ការអះអាងរបស់លោក សម រង្ស៊ី ធ្វើឡើងប៉ុន្មានថ្ងៃក្រោយពេលក្រសួងការបរទេសអាមេរិក បានសម្ដែងការសោកស្ដាយ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីចុះឈ្មោះបោះឆ្នោត។
សហរដ្ឋអាមេរិក បានសម្ដែងមន្ទិលសង្ស័យចំពោះលទ្ធផលបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប្រសិនបើលោក សម រង្ស៊ី មិនអាចចូលរួមការបោះឆ្នោតបាន។
ក្នុងសារផ្សាយនៅលើបណ្ដាញសង្គមហ្វែសបុក (Facebook) លោក សម រង្ស៊ី បញ្ជាក់ថា លោកនឹងមានវត្តមាននៅកម្ពុជា នៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹងខ្លួនថារដ្ឋាភិបាលបង្កើតឡើងដោយការបោះឆ្នោតមិនស្របច្បាប់ នឹងប៉ះពាល់ដល់ស្ថិរភាព និងភាពចម្រើនរុងរឿងរបស់ប្រទេសកម្ពុជា។ លោក សម រង្ស៊ី បានចំអកលោក ហ៊ុន សែន ថា លោកនាយករដ្ឋមន្ត្រីមិនចង់ប្រកួតកីឡាស្មើភាព និងព្រួយបារម្ភពីការបាត់បង់តំណែង ទើបបានរារាំងលោកមិនឲ្យចូលរួមការបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។