សមត្ថកិច្ច​ចម្រុះ​ឃាត់​ស្ត្រី​បឹងកក់​មិន​ឲ្យ​ចេញ​ពី​តំបន់​បឹងកក់

ក្រុម​សមត្ថកិច្ច​ចម្រុះ​ប្រមាណ ១០០​នាក់ បាន​ដាក់​របាំង​ហាម​ឃាត់​ស្ត្រី​នៅ​តំបន់​បឹងកក់ ប្រមាណ ២០​នាក់ នៅ​ពេល​ដែល​ពួក​គាត់​ព្យាយាម​ចេញ​ពី​តំបន់​បឹងកក់ មក​សាលា​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២ ខែ​តុលា ឆ្នាំ​២០១២ ដើម្បី​សួរ​នាំ​ពី​បញ្ហា​កំណត់​ព្រំប្រទល់​ដី ១២,៤៤​ហិកតារ ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​ពួក​គាត់​នោះ។
ដោយ មុំ សុផុន
2012-10-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្រុម​សមត្ថកិច្ច​បាន​ទប់​ពលរដ្ឋ​មិន​ឲ្យ​ចេញ​ក្រៅ​តំបន់​នោះ តាំង​ពី​ព្រឹក​រហូត​ដល់​ម៉ោង​១០ ទើប​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ខ្លះ​ចេញ ហើយ​ពលរដ្ឋ​តំបន់​បឹងកក់ បាន​ចូល​ជួប​ជាមួយ​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ឡើយ។

អ្នកស្រី ហេង មុំ តំណាង​អ្នក​ភូមិ​បឹងកក់ បាន​ថ្លែង​ថា មន្ត្រី​ថ្នាក់​ក្រោម​មិន​បាន​អនុវត្តន៍​តាម​អនុសាសន៍​របស់​រដ្ឋាភិបាល ដែល​បាន​កាត់​ដី​ឲ្យ​ពួក​គាត់​នោះ​ឡើយ។

អ្នក​ភូមិ​បឹងកក់ បាន​រក​ការ​អន្តរាគមន៍​គ្រប់​ច្រកល្ហក ដើម្បី​ឲ្យ​ពួក​គាត់​បាន​អភិវឌ្ឍ​នៅ​នឹង​កន្លែង ប៉ុន្តែ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ផ្ដល់​ដី ១២,៤៤​ហិកតារ រួច​ហើយ នៅ​តែ​មិន​ទាន់​មាន​ព្រំប្រទល់​កំណត់ និង​ផ្ដល់​កម្មសិទ្ធិ​សម្រាប់​ពួក​គាត់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល