អាជ្ញាធរ​យល់​ព្រម​កសាង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ភ្លៀង​ឲ្យ​អ្នក​ភូមិ​បឹងកក់

តំណាង​ប្រជាពលរដ្ឋ​បឹង​កក់ អ្នកស្រី លី មុំ បាន​ធ្វើ​សន្និសីទកាសែត នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ មីនា ថា​សាលា​រាជធានី​ភ្នំពេញ បាន​យល់​ព្រម​កសាង​ប្រព័ន្ធ​លូ​កាត់តាម​ផ្លូវ​លេខ​៨០ ក្នុង​ភូមិ​បឹង​កក់ ដើម្បី​រំដោះ​ទឹក​ភ្លៀង​ចេញពី​ភូមិ​ក្នុង​តំបន់​បឹង​កក់​ហើយ។
ដោយ អ៊ុក សាវបូរី
2012-03-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អ្នកស្រី​បន្ត​ថា ប្រព័ន្ធ​លូ​ដែល​នឹង​សង់​រំដោះ​ទឹក​ចេញ​ពី​បឹង​កក់​នេះ នឹង​បញ្ចៀស​ទឹក​មិន​ឲ្យ​លិច​ផ្ទះ​អ្នកភូមិ​ទាំង​ឡាយ ដែល​សាលា​ក្រុង និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​បឹង​កក់​មិនទាន់​ដោះស្រាយ​សំណង ឬ​ផ្ដល់​ប្លង់​កម្មសិទ្ធិ។

យោង​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៧ មីនា ឆ្នាំ​២០១២ បាន​ជូនដំណឹង​ដល់​តំណាង​ពល​រដ្ឋ​បឹង​កក់​ថា អភិបាល​រាជធានី​ភ្នំពេញ​បាន​យល់ព្រម​កសាង​ប្រព័ន្ធ​លូ​តាម​សំណើ​ពលរដ្ឋ​ហើយ។

ពលរដ្ឋ​បឹង​កក់​នៅ​រដូវភ្លៀង តែងតែ​រង​នូវ​ទឹកជន់​លិច​ចូល​ផ្ទះ ក្រោយពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​បឹង​កក់​បាន​បូម​ខ្សាច់​បំពេញ​បឹង​កក់​ផង និង​មាន​ផ្ទះ​មួយ​ចំនួន​បាន​វាយកម្ទេច​រុះរើ​ចេញ​ដែល​អាច​កម្ទេច​ថ្ម ឬ​សំរាម ក្រោយ​ការ​វាយ​រំលំ​នោះ​ជ្រុះ​ចូល​លូ ប៉ះពាល់​ដល់​ប្រព័ន្ធ​បង្ហូរទឹក​ចេញក្រៅ​ពី​ភូមិ​ទាំងឡាយ​នៃ​តំបន់​បឹង​កក់។

ក្នុង​សន្និសីទកាសែត​នោះ​ដែរ អ្នកស្រី លី មុំ បាន​ប្រកាស​ថា​ការ​តស៊ូ​សុំ​កសាង​លូ រំដោះ​ទឹក​ចេញ​ពី​បឹង​កក់​នេះ​គឺ​បាន ដោយសារ​ក្រុម​គាត់​ជួយជ្រោមជ្រែង បាន​សាលា​រាជធានី​ភ្នំពេញ​ទទួលស្គាល់​ប្រគល់​កម្មសិទ្ធិ​ផ្ទះ​បាន​ចំនួន ៧៩៤​គ្រួសារ។ អ្នកស្រី​បន្ថែម​ថា គ្រួសារ​ទទួល​ប្លង់​កម្មសិទ្ធិ​ចុងក្រោយ​ នៅ​ភូមិ ២២​បាន​ទទួល​បញ្ចប់ ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១២៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

បើសិនជាអ្នកដែលត្រូវគេផ្លន់យកដី ហើយអត់ផ្ទះជ្រក មកតវ៉ារកយុតិ្តធម័ មិនដោះស្រាយបែរជាចោទគាត់ថាជាគណបក្សប្រឆំាងទៅវិញនោះជារូបអ្នកវិញ តើលោកអ្នកមានអារម្មណ៌យ៉ាងណាវិញ នេះឬជាយុត្តសាស្រកាពាជាតិខ្មែរ លោកអាជ្ញាធម័ចាប់មនុស្សច្រឡំហើយ ខ្ញុំបានជាបេក្ខេជនរប់គណបក្សប្រឆាំង !

Mar 22, 2012 02:48 PM

អ្នក​អាន​អនាមិក

បើសិនជាអ្នកដែលត្រូវគេផ្លន់យកដី ហើយអត់ផ្ទះជ្រក មកតវ៉ារកយុតិ្តធម័ មិនដោះស្រាយបែរជាចោទគាត់ថាជាគណបក្សប្រឆំាងទៅវិញនោះជារូបអ្នកវិញ តើលោកអ្នកមានអារម្មណ៌យ៉ាងណាវិញ នេះឬជាយុត្តសាស្រកាពាជាតិខ្មែរ លោកអាជ្ញាធម័ចាប់មនុស្សច្រឡំហើយ ខ្ញុំបានជាបេក្ខេជនរប់គណបក្សប្រឆាំង !

Mar 22, 2012 02:48 PM

អ្នក​អាន​អនាមិក

លី​ មុំ គឺជាឧបករណ៍របស់សាលារាជធានីភ្នីពេញ ប្រើដើម្បីបំផ្លាញអ្នកបឹងកក់​ ដែលនៅសេសសល់។

Mar 20, 2012 11:56 PM

អ្នក​អាន​អនាមិក

លី មុំ ជាតំណាងក្បត់ប្រជាពលរដ្ឋ ដែលប្រជាជនភាគច្រើននៅតំបន់បឹងកក់មិនទទួលស្គាល់ និងមានស្នាមមេដៃបដិសេធរបស់ប្រជាជនជាង១០០០ស្នាមមេដៃ
ឥឡូវនេះលី មុំ ជាដែលសាលារាជធានីភ្នំពេញជ្រើសតាំង យកមកបំផ្លាញប្រជាពលរដ្ឋនៅតំបន់បឹងកក់

Mar 20, 2012 02:12 AM