ខ្សែ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ចាប់​ផ្ដើម​ដំណើរការ

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាល​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​ធ្នូ បាន​សម្ពោធ​ខ្សែ​រថភ្លើង​ថ្មី​មួយ​ខ្សែ​ពី​ភ្នំពេញ ទៅ​កាន់​កំពង់ផែ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ​ដែល​មាន​ប្រវែង ២៥០​គីឡូម៉ែត្រ។
ដោយ វោហារ ជាតិ
2012-12-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្លែង​ក្នុង​ពិធី​សម្ពោធ​នោះ​ថា ខ្សែ​រថភ្លើង​នេះ​អាច​កាត់​បន្ថយ​ប្រាក់​ចំណាយ​ថ្លៃ​ដឹក​ជញ្ជូន​យ៉ាង​ច្រើន​របស់​ក្រុមហ៊ុន និង​ថ្លៃ​សេវា​​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​បាន​យ៉ាង​ច្រើន។

ក្រៅពី​នេះ​ រថភ្លើង​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់​បន្ថយ​ផ្សែង​ពុល​នាំ​ឲ្យ​ខូច​បរិស្ថាន ដែល​កន្លង​មក​ការ​ដឹក​ជញ្ជូន​ទំនិញ​​រវាង​កំពង់ផែ​ក្រុង​ព្រះសីហនុ និង​ភ្នំពេញ ត្រូវ​ដឹក​ដោយ​រថយន្ត​កុងតឺន័រ ជា​ច្រើន​រយ​គ្រឿង​តាម​ផ្លូវ​ជាតិ​លេខ​៤។

កម្ពុជា​នឹង​បើក​ខ្សែ​រថភ្លើង​ថ្មី​មួយ​ខ្សែ​ទៀត ដែល​មាន​ចម្ងាយ ៣៣៧ គីឡូម៉ែត្រ ពី​ភ្នំពេញ ទៅ ប៉ោយប៉ែត ជាប់​ព្រំដែន​ប្រទេស​ថៃ ភាគ​ពាយព្យ នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០១៤ ឆ្នាំ​២០១៥។ ខ្សែ​រថភ្លើង​ភ្នំពេញ-​ប៉ោយប៉ែត​នេះ រដ្ឋាភិបាល​បាន​​ចំណាយ​ប្រាក់​ចំនួន​ជាង ១៤១​លាន​ដុល្លារ ដើម្បី​ជួសជុល ក្រោម​ប្រាក់​កម្ចី​​ស្ថាប័ន​ហិរញ្ញវត្ថុ​បរទេស និង​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល