​ដឹង​ថា លោក​តែង​គាំទ្រ និង​ចង់​លើក​ស្ទួយ​កីឡា​ប្រដាល់​នេះ​ខ្លាំង​ណាស់ ហើយ​លោក​តែង​តែ​ទៅ​មើល​នៅ​សង្វៀន​ជា​រៀង​រាល់​ថ្ងៃ​សៅរ៍ អាទិត្យ មិន​ដែល​ខក​ខាន​នោះ​ទេ។ លោក​បន្ត​ថា លោក​ក៏​តាម​ដាន​មើល​កីឡាករ​បរទេស​វ៉ៃ​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ល្បីៗ ដូចជា អេចប៊ីអូ (HBO) ឬ​ហ្វកស្ពត (FOX Sport) ដែរ ដោយ​សង្កេត​ឃើញ​ថា ក្បាច់​ប្រយុទ្ធ​កីឡាករ​ទាំង​នោះ​មិន​ល្អ​ដូច​ខ្មែរ​ទេ ប៉ុន្តែ​ខុស​គ្នា​ត្រង់​ថា ខ្មែរ​យើង​ច្រើន​តែ​ចាញ់​ហត់។ លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ខាង​មុខ លោក​ក៏​មាន​បំណង​ចង់​ឲ្យ​កូន​ប្រុស​ដែល​ទើប​មាន​អាយុ​ជាង ៦​ឆ្នាំ ចូល​ហ្វឹកហាត់​ប្រដាល់​ដែរ បើ​សិន​ណា​អាជ្ញាធរ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សុខ​ទុក្ខ​កីឡាករ​បាន​សមរម្យ។

តម្លៃ​ខ្លួន​របស់​អ្នក​ប្រដាល់​ពេល​ឡើង​វ៉ៃ គូ​ធម្មតា មួយ​លើកៗ​អ្នក​ឈ្នះ​បាន​ប្រាក់ ២០​ម៉ឺន​រៀល និង​អ្នក​ចាញ់​បាន ១៥​ម៉ឺន​រៀល។ ចំពោះ​គូ​ពិសេស​វិញ គឺ​ឈ្នះ​បាន ៣០​ម៉ឺន​រៀល និង​ចាញ់​បាន​ប្រាក់ ២៥​ម៉ឺន​រៀល។ ឯ​គូ​ឯក អ្នក​ឈ្នះ​បាន ៤៥​ម៉ឺន​រៀល និង​អ្នក​ចាញ់​បាន ៤០​ម៉ឺន​រៀល។ គូ​ប្រដាល់​អន្តរជាតិ អ្នក​ឈ្នះ​បាន ២៥០​ដុល្លារ និង​អ្នក​ចាញ់​បាន ២០០​ដុល្លារ។ ក្រៅ​ពី​នោះ ក៏​មាន​គូ​ប្រដាល់​ដណ្ដើម​ខ្សែ​ក្រវាត់​ដណ្ដើម​ប្រាក់​លាន និង​កម្មវិធី​ប្រដាល់​លក់​សំបុត្រ​ក្នុង​ពិធី​បុណ្យ​ទាន​ផ្សេងៗ​ជាដើម។

ការ​ប្រកួត​ប្រដាល់​តាម​ស្ថានីយ​ទូរទស្សន៍​នានា សុទ្ធ​តែ​មាន​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ធំ និង​អ្នក​សហការ​ជាច្រើន​ក្រុមហ៊ុន​ទៀត។ ក្រុមហ៊ុន​ឯកជន​ទាំង​នោះ ត្រូវ​ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ក្នុង ១​កម្មវិធីៗ ដើម្បី​បាន​សិទ្ធិ​ចូល​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​កម្មវិធី​ប្រដាល់។

បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​គាត់​ទិញ​ម៉ោង​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​កម្មវិធី​ប្រដាល់​តាម​ទូរទស្សន៍ ព្រោះ​ថា កម្មវិធី​នេះ​មាន​អ្នក​ទស្សនា​ច្រើន។ ប៉ុន្តែ លោក​មិន​ដឹង​ថា​កីឡាករ​ដែល​ឡើង​វ៉ៃ​ទាំង​នោះ​បាន​ប្រាក់​តម្លៃ​ខ្លួន ឬ​ប្រាក់​ឧបត្ថម្ភ​ប៉ុន្មាន​ឡើយ។ លោក​បញ្ជាក់​ថា បើ​សិន​ជា​ក្រុមហ៊ុន​មួយ​ជួល​តួ​កុន​ផ្សាយ​ពាណិជ្ជកម្ម ក្រុមហ៊ុន​នោះ​ត្រូវ​ចំណាយ​លុយ​ជួល​តួ​កុន​ម្នាក់​នោះ​ផង និង​ចំណាយ​ឲ្យ​ទូរទស្សន៍​ផង។ ប៉ុន្តែ បើ​ផ្តល់​សម្លៀកបំពាក់​ឲ្យ​កីឡាករ​ឡើង​វ៉ៃ​លើ​សង្វៀន​វិញ គឺ​ចំណាយ​តែ​ប្រាក់​ឲ្យ​ទូរទស្សន៍​ចប់​សាច់​រឿង​តែ​ម្តង។ មួយ​វិញ​ទៀត កីឡាករ​ម្នាក់ យ៉ាង​តិច​ណាស់​ក៏​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ម្តង​ជាង​ម្ភៃ​នាទី​ដែរ បើ​ធៀប​នឹង​អ្នក​ចម្រៀង​ដែល​ច្រៀង​ម្តង​បាន​យ៉ាង​ច្រើន​ណាស់​ពីរ​បទ​ប៉ុណ្ណោះ។ បើ​ទោះ​ជា​មាន​ក្រុមហ៊ុន​ឯកជន​ធំៗ​ឧបត្ថម្ភ​កម្មវិធី​ប្រដាល់ និង​មាន​ការ​នាំ​យក​កីឡាករ​បរទេស​ជាច្រើន​មក​ប្រកួត​នៅ​ក្នុង​ប្រទេស ឬ​យក​កីឡាករ​ជាតិ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ក្តី ប៉ុន្តែ​ការ​ប្រកួត​ទាំង​នោះ​មិន​មែន​ជា​លក្ខណៈ​អន្តរជាតិ​ពិត​ប្រាកដ​នោះ​ទេ។ បើ​និយាយ​ឲ្យ​ស្រួល​ស្តាប់ គួរ​ប្រើ​ពាក្យ​ថា វ៉ៃ​លក់​សំបុត្រ។

ទោះ​ជា​យ៉ាង​ណា​ក្តី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ស្ម័គ្រចិត្ត លោក ម៉ឹល កាដូ ថ្លែង​ថា កម្ពុជា មាន​គោលដៅ​ច្បាស់​លាស់​ក្នុង​ការ​នាំ​កីឡា​ប្រដាល់​សេរី ឬ​គុន​ខ្មែរ​នេះ​ឲ្យ​ទៅ​ដល់​ឆាក​អន្តរជាតិ។ ចំណែក​ឯ​នៅ​ក្នុង​ស្រុក សហព័ន្ធ​ក៏​បាន​រៀបចំ​ឲ្យ​កីឡាករ​គ្រប់​ក្លឹប​ឡើង​ប្រកួត​ជា​ប្រចាំ រក្សា​លំនឹង​ក្លឹប​ប្រដាល់​ឲ្យ​នៅ​គង់វង្ស មាន​លុយ​កាក់​គ្រប់គ្រាន់ ដើម្បី​ជួយ​ផ្គត់ផ្គង់​កីឡាករ។ លោក​បន្ត​ថា បច្ចុប្បន្ន​មហា​ជន​ទូទាំង​ពិភពលោក អាច​មើល​ការ​ប្រកួត​កីឡា​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ តាម​រយៈ​ទូរទស្សន៍​ក្នុង​ស្រុក​ដែល​ផ្សាយ​ទៅ​បរទេស ឬ​ក៏​ទស្សនា​តាម​គេហទំព័រ​យូធូប (Youtube) ក៏​បាន។ លោក​បញ្ជាក់​ថា បើ​សិន​ជា​កីឡា​ប្រដាល់​ល្បី​ទូទាំង​ពិភពលោក​ហើយ​នោះ ជីវភាព​កីឡាករ​ក៏​ល្អ​ទៅ​តាម​នោះ​ដែរ។

លោក​បន្ត​ថា កម្ពុជា ត្រូវ​ការ​ធនធាន​មនុស្ស​ផ្នែក​កីឡា លិខិត​បទដ្ឋាន​គតិយុត្តិ ធនធាន​ផ្នែក​ហិរញ្ញ​វត្ថុ ព្រម​ទាំង​គោល​នយោបាយ​ច្បាស់​លាស់​មួយ​ទើប​អាច​នាំ​ឲ្យ​វិស័យ​កីឡា​រីក​ចម្រើន ល្បីល្បាញ​លើ​សកលលោក​បាន។

ទន្ទឹម​នឹង​នេះ គ្រូ​ប្រដាល់​តាម​ក្លឹប​មួយ​ចំនួន​លើក​ឡើង​ស្រដៀង​គ្នា​ថា ដើម្បី​ឲ្យ​ប្រដាល់​រីក​ចម្រើន គឺ​ត្រូវ​ពឹងផ្អែក​លើ​ការ​ជំរុញ​ទឹក​ចិត្ត និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ជា​ចម្បង។ ក្លឹប​ប្រដាល់​សព្វថ្ងៃ មិន​មាន​លទ្ធភាព​ស្វែង​រក​ម្ចាស់​ឧបត្ថម្ភ​ដោយ​ខ្លួន​ឯង​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​ឯកជន គឺ​គេ​សំដៅ​តែ​ទូរទស្សន៍​ប៉ុណ្ណោះ។ ផ្ទុយ​ពី​អន្តរជាតិ ក្លឹប​មាន​ការ​គាំទ្រ​ផ្ទាល់​ពី​ក្រុមហ៊ុន​ឯកជន។ ក្លឹប​ប្រដាល់​កម្ពុជា រក​ចំណូល​បាន​ចំនួន ១៥​ដុល្លារ បើ​សិន​មាន​កីឡាករ​ក្នុង​ក្លឹប​ឡើង​ប្រដាល់​មួយ​គូ។

សារព័ត៌មាន​កីឡា​នៅ​កម្ពុជា បាន​បិទ​ទ្វារ​ជា​បណ្ដើរៗ ដោយសារ​មូលហេតុ​ហិរញ្ញ​វត្ថុ និង​ខ្វះ​ការ​គាំទ្រ។ សូម្បី​តែ​គេហទំព័រ​របស់​សហព័ន្ធ​កីឡា​អូឡាំពិក ក៏​មិន​សូវ​សម្បូរ​ព័ត៌មាន​ផ្សព្វផ្សាយ​សម្បូរ​បែប​ឡើយ។ ឆ្នោត​កីឡា​ជាតិ​ដែល​បង្កើត​ឡើង​ដើម្បី​ស្វែង​រក​មូលនិធិ​អភិវឌ្ឍន៍​កីឡា​នោះ ក៏​ត្រូវ​ដួល​រលំ ដោយសារ​តែ​មិន​មាន​អ្នក​លេង។

កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម និង​សម័យ​សាធារណរដ្ឋ​ខ្មែរ លន់ នល់ វិស័យ​កីឡា​ប្រដាល់​កម្ពុជា និង​កីឡា​ផ្សេងៗ មាន​ការ​រីក​ចម្រើន​ខ្លាំង​បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី។ កីឡាករ​ប្រដាល់​កម្ពុជា សម័យ​នោះ ដែល​មាន​ឈ្មោះ​ល្បី ដូច​ជា កីឡាករ ជា សារ៉ាក់ កីឡាករ យឹម យឿន ជាដើម។ ពលរដ្ឋ​វ័យ​ចំណាស់ រំឭក​ថា កាល​ពី​ឆ្នាំ​៧០ កីឡាករ ជា សារ៉ាក់ វ៉ៃ​កីឡាករ​ថៃ ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់ និង​ជា​ម្ចាស់​មេដាយ​មាស​ឲ្យ​សន្លប់​នៅ​ទឹក​ទី១ ទៀត​ផង។ កាល​ពី​ជំនាន់​នោះ កីឡាករ​ជម្រើស​ជាតិ មាន​ជីវភាព​ធូរធារ​គួរសម។ រដ្ឋាភិបាល​ជា​អ្នក​ធានា​រ៉ាប់រង​ទាំង​ស្រុង​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព ហើយ​ពួក​គេ​ត្រូវ​រស់នៅ​ប្រមូល​ផ្តុំ​ក្នុង​បុរីកីឡា​សព្វថ្ងៃ។ ប៉ុន្តែ​បច្ចុប្បន្ន កីឡាករ​ជម្រើស​ជាតិ​ខ្មែរ មិន​ថា​វិញ្ញាសា​ណា​មួយ​ទេ ពួក​គេ​ត្រូវ​ប្រកប​មុខ​របរ​មួយ​ផ្សេង​ទៀត ដើម្បី​ផ្គត់ផ្គង់​ជីវភាព ហើយ​មិន​មាន​បុរី​ឯណា​ឲ្យ​កីឡាករ​ស្នាក់​នៅ​ដូច​មុន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​មាន​ជម្លោះ​ដី​មក​ពី​តំបន់​ពីរ​ផ្សេង​គ្នា​ដាក់​ញត្តិ​ជូន​នាយក​រដ្ឋមន្ត្រី
កាល​ពី​ទៀប​ភ្លឺ ក្រុម​អ្នក​ភូមិ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​លោក​ឧកញ៉ា ប៉ែន លឹម អតីត​ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម នៅ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​នាំ​គ្នា​មក​លុត​ជង្គង់​លើក​ដៃ​សំពះ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ដើម​ពោធិ៍​ខាង​កើត​ភូមិគ្រឹះ​របស់​លោក នៅ​ក្បែរ​វិមាន​ឯករាជ្យ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ធ្វើ​ការ​បំបែក និង​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​ថែម​ទៀត។

