មូលនិធិ​ពិភពលោក​អះអាង​ថា​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ក្នុង​ការ​ប្រើប្រាស់​ថវិកា​ជំនួយ

មូលនិធិ​ពិភពលោក (មូលនិធិ​សកល) ចោទ​ថា មាន​អំពើ​ពុក​រលួយ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​ប្រើប្រាស់​ថវិកា​ជំនួយ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់ និង​ជំងឺ​ផ្តាច់​ផ្តិល​ជីវិត​ផ្សេងៗ​ទៀត​នៅ​កម្ពុជា។
ដោយ កេសរណ្ណីយ្យា
2012-11-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សេចក្តី​ថ្លែងការណ៍​ផ្សព្វផ្សាយ​របស់​មូលនិធិ​ពិភពលោក កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ គូស​បញ្ជាក់​ថា បាន​រក​ឃើញ​ភស្តុតាង​ជាក់​លាក់​ជាច្រើន​នៃ​ការ​ប្រើប្រាស់​ជំនួយ​ទាំង​នោះ​ខុស​ទិស​ដៅ ក្នុង​ការ​គ្រប់គ្រង​បែង​ចែក​ថវិកា​ក្រោម ១លាន​ដុល្លារ សម្រាប់​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់ ហើយ​និង​បញ្ហា​ដទៃ​ទៀត​ជាច្រើន​ប្រការ។ មូលនិធិ​ប្រកាស​ថា នឹង​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី មូលនិធិ​នៅ​តែ​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា ជា​បន្ត​ទៀត ដើម្បី​កុំ​ឱ្យ​រាំង​ស្ទះ​ដល់​កិច្ច​ប្រឹងប្រែង​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​គ្រុន​ចាញ់ ដែល​ស៊ាំ​នឹង​ថ្នាំ​នៅ​ក្នុង​តំបន់។ ប៉ុន្តែ​ថា​នឹង​រក​ប្រភព​ផ្សេង ដើម្បី​ផ្តល់​ថវិកា​ជំនួយ​ជាច្រើន​លាន​ដុល្លារ​នេះ ជា​ជាង​ផ្តល់​ដោយ​ផ្ទាល់​ដល់​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់។

មូលនិធិ​ពិភពលោក គឺ​ជា​អង្គការ​មួយ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ របេង និង​ជំងឺ​គ្រុន​ចាញ់។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អា.អេហ្វ.ប៉េ (AFP) ថា លោក​ពុំ​បាន​ទទួល​ព័ត៌មាន​អំពី​បញ្ហា​អំពើ​ពុក​រលួយ​ទាំង​នោះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ស្ថាបនា

ជាច្រើនករណីហើយ ៗអស់លោកទាំងនោះក៏មានបានគ្រប់គ្រាន់ល្មមរស់ហើយ!មេត្តាអាសូរជាតិ ផង គួរកុំឲ្យខ្មែរដ៏ទៃទៀតខ្មាសគេដោយសារអ្នកពីរ បីគរាប់។ សូមអស់លោកនឹកដល់សំដីសម្តេច ហ៑ុន សែន ដែលលោកបង្ហូរទឹកភ្នែកក្រោយបញ្ចប់ប្រជុំASEANថ្មីៗកន្លងមកផង។

Nov 21, 2012 09:46 PM

អ្នក​អាន​អនាមិក

ពី សៀមរាប

កំហុសធំប៉ុណ្ណាក៌មិនដែលឃើញមានការដាក់ទោស ផាកពិន័យ​ឫដកពីតួនាទីទាល់តែសោះ ប្រការនេះធ្វើអោយអ្នកដែលមានអំណាចពុលរលួយយ៉ាងសប្បាយទៀត ដោយមិនខ្វល់...

Nov 17, 2012 09:29 PM

Sopheak

ពី Seam reab

លោក ម៉ម បុនហេង ហ្នឹងហេីយដែលជាអ្នកទទួលខុសត្រូវចំពេាះ
រឿងនេះ។

Nov 15, 2012 08:01 PM

អ្នក​អាន​អនាមិក

Nothing's new here. Mr mam Bunheng, why you pretend not to know ? you don't need any report, you already know.

Nov 15, 2012 08:30 AM