លោក កុយ គួង៖ «កាលណាមានយុត្តិធម៌សម្រាប់កម្ពុជា គឺមានយុត្តិធម៌សម្រាប់ប្រទេសផ្សេងទៀតដែរ។ យើងមិនចង់បានរបស់គេ ហើយយើងក៏មិនចង់បាត់របស់យើងដែរ។ អ្វីដែលយើងមានស្របច្បាប់ យើងបានអ្វីដែលមានត្រឹមតែស្របច្បាប់របស់ប្រទេសកម្ពុជាយើងប៉ុណ្ណឹងទេ។ កន្លងមកយើងមានមេធាវីបរទេស»។
កាលពីខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ តុលាការយុត្តិធម៌អន្តរជាតិ បានប្រកាសថា សវនាការលើសំណុំរឿងក្ដីប្រាសាទព្រះវិហារ ដែលភាគីកម្ពុជា ជាអ្នកដើមបណ្ដឹងនោះ នឹងធ្វើឡើងនៅពាក់កណ្ដាលខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ។
ការប្រកាសបើកសវនាការខាងមុខនេះ គឺក្រោយពីរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំងហុង និងជាឧបនាយករដ្ឋមន្ត្រី តំណាងឲ្យភាគីកម្ពុជា បានដាក់ពាក្យបណ្ដឹងថ្មីមួយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ កន្លងទៅនេះ សុំឲ្យតុលាការយុត្តិធម៌អន្តរជាតិបកស្រាយសាលក្រមនៃតុលាការនេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ កន្លងទៅ ដែលកម្ពុជាបានឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារ ដល់និងប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។