តំណាង​អ្នក​ភូមិ លោកស្រី សាត សាវឿន មាន​ប្រសាសន៍​ថា ពួក​គាត់​តំណាង​អោយ​អ្នក​ភូមិ​ប្រមាណ ២០០​គ្រួសារ ដែល​មាន​ជម្លោះ​ដី​ធ្លី​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​២០០៧ មក និង​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។ លោកស្រី​បន្ត​ថា ដោយ​អស់​ជម្រើស​ទើប​នាំ​គ្នា​លើក​បដា និង​លុត​ជង្គង់​អង្វរ​លោក​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​លទ្ធផល​ដែល​ទទួល​បាន​គឺ​អំពើ​ហិង្សា។

លោកស្រី សាត សាវឿន៖ «នេះ​ខ្ញុំ​ជម្រាប​ដល់​ប្រមុខ​រដ្ឋាភិបាល និង​លោក​ជំទាវ​អោយ​បាន​ដឹង សម្រាប់​ថា​ខ្ញុំ​ប្រជាពលរដ្ឋ​ខ្ញុំ​ឈឺ​ចាប់​មក​សំពះ​សុំ ពួក​ខ្ញុំ​ទន់ភ្លន់​ណាស់​មក​ដល់​អោយ​ក្រាប​ថ្វាយ​បង្គំ​ទៅ​អស់​ជម្រើស​ហើយ។ ប៉ូលិស​វាយ​ក៏​វាយ​ចុះ ធ្វើ​ម៉េច ប៉ូលិស​គេ​វាយ​មែន។ ស​បញ្ជាក់​អោយ​ឃើញ​ថា នៅ​ក្នុង​ព្រៃ​គេ​ធ្វើ​បាប មក​ដល់​ក្នុង​ស្រុក​ហើយ​គេ​ធ្វើ​បាប សម្ល​ម្ជូរ​មួយ​ឆ្នាំង​នេះ​ពិត​ជា​ជូរ​ណាស់។ ហី​សម្ដេច​ក៏​ដែរ អោយ​ខ្ញុំ​ទៅ​ជួប​នឹង​ធុង​សំរាម ក៏​ខ្ញុំ​ទៅ​ដែរ ទៅ​ទាំង​ស្រាត​ក៏​ខ្ញុំ​ទៅ​ដែរ ក្រែង​ខ្ញុំ​ស្លៀក​សម្លៀកបំពាក់​មាន​គ្រឿង​សព្វាវុធ ស្រាត​ក៏​ខ្ញុំ​ទៅ​ដែរ ទឹក​ចុង​ក្រោយ​របស់​អ្នក​ព្រំដែន​ហើយ ឈឺ​ចាប់​ណាស់»។

ស្រប​គ្នា​នេះ​ដែរ ពលរដ្ឋ​មាន​បញ្ហា​ដី​ធ្លី​ពាក់ព័ន្ធ​នឹង​ការ​ដក​ហូត​ដី​សម្រាប់​ព្រលានយន្តហោះ​ក្នុង​ភូមិ​ហ្មសែត សង្កាត់​ប៉ាលហាល ក្រុង​ព្រះវិហារ ក៏​បាន​នាំ​គ្នា​លើក​បដា​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី។

តំណាង​ពលរដ្ឋ លោក សុខ គឹមសុន មាន​ប្រសាសន៍​ថា ពួក​គាត់​ភ័យ​ខ្លាច​អាជ្ញាធរ​រឹប​អូស​ដី​ដោយ​ពុំ​មាន​សំណង​សមរម្យ នៅ​ពេល​ដែល​ពួក​គាត់​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ការ​ផ្ដល់​សំណង​នៅ​ឡើយ៖ «ទាំងអស់​ហ្នឹង ៧៨​គ្រួសារ យោង​តាម​អភិបាល​ខេត្ត​កាត់​អោយ។ ក្នុង​អភិបាល​ខេត្ត​គាត់​អត់​ទាន់​កំណត់​ថា​ដេញ​យើង​ថ្ងៃ​ណា​ដែរ គ្រាន់​តែ​បិទ​ប្រកាស​ថា​ដី​ហ្នឹង​ដី​ដក​ហូត​តែ​ម្តង។ យើង​បារម្ភ​ថា ទី​១ ទៅ​គាត់​កែប្រែ​ក្នុង​ចិត្ត​ទៅ​ថា​ដី​ហ្នឹង​យើង​ប្រគល់​អោយ​គាត់ ហើយ​បាន​គាត់​មិន​តវ៉ា​បាន​មិន​និយាយ ដល់​ពេល​គាត់​ដក​ហូត​ទៅ តើ​ខ្ញុំ​បាន​អី​និយាយ​ជាមួយ​គាត់។ តើ​អោយ​ពួក​ខ្ញុំ​ទៅ​នៅ​ឯណា? ពួក​ខ្ញុំ​បារម្ភ​បាន​នាំ​គ្នា​ម៉ោ​អោយ​សម្ដេច​ជួយ»។

តាម​ការ​អះអាង​របស់​ពលរដ្ឋ អោយ​ដឹង​ថា ខាង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្វែរ​អោយ​ពួក​គេ​ដាក់​លិខិត​តវ៉ា​ទៅ​អាកាសចរណ៍​ស៊ីវិល និង​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជំនួស​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព្រះសង្ឃ​ខ្មែរ​ក្រោម​៣​អង្គ​ត្រូវ​វៀតណាម​ចាប់​ផ្សឹក
ការ​ចាប់​ខ្លួន​ព្រះសង្ឃ​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់​ផ្សេង​ទៀត កាល​ពី​ថ្ងៃ​ទី១៥ ឧសភា ដោយសារ​ប្រជាពលរដ្ឋ​ទាំង​នោះ​តវ៉ា​ការពារ​ព្រះសង្ឃ​គង់​នៅ​ក្នុង​វត្ត។

ព្រះចៅ​អធិការ​វត្ត​ព្រៃជាប់ ស្ថិត​នៅ​ស្រុក​ជ្រោយញ ខេត្ត​ឃ្លាំង ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ ក្នុង​ចំណោម​ព្រះសង្ឃ​ចំនួន ៣​អង្គ ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៦ ឧសភា។

