កម្ពុជា​ជា​ប្រទេស​ទី​៩៤​ដែល​ចូល​ជា​សមាជិក​អង្គការ​IRENA

2009-06-16

កម្ពុជា​ជា​ប្រទេស​ទី​៩៤ ដែល​បាន​ចុះ​ហត្ថលេខា​ធ្វើ​ជា​សមាជិក​អង្គការ​អន្តរ​រដ្ឋាភិបាល​មួយ​ឈ្មោះ​ថា ភ្នាក់ងារ​ថាមពល​មិន​រីង​ស្ងួត​អន្តរជាតិ ឬ​ហៅកាត់​តាម​អង់គ្លេស​ថា IRENA (International Renewable Energy Agency) នៅ​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មុន។

លោក ចែម វិទ្យា ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​អាល្លឺម៉ង់ បាន​ចុះ​ហត្ថលេខា​លើ​លក្ខន្តិកៈ​អន្តរជាតិ​នេះ​ជាមួយ​នឹង​ប្រទេស​ពីរ​ទៀត​នៅ​ក្រុង​បោន គឺ​ប្រទេស​អាល់បានី និង​ប្រទេស​អេស្តូនី។

អង្គការ IRENA ធ្វើ​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​នានា​ក្នុង​សកលលោក ឲ្យ​ប្រើ​ប្រាស់​ថាមពល​ដោយ​យក​ពី​ប្រភព​ថាមពល​មិន​រីង​ស្ងួត​វិញ មាន​ព្រះ​អាទិត្យ ខ្យល់ ទឹក ជាដើម ដែល​បំពេញ​វិញ​បាន​ដោយ​ធម្មជាតិ គឺ​មិន​ពឹង​ផ្អែក​លើ​ការ​បូម​ប្រេង​កាត​ពី​ក្នុង​ដី​ទាំង​ស្រុង ដែល​អាច​នឹង​រីង​ស្ងួត​បាន៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