អ្នក​សហគមន៍​៣៤៧​ស្នើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​គម្រោង​បណ្ដេញ​ពួក​គាត់​ពី​លំនៅឋាន

អ្នក​សហគមន៍​៣៤៧ នៃ​តំបន់​បឹង​កក់ ចំនួន​១៤​គ្រួសារ ទទូច​ជា​ថ្មី​ទៀត​ដល់​សាលា​រាជធានី​ភ្នំពេញ អោយ​បញ្ឈប់​គម្រោង​បណ្ដេញ​ពួក​គាត់​ចេញ​ពី​លំនៅឋាន និង​គួរ​គិតគូរ​ពី​ការ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ដល់​ពួក​គាត់ ដោយ​សំអាង​ថា ពួក​គាត់​បាន​កាន់​កាប់​ដី​ធ្លី និង​លំនៅឋាន ដោយ​ស្រប​ច្បាប់។
ដោយ សុ ជីវី
2012-08-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

តំណាង​សហគមន៍​៣៤៧ អ្នកស្រី ឯក ម៉ាលីនណា មាន​ប្រសាសន៍​ថា ពួក​គាត់​បាន​ស្នើ​បែប​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​តំណាង​សហគមន៍​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​សុក្រ​ទី​៣ ខែ​សីហា។

អ្នកស្រី ម៉ាលីនណា បន្ត​ថា មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ពុំ​ទាន់​សម្រេច​យ៉ាង​ណា​ចំពោះ​សំណើ​របស់​ពលរដ្ឋ​នេះ​ទេ ដោយ​គ្រាន់​តែ​បាន​បញ្ជាក់​ថា នឹង​នាំ​យក​សំណើ​នោះ​ដាក់​ជូន​អភិ​បាល​រាជធានី​ភ្នំពេញ​ពិនិត្យ និង​សម្រេច៖ «គេ​មិន​ទាន់​ដោះ​ស្រាយ​យ៉ាង​ម៉េច​អោយ​យើង​ទេ។ ក៏​ប៉ុន្តែ គេ​យក​សំណើ​ទាំង​ពីរ​យ៉ាង​ហ្នឹង ឡើង​ទៅ​អភិបាល​ក្រុង។ ប៉ុន្តែ​ត្រង់​ថា​ជោគជ័យ​យ៉ាង​ណា ខ្ញុំ​ក៏​មិន​ទាន់​ដឹង។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា នឹង​បាន​ជោគ​ជ័យ ព្រោះ​អី​ពួក​ខ្ញុំ​អត់​បាន​ទន្ទ្រាន​ដី​រដ្ឋ​ទេ គឺ​ពួក​ខ្ញុំ​ទិញ​គ្នា​បន្តៗ​មក​អ៊ីចឹង»

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​គ្រួសារ ដែល​រស់នៅ​តាម​ផ្លូវ​លេខ​៣៤៧ ឬ​សហគមន៍​៣៤៧ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បាន​តវ៉ា​តាំង​ពី​ឆ្នាំ​២០០៧ ជំទាស់​នឹង​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការ​បណ្ដេញ​ពួក​គាត់​ក្រោម​ស្លាក​អភិវឌ្ឍន៍។ មក​ដល់​ពេល​នេះ គឺ​មាន​ពលរដ្ឋ​ចំនួន​ជាង​១០០​គ្រួសារ បាន​ស្ម័គ្រចិត្ត​ចាក​ចេញ​ដោយ​ទទួល​បាន​ដី​មួយ​កន្លែង​នៅ​ក្រៅ​ក្រុង និង​ថវិកា ៣លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheiVorman007

ឮនឹងឃើញតែប្រជាជនខែ្មរស្រែកទ្រហោរយំ ខ្ញុំចេញចូល
ស្រុកខ្មែរជាញឹកញ៉ាប់ សងេ្កតឃើញយួនលក់ដូរក្នុងក្រុងភ្នំពេញ
រស់ជុំក្រុមគ្រួរសារយ៉ាងសប្បាយគួរអោយច្រណែន ចុះខ្មែរខ្ញុំកម្ម
ពារអី​? អស់លោកទាំងនោះមិនដឹងថាពួកខ្លួនកំពុងធើ្វខុសមកលើ
ប្រជាជនទេ ខ្ញុំមិននិយាយភ្លាមៗទេ ទុកអោយពួកលោកដែល
តែងអួតថាខ្លួនចេះច្បាប់នឹងគតិបណ្ណិតធើ្វតទៅទៀតចុះ គួរអោយអស់សំ
ណើចណាស់​ សុទ្ធតែគតិបណ្ណិតកំពង់កសាងជាតិ ខ្ញុំមើលពីលើទៅ
ឃើញដូចគេប្រើទាហានខ្វាក់ភ្នែកមួយក្រុមអោយទៅធើ្វសង្រ្គាមចឹង

Aug 04, 2012 12:27 PM