ព្រះសង្ឃ​មួយ​អង្គ​សុំ​មិន​បញ្ចេញ​ព្រះ​នាម បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី១៨ ឧសភា ថា អាជ្ញាធរ​វៀតណាម បាន​ដោះ​លែង​ព្រះចៅ​អធិការ​វត្ត​ស្ដីទី​វត្ត​ព្រៃជាប់ ព្រះតេជព្រះគុណ លី ចិន្តា ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ ក្រោយ​គេ​បាន​ផ្សឹក​ព្រះអង្គ​នៅ​ថ្ងៃ​ទី១៦ ដដែល​នោះ ប៉ុន្តែ​ព្រះអង្គ​មាន​សភាព​មិន​ប្រក្រតី ពោល​គឺ​ព្រះអង្គ​បាត់​ការ​ចងចាំ និង​បែក​ពពុះ​មាត់​រហូត​ដល់​សន្លប់។ ព្រះតេជព្រះគុណ​ឲ្យ​ដឹង​ថា នៅ​ព្រះសង្ឃ​ចំនួន ២​អង្គ​ទៀត អាជ្ញាធរ​មិន​ទាន់​ដោះ​លែង​នៅ​ឡើយ។

ព្រះតេជព្រះគុណ​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ការ​ចាប់​ខ្លួន​ព្រះសង្ឃ​នៅ​វត្ត​ព្រៃជាប់ នៅ​ឯ​វត្ត​សេរីតាសេក នៅ​ក្នុង​ខេត្ត​ឃ្លាំង ដូច​គ្នា អាជ្ញាធរ​វៀតណាម កំពុង​ឡោម​ព័ទ្ធ​វត្ត​តាំង​ពី​ថ្ងៃ​ទី១៧ ឧសភា ក្នុង​គោល​បំណង​ចង់​ចាប់​ព្រះចៅ​អធិការ​វត្ត​ព្រះនាម លីវ នី និង​ព្រះសង្ឃ​ព្រះនាម ថាច់ ធឿន។ ប៉ុន្តែ ប្រជាពលរដ្ឋ​នៅ​វត្ត​ព្រៃជាប់ បាន​រារាំង​មិន​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ព្រះសង្ឃ​ទាំង​ពីរ​អង្គ​នេះ​ទេ។

ការ​ចាប់​ខ្លួន​ព្រះសង្ឃ​នៅ​វត្ត​ទាំង​ពីរ​ដើម្បី​ចាប់​ផ្សឹក​នេះ ធ្វើ​ឡើង​តាម​សេចក្ដី​ប្រកាស​របស់​ប្រធាន​សមាគម​សាមគ្គី​ព្រះសង្ឃ​ស្នេហា​ជាតិ ព្រះនាម យឿង ញឿង ដោយ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ​ថា ព្រះសង្ឃ​ទាំង​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អង្គការ​សមាគម​នៅ​ក្រៅ​ប្រទេស។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​សមាគម​សាមគ្គី​ព្រះសង្ឃ​ស្នេហា​ជាតិ ព្រះតេជព្រះគុណ យឿង ញឿង ដើម្បី​សុំ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៨ ឧសភា។

តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​នៅ​កម្ពុជា លោក តាំង សារៈ មាន​ប្រសាសន៍​ថា អាជ្ញាធរ​វៀតណាម បាន​ចោទ​ប្រកាន់​ព្រះសង្ឃ​ខ្មែរ​ក្រោម​បែប​នេះ​ជា​រឿង​រើសអើង ហើយ​បញ្ហា​នេះ​ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស។

ការ​ប៉ុនប៉ង​ចង់​ចាប់​ផ្សឹក​ព្រះចៅ​អធិការ​វត្ត​ព្រៃជាប់ ព្រះតេជព្រះគុណ លី ចិន្តា និង​ព្រះចៅ​អធិការ​វត្ត​សិរីតាសេក នេះ មិន​មែន​ជា​លើក​ទី១ ទេ អាជ្ញាធរ​វៀតណាម ចុះ​ទៅ​ចាប់​ផ្សឹក​ព្រះសង្ឃ​ទាំង​ពីរ​អង្គ​នេះ​ជា​ច្រើន​លើក​មក​ហើយ តែ​មិន​បាន​សម្រេច ដោយសារ​ប្រជាពលរដ្ឋ​ជំទាស់។

ទាក់ទង​នឹង​បញ្ហា​នេះ លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី១៨ ឧសភា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា ការ​ចាប់​ផ្សឹក​ព្រះសង្ឃ និង​ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ស្រុក​ជ្រោយញ នេះ ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

សេចក្ដី​ថ្លែងការណ៍​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​វៀតណាម បាន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​វត្ត​ព្រៃជាប់ និង​វត្ត​សេរីតាសេក។ ការ​ចាប់​ផ្សឹក​ព្រះសង្ឃ​នៅ​វត្ត​ព្រៃជាប់ គឺ​មិន​បាន​អនុវត្ត​តាម​ពុទ្ធ​បញ្ញត្តិ​ទេ ពីព្រោះ​ថា​ព្រះសង្ឃ​ទាំង​នោះ​គ្មាន​ធ្វើ​ខុស​អ្វី​នឹង​ពុទ្ធ​សាសនា​ទេ។ ហើយ​ផ្អែក​តាម​ដីកា​ចាប់​ខ្លួន​នោះ គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ដោយ​ចោទ​ពី​បទ​ព្រះសង្ឃ​ទាំង​នោះ​នៅ​តែ​បន្ត​សកម្មភាព​ទាក់ទង​ជាមួយ​ស្ថាប័ន​ខ្មែរ​នៅ​ក្រៅ​ប្រទេស។ បញ្ហា​នេះ អាជ្ញាធរ​វៀតណាម បាន​រំលោភ​ទៅ​លើ​គោលការណ៍​សិទ្ធិ​មនុស្ស ពិសេស​សេចក្ដី​ថ្លែងការណ៍​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស និង​សេចក្ដី​ប្រកាស​ស្ដីពី​ជនជាតិ​ដើម​ភាគ​តិច ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ទទួល​បាន​ព័ត៌មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​កោះកុង​សុំ​ឲ្យ​ទប់ស្កាត់​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​មិន​ប្រក្រតី
ប្រជាពលរដ្ឋ​បាន​អះអាង​ថា បច្ចុប្បន្ន​មាន​មនុស្ស​បាន​ធ្វើ​ប្លង់​លើ​ដី​សម្បទាន​សង្គម​កិច្ច​នោះ​អស់​ជាង ១០០​ហិកតារ​ទៅ​ហើយ ក្នុង​ចំណោម​ដី​សម្បទាន​សង្គម​កិច្ច​ប្រមាណ ៣០០​ហិកតារ​នៅ​ក្នុង​ឃុំ។ ក្រុម​អ្នក​ភូមិ​បាន​អះអាង​ថា បញ្ហា​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​វាស់វែង​ដី​ស្រែ​ឲ្យ​ពលរដ្ឋ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១២ មក។

អ្នក​ភូមិ​តាំតន់ ឃុំ​កណ្ដោល ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ចំនួន ១២២​គ្រួសារ បាន​ស្នើសុំ​ឲ្យ​មេ​ឃុំ​ទប់ស្កាត់​កុំ​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​ឲ្យ​បុគ្គល​មួយ​ចំនួន ឲ្យ​បាន​មុន​ថ្ងៃ​ទី២៤ ខែ​ឧសភា ដែល​ពួក​គាត់​ចោទ​ប្រកាន់​ថា បុគ្គល​ទាំង​នោះ​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​លើ​ដី​សម្បទាន​សង្គម​កិច្ច ឬ​ដី​បម្រុង​ទុក​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ។

បុរស​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​គឺ លោក ជឿន យ៉ុយ បាន​ថ្លែង​នៅ​ថ្ងៃ​ទី១៨ ឧសភា ថា ក្រោយ​ពេល​ដែល​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​វាស់វែង​ដី​ស្រែ​ជូន​ពលរដ្ឋ អ្នក​ភូមិ​មាន​ការ​ភ្ញាក់​ផ្អើល បន្ទាប់​ពី​ពួក​គាត់​បាន​ទៅ​ផ្ទៀង​លេខ​សលាកបត្រ​នៅ​សាលា​ឃុំ ហើយ​បាន​ឃើញ​បុគ្គល​មួយ​ចំនួន​ជា​អ្នក​មាន​លុយ​នៅ​ខេត្ត​កោះកុង ខេត្ត​ផ្សេង និង​ភ្នំពេញ​ផង មាន​ឈ្មោះ​វាស់​រួច​លើ​ដី​បម្រុង​ទុក​ចែក​ជូន​ពលរដ្ឋ។

គាត់​បន្ត​ថា អ្នក​ភូមិ​ស្នើ​ឲ្យ​មេ​ឃុំ​អន្តរាគមន៍​ជា​បន្ទាន់​ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​លើ​ដី​តំបន់​ព្រៃ​សំរោង​ស្មាច់ ដែល​មេ​ឃុំ​ចាស់ លោក ស៊ឹម គី នៅ​រស់​បាន​សន្យា​ថា​ទុក​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​សរុប​ជិត ៣០០​ហិកតារ។ តែ​ឥឡូវ បុគ្គល​មួយ​ចំនួន​លួច​វាស់​អស់​ជាង ១០០​ហិកតារ សរុប​ជាង ៤០​ប្លង់​ទៅ​ហើយ។

កាល​ពី​ថ្ងៃ​ទី៨ ឧសភា អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​សាលា​ឃុំ​ផ្ដិត​មេដៃ ដាក់​ពាក្យ​បណ្ដឹង​សុំ​ឲ្យ​មេ​ឃុំ​ឲ្យ​ជួយ​អន្តរាគមន៍​លើ​ករណី​នេះ​ម្ដង​រួច​មក​ហើយ តែ​ពុំ​មាន​ដំណោះស្រាយ។

ប៉ុន្តែ មេ​ឃុំ​កណ្ដោល លោក គឹម ជួន មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ឯកភាព​រក្សា​ទុក​ដី​តំបន់​នេះ​ចែក​ជូន​ពលរដ្ឋ។ លោក​បញ្ជាក់​ថា គណៈកម្មការ​អាជ្ញាធរ​ថ្នាក់​ស្រុក បាន​បដិសេធ​លើ​ការ​ចេញ​ប្លង់​នេះ​ហើយ។

ទាក់ទង​បញ្ហា​នេះ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​កោះកុង លោក នាង បូរ៉ាទីណូ មាន​មតិ​ថា បើ​ដី​តំបន់​ព្រៃ​សំរោង​ស្មាច់​នេះ​រក្សា​ទុក​ក្នុង​គោលដៅ​ធ្វើ​សម្បទាន​សង្គម​កិច្ច​នោះ គឺ​ជា​ការ​រួម​ចំណែក​អភិវឌ្ឍ​សហគមន៍ និង​កាត់​បន្ថយ​ភាព​ក្រីក្រ។

ក្រុម​អ្នក​ភូមិ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មាន​គម្រោង​ជួបជុំ​គ្នា​នៅ​សាលា​ឃុំ នៅ​ថ្ងៃ​ច័ន្ទ ទី២០ ឧសភា ម្ដង​ទៀត ដើម្បី​ឲ្យ​លោក​មេ​ឃុំ​ជួប​បង្ហាញ​ប្រាប់​ពលរដ្ឋ​ឲ្យ​បាន​ជាក់​លាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្ពុជា​ស្នើសុំ​សារមន្ទីរ​នានា​នៅ​អាមេរិក​ប្រគល់​វត្ថុ​បុរាណ​ឲ្យ​វិញ
សំណើ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​សារមន្ទីរ​នៅ​ទីក្រុង​ញីវយ៉ក ឈ្មោះ ម៉េត្រូប៉ូលីថេន (Metropolitan Museum of Art) បាន​សម្រេច​ប្រគល់​វត្ថុ​បុរាណ​ចំនួន​ពីរ​ទៅ​ឲ្យ​កម្ពុជា វិញ នៅ​ខែ​ឧសភា នេះ។ សារមន្ទីរ​គ្រោង​នឹង​បញ្ជូន​វត្ថុ​បុរាណ​ទាំង​នោះ​ទៅ​កម្ពុជា វិញ​នៅ​ខែ​មិថុនា។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ឯក ថា ត្រូវ​បាន​សារព័ត៌មាន ញីវយ៉ក ថាម (New York Times) ដកស្រង់​សម្ដី​ថា សារមន្ទីរ​សហរដ្ឋ​អាមេរិក ទាំង​ឡាយ​ត្រូវ​យក​គំរូ​តាម ​សារមន្ទីរ​ម៉េត្រូប៉ូលីថេន ដែល​បាន​សម្រេច​ប្រគល់​វត្ថុ​បុរាណ​ដែល​ត្រូវ​បាន​គេ​លួច​ទៅ​ឲ្យ​កម្ពុជា វិញ។

សារព័ត៌មាន​បន្ត​ថា វត្ថុ​បុរាណ​កម្ពុជា រាប់​រយ​ត្រូវ​បាន​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរ​នៅ​សហរដ្ឋ​អាមេរិក និង​ទី​កន្លែង​ឯកជន​មួយ​ចំនួន​ទៀត។ វត្ថុ​បុរាណ​ទាំង​នោះ ខ្លះ​គ្មាន​ឯកសារ​ច្បាស់​លាស់​ពី​ប្រវត្តិ​ដែល​វត្ថុ​បុរាណ​ទាំង​នោះ​ត្រូវ​បាន​នាំ​មក​សហរដ្ឋ​អាមេរិក ក្រោយ​ឆ្នាំ​១៩៧០។

មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា សារមន្ទីរ​នៅ​ទីក្រុង​ដេនវើ (Denver) ឈ្មោះ ដេនវើ (Denver Art Museum) និង​ក្លីវឡែន (Cleveland Museum of Art) និង​សារមន្ទីរ​នៅ​រដ្ឋ​កាលីហ្វញ៉ា (California) ឈ្មោះ ន័រតុន ស៊ីមុន (Norton Simon Museum) សុទ្ធ​តែ​មាន​វត្ថុ​បុរាណ​ដែល​គេ​ជឿ​ថា​បាន​មក​ពី​ប្រាសាទ​មួយ​នៅ​កម្ពុជា ឈ្មោះ​ប្រាសាទ​ចិន។

