សិទ្ធិ​មនុស្ស​អាស៊ី​អំពាវនាវ​ឲ្យ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ចោទ​ប្រកាន់ ម៉ម សូណង់ដូ

គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី អំពាវ​នាវ​ជា​ចំហ​អោយ​មាន​ការ​ពិចារណា​ឡើង​វិញ ចំពោះ​ការ​ចោទ​ប្រកាន់​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ។
ដោយ សុ ជីវី
2012-08-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លិខិត​អំពាវនាវ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ដែល​រក​ការ​គាំទ្រ​ពី​សាធារណជន​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ាន នោះ គឺ​សំដៅ​រក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។

លិខិត​ដដែល​បញ្ជាក់​ថា គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី បាន​រក​ឃើញ​ថា ការ​ចោទ​ប្រកាន់​របស់​តុលាការ​រាជធានី​ភ្នំពេញ​ទៅ​លើ​លោក ម៉ម សូណង់ដូ នោះ គឺ​ពុំ​មាន​មូលដ្ឋាន​ភស្តុតាង​ត្រឹមត្រូវ​ឡើយ។

គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី ក៏​មាន​គម្រោង​នឹង​ដាក់​លិខិត​អំពាវនាវ​សុំ​អន្តរាគមន៍ ដោយ​ឡែក​មួយ​ទៀត ទៅ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែរឌី។

អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ដោយ​ចោទ​ថា លោក​មាន​បំណង​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Chan

ពី USA

I agree with this statement.This Cambodian goverment is good for nothing but cheat and foolish.

Aug 24, 2012 08:59 AM