ទាហាន​ថៃ​បន្ត​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន

សាច់​ញាតិ​ជន​រងគ្រោះ​ឲ្យ​ដឹង​ថា ទាហាន​ថៃ​នៅ​តែ​បន្ត​បាញ់​សម្លាប់​​​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ ​បើ​ទោះ​ជា​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​ដោះ​ស្រាយ​លើ​ប្រព័ន្ធ​ច្បាប់​​យ៉ាង​ក៏ដោយ។
ដោយ ម៉ម មុនីរតន៍
2012-09-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក យ៉ង់ សុផល ជា​ពលរដ្ឋ​រស់​នៅ​ឃុំ​ដូង ស្រុក​បារាយ ខេត្ត​កំពង់​ធំដែល ត្រូវ​ជា​ឪពុកមា​របស់​ជន​រងគ្រោះ​ឈ្មោះ កែវ សុភាព​ អាយុ ៣៤​ឆ្នាំ ដែល​ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​នៅ​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ​ថ្លែង​ថា ពលរដ្ឋ​កម្ពុជា តែង​ក្លាយ​ជា​ជន​រងគ្រោះ​ក្នុង​អំពើ​ហិង្សា​បាញ់​ប្រហារ​ពី​សំណាក់​ទាហាន​ថៃ​ជា​បន្ត​បន្ទាប់ ដោយ​ពុំ​មាន​សំណង​យុត្តិធម៌​ម្ដង​ណា​នោះ​ទេ​សម្រាប់​ពួក​គេ។

លោក យ៉ង់ សុផល បន្ត​ថា៖ «ថៃ​បាញ់​ខ្មែរ​យើង​ងាប់​​ដូច​ឆ្កែ មិន​ដែល​ផ្ដន្ទាទោស​ថៃ​ណា​ដាក់​គុក​ទេ។ ខ្មែរ​យើង​វា​ថោក​ណាស់ វា​អត់​ដែល​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ទេ​បាញ់​វា​ចោល​តែម្ដង​ទៅ​ ចោល​អត់​មាន​ឲ្យ​ខ្មោច​យើង​ទេ។ ឥឡូវ​ខ្ញុំ​កំពុង​តែ​តស៊ូ​​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​បាន​ខ្មោច​ក្មួយ​ខ្ញុំ​មក។ មិន​ដែល​ដាក់​កំហុស​ទៅ​លើ​វា​ ចាប់​វា​ដាក់​គុក​បាន​ទេ។ យើង​មិន​ដែល​បាញ់​សម្លាប់​វា​ចោល​ទេ​បង។ ខ្ញុំ​អន់​ចិត្ត​ណាស់​ រដ្ឋាភិបាល​យើង​មិន​ដែល​ដាក់​កំហុស​លើ​វា​​ទេ។ វា​បាញ់​យើង​ងាប់ ១០០​នាក់ ក៏​មិន​ដែល​មាន​ដែរ!»

បើ​តាម​លោក យ៉ង់ សុផល ​ឈ្មោះ កែវ សុភាព ដែល​ត្រូវ​ជា​ក្មួយ​បាន​​ទៅ​រស់​នៅ​ស្រុក​ត្រពាំងប្រសាទ ខេត្ត​ព្រះវិហារ ដោយ​មាន​ប្រពន្ធ និង​កូន ៣​នាក់​ក្នុង​បន្ទុក។ លោក​បន្ត​ថា តែ​ទើប​តែ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ ក្រុម​គ្រួសារ​ទទួល​ព័ត៌មាន​ថា ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា នៅ​តំបន់​អូរ​ខៀវ ចម្ងាយ ២០​គីឡូម៉ែត្រ ក្នុង​ទឹក​ដី​ថៃ និង​ខេត្ត​ព្រះវិហារ​របស់​កម្ពុជា ខណៈ​ឈ្មោះ កែវ សុភាព និង​ពលរដ្ឋ​កម្ពុជា មួយ​ចំនួន​ទៀត​ត្រូវ​គេ​ជួល​ឲ្យ​ទៅ​កាប​ឈើ​គ្រញូង​​ក្នុង​ទឹកដី​ថៃ។

គ្រួសារ​ជន​រងគ្រោះ​​ឲ្យ​ដឹង​ថា នៅ​ពេល​គេ​កំពុង​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​តាម​ផ្លូវ​ច្បាប់​ដើម្បី​ទៅ​ទទួល​សាក​សព​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ថៃ​នៅឡើយ ចាប់​តាំង​ពី​ត្រូវ​ទាហាន​ថៃ បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​ មក​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

តើអស់លោកអ្នកធំៗ ព្ញ ឃើញ មានគិតទេ ថាអ្នកទាំងនោះជា ខ្មែរ ចុះ អ្នកវិញ មិនមែនជាខ្មែរទេ

Sep 11, 2012 08:44 PM

អ្នក​អាន​អនាមិក

និយាយមានកាន់ជើងអ្នកណាទេថាហេតុអីបានជាគាត់ហ៊ានចូលមកកាត់ឈើចជ្រៅដល់ ២០ គីឡូម៉ែត្រក្នុងទឹកដីគេ? ហើយម៉េចទាហានខ្មែរនៅព្រំដែនចេះតែអោយប្រជាជនលួចចូលមកកាប់ឈើ?

Sep 07, 2012 11:43 PM

អ្នក​អាន​អនាមិក

ហ៊ាន​ហ៊ាន​និងខ្លាំង តែ​ជាមួយ​ខ្មែរ​​និង​ខ្មែរ​

Sep 04, 2012 11:35 AM