ចំណែក​វត្ថុ​បុរាណ​ទី​ប្រាំមួយ ដែល​គេ​ជឿជាក់​ថា​បាន​មក​ពី​ប្រាសាទ​ខ្មែរ​មួយ​ឈ្មោះ​ប្រាសាទ​ចិន នោះ​ដែរ កំពុង​គ្រប់គ្រង​ដោយ​កន្លែង​ដេញ​ថ្លៃ​លក់​វត្ថុ​បុរាណ​មួយ​កន្លែង នៅ​ទីក្រុង​ញីវយ៉ក ឈ្មោះ ស៊ុតឌឺប៊ីស៍ (Sotheby’s)។ ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក មាន​គម្រោង​ប្រគល់​វត្ថុ​បុរាណ​នោះ​ទៅ​កម្ពុជា ប៉ុន្តែ ស៊ុតឌឺប៊ីស៍ បាន​បដិសេធ ដោយ​អះអាង​ថា រូប​បដិមា​នោះ​ត្រូវ​បាន​ទិញ​ដោយ​ស្រប​ច្បាប់។

មន្ត្រី ស៊ុតឌឺប៊ីស៍ បាន​ឲ្យ​ដឹង​ថា ទោះ​បី​សារមន្ទីរ​នៅ​សហរដ្ឋ​អាមេរិក ប្រគល់​វត្ថុ​បុរាណ​មួយ​ចំនួន​ទៅ​ឲ្យ​កម្ពុជា វិញ​ក៏​ដោយ ក៏​ករណី​នេះ​នឹង​ប៉ះពាល់​ដល់​បណ្ដឹង​សហព័ន្ធ​សហរដ្ឋ​អាមេរិក ទាមទារ​ស៊ុតឌឺប៊ីស៍ ប្រគល់​បដិមា​ឲ្យ​កម្ពុជា វិញ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក សុន ឆ័យ នឹង​ទៅ​ស៊ើប​អង្កេត​ផល​ប៉ះពាល់​លើ​ដី​សម្បទាន​សេដ្ឋកិច្ច
បន្ទាប់​ពី​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ដែល​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ធំ​ចំនួន​២ របស់​វៀតណាម កំពុង​បង្ក​វិបត្តិ​ដី​ធ្លី​ធ្ងន់ធ្ងរ​នៅ​តាម​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា ជា​ពិសេស​នៅ​ខេត្ត​រតនគិរី តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​គ្រោង​នឹង​ទៅ​ស្រាវជ្រាវ​អំពី​ផល​ប៉ះពាល់​នានា​អំពី​ការ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ នៅ​ថ្ងៃ​ទី១៩ ខែ​ឧសភា ខាង​មុខ​នេះ។

មន្ត្រី​គណបក្ស​ប្រឆាំង​នឹង​ធ្វើ​ដំណើរ​ទៅ​បំពេញ​បេសកកម្ម​រយៈពេល​ពីរ​ថ្ងៃ ដើម្បី​ស្រាវជ្រាវ​រក​ភស្តុតាង​ជាក់ស្ដែង និង​ស្តាប់​អំពី​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​រតនគិរី ដោយ​ផ្ទាល់ អំពី​ផល​ប៉ះពាល់​ដោយសារ​ការ​វិនិយោគ​សុំ​ដី​សម្បទាន ដើម្បី​ដាំ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម នៅ​ខេត្ត​នេះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា មូលហេតុ​សំខាន់ គឺ​ស្វែង​រក​ចំនួន​ប្រជាជន​ដែល​រងគ្រោះ​ពី​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វៀតណាម ជា​ពិសេស​លើ​ជនជាតិ​ភាគ​តិច​ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​ការ​អភិវឌ្ឍ​នៅ​ខេត្ត​រតនគិរី។

លោក​មាន​ប្រសាសន៍​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​បង្វែរ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ប្រទេស​ដទៃ​ទៀត​ក្រៅ​ពី​វៀតណាម ដែល​ប្រទេស​នោះ​គិត​អំពី​ការ​ថែ​រក្សា​បរិស្ថាន ឬ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ។ តាម​ការ​ប៉ាន់ស្មាន​ក្រុមហ៊ុន​វៀតណាម ដែល​កំពុង​ធ្វើ​សកម្មភាព​វិនិយោគ​លើ​វិស័យ​កសិកម្ម ជា​ពិសេស​ដាំ​កៅស៊ូ​មាន​យ៉ាង​ហោច​ណាស់ ១៥​ក្រុមហ៊ុន​នៅ​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​មាន​ការ​អះអាង​ណា​មួយ​បញ្ញាក់​អំពី​ឥទ្ធិពល​អាក្រក់​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វៀតណាម នៅ​ឡើយ ជា​ពិសេស​ឆ្លើយ​តប​ចំពោះ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ដែល​រក​ឃើញ​ក្រុមហ៊ុន​របស់​វៀតណាម បង្ក​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​លើ​បរិស្ថាន និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ឡើយ។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​អះអាង​ថា ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក មិន​មាន​អ្វី​ប្លែក​ឡើយ ហើយ​ជា​រឿយៗ​អង្គការ​នេះ​តែង​តែ​វាយ​ប្រហារ​រាជ​រដ្ឋាភិបាល។

យ៉ាង​ណា​ក៏​ដោយ ប្រធាន​ផ្នែក​ដី​ធ្លី និង​ធនធាន​ធម្មជាតិ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ជុំ ណារិន មាន​ប្រសាសន៍​ថា តាម​ការ​ស្រាវជ្រាវ​កន្លង​មក ការ​អភិវឌ្ឍ​តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ណា​មួយ ភាគ​ច្រើន​មិន​បាន​ជួយ​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​ឡើយ។ លោក​បញ្ជាក់​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ទទួល​យក​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ថ្នូរ​នឹង​ការ​ជីក​យក​រ៉ែ ឬ​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​ជា​ដើម។ ហើយ​អ្នក​ដែល​ទទួល​បាន​ឥទ្ធិពល​អាក្រក់​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ប្រជាពលរដ្ឋ។

លោក​បន្ថែម​ថា តំណាង​ក្រុមហ៊ុន​ទាំង​នោះ​បាន​ប្រើ​ឥទ្ធិពល ឬ​អំណាច​របស់​ខ្លួន បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​សំណង​សមរម្យ​ឡើយ។

របាយការណ៍​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​វៀតណាម លើ​ការ​វិនិយោគ​កសិកម្ម​នៅ​កម្ពុជា យ៉ាង​ហោច​ណាស់​ជាង ៥​ម៉ឺន​ហិកតារ។ ក្រុមហ៊ុន​វៀតណាម ទាំង​នោះ​ភាគ​ច្រើន​វិនិយោគ​លើ​ដាំ​កៅស៊ូ ដែល​មាន​ទីតាំង​នៅ​ខេត្ត​កំពង់ធំ ព្រះវិហារ រតនគិរី និង​ខេត្ត​មណ្ឌលគិរី។ ហើយ​ផ្ទៃ​ដី​ដែល​ក្រុមហ៊ុន​វៀតណាម វិនិយោគ​ដាំ​កៅស៊ូ​ច្រើន​ជាង​គេ គឺ​នៅ​ខេត្ត​រតនគិរី។

បន្ថែម​លើ​នេះ របាយការណ៍​ឃ្លាំ​មើល និង​វាយ​តម្លៃ​បរិស្ថាន​ពិភពលោក ប្រចាំ​ឆ្នាំ​២០១២ ក៏​បាន​បង្ហាញ​ថា ប្រទេស​វៀតណាម ជា​ទី​កន្លែង​ស្តុក​ឈើ​ប្រណិត​ខុស​ច្បាប់​ច្រើន​ជាង​គេ​នៅ​ក្នុង​បណ្ដា​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ដែន​អភិរក្ស​ជម្រក​សត្វ​ព្រៃ​ស្នួល​ត្រូវ​គេ​កាប់​រាន​ដី​ធ្វើ​ចម្ការ​ស្ទើរ​ទាំង​ស្រុង
សកម្មជន​ការពារ​ព្រៃ​ឈើ ខេត្ត​ក្រចេះ បាន​ចោទ​ថា មន្ត្រី​មាន​សមត្ថកិច្ច​មួយ​ចំនួន​ថា​ទំនង​ជា​នៅ​ពី​ក្រោយ​បទ​ល្មើស​កាប់​រាន​ដី​ព្រៃ ទើប​គ្មាន​វិធាន​ការ​ទប់ស្កាត់។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​មន្ត្រី​ជំនាញ​បដិសេធ។

មន្ត្រី​ស៊ើប​អង្កេត​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី១៧ ខែ​ឧសភា ថា ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល ដែល​ក្រសួង​បរិស្ថាន​ដាក់​ឲ្យ​អភិរក្ស ត្រូវ​ជន​ល្មើស​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​ចម្ការ និង​កាប់​ព្រៃ​ឈើ​ស្ទើរ​អស់​ទៅ​ហើយ។

លោក ឈឹម សាវុធ ដែល​បាន​ចូល​ព្រៃ​ជាមួយ​សកម្មជន​ការពារ​ព្រៃ​ឈើ ស្រុក​ស្នួល ក្នុង​ខែ​ឧសភា នេះ បាន​រក​ឃើញ​ថា សកម្មភាព​កាប់​បំផ្លាញ​ដែន​ជម្រក​សត្វ​ស្នួល បាន​ធ្វើ​សកម្មភាព​ទាំង​ថ្ងៃ​យប់ និង​គ្មាន​សមត្ថកិច្ច​បង្ក្រាប​ទេ៖ «នៅ​ខ្សឹម ចំនួន​ជាង ២​ពាន់​ហិកតារ ហើយ​ព្រៃ​អភិរក្ស​ហ្នឹង ដូច​ជា​គ្មាន​សេសសល់​អី​ទៀត​ទេ តាម​ខ្ញុំ​មើល​ទៅ គឺ​នៅ​មាន​ដុំៗ។ ទាំង​សហគមន៍ ទាំង​ក្រុមហ៊ុន ប៊ិញ ភឿក ក៏​បាន​ឈូស​រំលោភ​យក ទាំង​ជន​ចំណាក​ស្រុក ទាំង​អ្នក​មាន​អំណាច។ គឺ​ម្នាក់ៗ​បួន​ដប់​ហិកតារ ហា​ហុកសិប​ហិកតារ គឺ​កំពុង​តែ​កាប់​រំលោភ​យក​ដោយ​គ្មាន​ការ​ទប់ស្កាត់​អ្វី​ទាំងអស់។ ហើយ​សហគមន៍​ចុះ​ទៅ​ទប់ស្កាត់​ម្តង​ចាប់​ម៉ាស៊ីន​បាន​បួន​ដប់​គ្រឿង ប្រគល់​ជូន​រដ្ឋបាល​ព្រៃ​ឈើ ហើយ​ក្រោយ​មក​សកម្មភាព​ដដែល​ហ្នឹង បាន​កើត​ឡើង។ រហូត​ដល់​ចាប់​បាន​ដល់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​នាំ​យក​មក​ប្រគល់​ជូន​រដ្ឋបាល​ព្រៃ​ឈើ។ ហើយ​ចុង​ក្រោយ រដ្ឋបាល​ព្រៃ​ឈើ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វិញ ដោយ​គ្មាន​ទោសទណ្ឌ​អ្វី​ទាំងអស់»។

លោក​សង្ស័យ​ថា សកម្មភាព​កាប់​បំផ្លាញ​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល ទំនង​អាច​មាន​មន្ត្រី​ជំនាញ​មួយ​ចំនួន​នៅ​មូលដ្ឋាន​នេះ​ជា​អ្នក​នៅ​ពី​ក្រោយ​បទ​ល្មើស ទើប​បទ​ល្មើស​អាច​ធ្វើ​សកម្មភាព​ទៅ​បាន​ដោយ​គ្មាន​ការ​ហាមឃាត់។

ទាក់ទិន​បញ្ហា​នេះ លោក ទាប គុន្ធពិដោរ នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ខ្សឹម ស្រុក​ស្នួល ថ្លែង​ថា ការ​គ្រប់គ្រង​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល មិន​ស្ថិត​ក្រោម​សមត្ថកិច្ច​លោក​ទេ គឺ​ក្រោម​ការ​គ្រប់គ្រង​របស់​ស្ថាប័ន​បរិស្ថាន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​មន្ទីរ​បរិស្ថាន ខេត្ត​ក្រចេះ ដើម្បី​បំភ្លឺ​ជុំវិញ​សកម្មភាព​បំផ្លាញ​ដែន​ជម្រក​សត្វ​ស្នួល បាន​ទេ នៅ​ថ្ងៃ​សុក្រ ទី១៧ ខែ​ឧសភា។

