គម្រោងទស្សនកិច្ចរបស់មេដឹកនាំភូមា លោក ថេន សេន (Thein Sein) ធ្វើឡើងបន្ទាប់ពីប្រធានបក្សប្រឆាំងនៅភូមា អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) បានមកបំពេញទស្សនកិច្ចជាផ្លូវការជិត ៣សប្ដាហ៍ នៅសហរដ្ឋអាមេរិក ដោយផ្ដើមតាំងពីថ្ងៃទី១៧ ខែកញ្ញា មក។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច អ្នកស្រី អ៊ុងសាន ស៊ូជី បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barac Obama)។
ទីភ្នាក់ងារព័ត៌មាន អា.អេហ្វ.ប៉េ (AFP) ផ្សាយកាលពីថ្ងៃចន្ទ ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីភូមា លើកដំបូងនៅសហរដ្ឋអាមេរិក នាពេលខាងមុខនេះ គឺជាការបើកទំព័រថ្មីនៃទំនាក់ទំនងភូមា និងសហគមន៍អន្តរជាតិ ពិសេស ជាមួយសហរដ្ឋអាមេរិក។ មេដឹកនាំភូមា លោក ថេន សេន ក៏គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ នៅបុរីញីវយ៉ក (New York) សហរដ្ឋអាមេរិក ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។