កម្ពុជា​ឈរ​លំដាប់​ទី​១៣៣​នៃ​ប្រទេស​ធ្វើ​អាជីវកម្ម​ក្នុង​សកលលោក

ធនាគារ​ពិភពលោក (World Bank) ផ្សព្វផ្សាយ​របាយការណ៍​ថ្មី​ស្ដីពី​ការ​ធ្វើ​អាជីវកម្ម​នៅ​ឆ្នាំ​២០១៣ ដែល​ចេញ​ផ្សាយ​នៅ​ខែ​តុលា ឆ្នាំ​២០១២។ របាយការណ៍​នោះ​មាន​ចំណង​ជើង​ថា "សហគ្រាស​ខ្នាត​តូច និង​មធ្យម បាន​កែប្រែ​បទ​បញ្ញត្តិ​កាន់​តែ​ប្រសើរ"។
ដោយ អាន ស៊ីថាវ
2012-10-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

របាយការណ៍​នេះ​ចង​ក្រង​ដោយ​ក្រុម​អ្នក​និពន្ធ របស់​ធនាគារ​ពិភពលោក និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បាន​បង្ហាញ​ថា សហគ្រិន​ក្នុង​ស្រុក​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ កំពុង​រក​មធ្យោបាយ​នានា ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ចំពោះ​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ។ របាយការណ៍​បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់ អំពី​ការ​វិវឌ្ឍ​យ៉ាង​ខ្លាំង​នៃ​ការ​ធ្វើ​អាជីវកម្ម រួម​ទាំង​ដំណើរ​ការ​នៃ​ការ​អនុវត្ត​ច្បាប់​បញ្ញត្តិ​ទាំង​ឡាយ ក៏​មាន​ភាព​ប្រសើរ​ឡើង​ដែរ។

របាយការណ៍​ដដែល បាន​កត់​ត្រា​កំណែ​ទម្រង់​នៃ​ការ​ធ្វើ​អាជីវកម្ម​ប្រមាណ ២​ពាន់​ច្បាប់​អាជីវកម្ម នៅ​ក្នុង​ចំណោម​ប្រទេស​១៨៥ នៅ​លើ​ពិភពលោក ហើយ​កំណែ​ទម្រង់​នោះ នឹង​ផ្ដល់​ផល​ប្រយោជន៍​ចំពោះ​សហគ្រិន​ក្នុង​ស្រុក​ដែល​ធ្វើ​អាជីវកម្ម​នានា នៅ​លើ​សកលលោក។ ប៉ុន្តែ​ក្នុង​ចំណោម​ប្រទេស​ទាំង​១៨៥ ប្រទេស​កម្ពុជា ស្ថិត​នៅ​លំដាប់​លេខ​១៣៣ ដែល​មាន​ភាព​ងាយ​ស្រួល​ធ្វើ​អាជីវកម្ម។ ចំពោះ​ប្រទេស​វៀតណាម ជាប់​លំដាប់​លេខ​៩៩ និង​ប្រទេស​ថៃ ស្ថិត​នៅ​លេខ​១៨ ហើយ​ប្រទេស​ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ខ្លាំង​នៅ​លើ​ពិភពលោក គឺ​ប្រទេស​សិង្ហបុរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

But, Why Vietnamese Investors have easiest doing business in Cambodia?

Oct 26, 2012 01:52 AM