ទោះ​យ៉ាង​ណា លោក កៅ ម៉ាឌីឡែន ប្រធាន​មន្ទីរ​សុរិយោដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​ក្រចេះ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បាន​សហការ​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល មិន​ធ្វេសប្រហែស​ទេ គឺ​មាន​វិធាន​ការ​ជា​បន្តបន្ទាប់។ លោក​បន្ត​ថា សព្វថ្ងៃ​នេះ​សមត្ថកិច្ច​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ​បាន​បង្កើត​កម្លាំង​បង្ក្រាប ដើម្បី​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល ឲ្យ​មាន​ប្រសិទ្ធភាព៖ «ឥឡូវ​ហ្នឹង​ចំពោះ​មុខ​ខាង​ស្រុក​គាត់​កំពុង​រៀបចំ​ក្រុម ដើម្បី​ចុះ​ទៅ​ល្បាត​ជា​អចិន្ត្រៃយ៍។ ពី​មុន គឺ​យើង​បាន​ទទួល​ព័ត៌មាន​តាម​ទូរស័ព្ទ គឺ​យើង​មាន​លេខ​ពិសេស គឺ​ប្រជាជន​គាត់​តេ​មក​ប្រាប់។ តែ​ឥឡូវ​នេះ ដើម្បី​កុំ​ឲ្យ​មាន​ការ​កាប់​ទន្ទ្រាន​នៅ​ពេល​យើង​កំពុង​រៀបចំ​ការ​បោះឆ្នោត ឬ​ក៏​មាន​មេ​ខ្យល់​ដែល​អាច​ដើរ​បំផុសបំផុល​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​យល់​ច្រឡំ ឬ​ដើរ​តាម​គន្លង​ខុស​ផ្លូវ​ច្បាប់​ហ្នឹង គឺ​ថ្នាក់​ស្រុក​គាត់​កំពុង​បង្កើត​ក្រុម​ការងារ​អន្តរាគមន៍​ពិសេស ដើម្បី​ដើរ​ល្បាត»។

មិន​ខុស​គ្នា​ទេ លោក គង់ គឹមនី អភិបាល​ស្រុក​ស្នួល បាន​ទទួល​ស្គាល់​ថា បទ​ល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​ដែន​ជម្រក​សត្វ​ស្នួល ពិត​ជា​បាន​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ពិត​មែន។ លោក​អំពាវនាវ​ដល់​សហគមន៍​នានា ឲ្យ​ជួយ​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ឈាន​ទៅ​បង្ក្រាប​បទ​ល្មើស​ដី​ព្រៃ​អភិរក្ស​សត្វ​ស្នួល ឲ្យ​មាន​ប្រសិទ្ធភាព៖ «ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល ហ្នឹង ឈឺ​ក្បាល​ណាស់​បង។ បង​ប្អូន​មួយ​ចំនួន គាត់​មិន​យល់​ពី​បញ្ហា​ផ្លូវ​ច្បាប់ គាត់​ចូល​មក​តាម​មេ​ខ្យល់​គាត់ តាម​អ្នក​បំផុសបំផុល​គាត់ៗ​មក​លួច​កាប់​ពេល​យប់​ពេល​អីចឹង​ទៅ​បង។ មេ​ខ្យល់​វា​ចេះ​តែ​មក​ចង្អុល​ព្រៃ ហើយ​ដល់​សមត្ថកិច្ច​មាន​ចំនួន​តិច ហើយ​ដី​អភិរក្ស​ធំ ហើយ​គាត់​ចូល​មក​ពី​គ្រប់​ច្រកល្ហក មក​កាប់​ទន្ទ្រាន​នៅ​ក្រោយ​បទ​បញ្ជា​លេខ​សូន្យ​អ៊ីចឹង​ទៅ។ ខាង​ខ្ញុំ​បាន​ហៅ​មក​ណែនាំ និង​ឲ្យ​គាត់​អញ្ជើញ​ទៅ​វិញ​អ៊ីចឹង​ទៅ និង​អនុវត្ត​តាម​ច្បាប់​ខ្លះ​ទៅ»។

លោកស្រី មុំ សុគីម តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ស្រុក​ស្នួល បាន​ឲ្យ​ដឹង​ដែរ​ថា ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល មាន​ផ្ទៃដី​ជាង ២.៤០០​ហិកតារ ដែល​ក្រសួង​បរិស្ថាន ដាក់​ឲ្យ​អភិរក្ស​កាល​ពី​ឆ្នាំ​២០០៣ ស្ទើរ​បាត់បង់​អស់​ទៅ​ហើយ។ លោកស្រី​អះអាង​ថា សកម្មភាព​កាប់​រុករាន​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល ដែល​អាច​ធ្វើ​សកម្មភាព​ទៅ​បាន ទំនង​ជា​អាច​មាន​មន្ត្រី​មូលដ្ឋាន​ចូលរួម​ឃុបឃិត៖ «លោក​អភិបាល​ស្រុក​ហ្នឹង​គាត់​ក៏​ខិតខំ​ព្យាយាម​ស្រាវជ្រាវ​រឿង​ហ្នឹង​ដែរ ធ្វើ​ម៉េច​កុំ​ឲ្យ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍។ ប៉ុន្តែ ដល់​ពេល​ឥឡូវ​នេះ កាប់​អស់​រលីង កាប់​ឡើង​វាល​តាម​ផ្លូវ។ ហើយ​ខ្ញុំ​ឆ្ងល់​ថា​មេ​ភូមិ និង​មេ​ឃុំ តើ​គាត់​បាន​គិត ឬ​មិន​គិត​ទេ បាន​ជា​ដី​ព្រៃ​ឡើង​វាល​អស់​រលីង ឬ​ក៏​គាត់​ត្រូវ​រ៉ូវ​គ្នា​យ៉ាង​ម៉េច។ អ៊ីចឹង​បាន​ជា​លោក​អភិបាល​ស្រុក​ស្នួល គាត់​ចេះ​តែ​អំពាវនាវ​ថា សូម​ឲ្យ​សហគមន៍​ជួយ​ការពារ​ថែរក្សា ហើយ​សហគមន៍​យើង​ខ្ញុំ​នេះ​ខំ​ប្រឹង​ទប់ស្កាត់​ការពារ ហើយ​រហូត​ដល់​ឃាត់​វត្ថុ​តាង​យក​ទៅ​ប្រគល់​ជូន​អាជ្ញាធរ ឬ​រដ្ឋបាល​ព្រៃ​ឈើ ហាក់​ដូច​ជា​គេ​មិន​សូវ​ពេញ​ចិត្ត​សោះ»។

មន្ត្រី​សិទ្ធិ​មនុស្ស និង​សកម្មជន​ការពារ​ព្រៃ​ឈើ ស្រុក​ស្នួល បាន​ឲ្យ​ដឹង​ថា បទ​ល្មើស​កាប់​រុក​រាន​ដី​ព្រៃ​អភិរក្ស​សត្វ​ស្នួល សហគមន៍​ធ្លាប់​បាន​ប្រមូល​ផ្តុំ​គ្នា​ចូល​ព្រៃ និង​ចាប់​បាន​ម៉ាស៊ីន​អារ​ឈើ និង​ត្រាក់ទ័រ​របស់​ជន​ល្មើស​ប្រគល់​ជូន​សមត្ថកិច្ច​ជាច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​មន្ត្រី​ជំនាញ​មាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ជាដើម មិន​ត្រឹម​តែ​គ្មាន​វិធាន​ការ​បង្ក្រាប​ទេ ថែម​ទាំង​បាន​ប្រគល់​សម្ភារៈ​ដែល​រឹប​អូស​បាន​ប្រគល់​ជូន​ជន​ល្មើស​ទៅ​វិញ ដើម្បី​យក​ទៅ​ធ្វើ​សកម្មភាព​ជា​បន្ត​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។