កម្ពុជា​បដិសេធ​ព័ត៌មាន​នៃ​ការ​បាញ់​យន្តហោះ​ថៃ

ក្រសួង​ការពារ​ជាតិ​ខ្មែរ​កាល​ពី​ថ្ងៃ​សុក្រ បាន​បដិសេធ​ព័ត៌មាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​មួយ​ចំនួន ស្តី​ពី​ឧប្បត្តិហេតុ​នៃ​ការ​បាញ់​យន្តហោះ​ដែល​បាន​ហោះ​ហើរ​ក្នុង​ដែន​អាកាស​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត។
ដោយ យន់ សាមៀន
2012-07-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​អះអាង​ថា រដ្ឋាភិបាល​កំពុង​ស៊ើប​អង្កេត​ករណី​នេះ។ កាសែត​អាមេរិក វ៉ាស៊ីនតោន ប៉ុស្តិ៍ (Washington Post) បាន​ដក​ស្រង់​សម្ដី​មន្ត្រី​យោធា​ថៃ​ម្នាក់​ថា យោធា​កម្ពុជា​បាន​បាញ់​ទៅ​លើ​យន្តហោះ​ស៊ីវិល​ថៃ ដែល​ព្យាយាម​ចុះ​ចត​នៅ​ពេល​មាន​អាកាសធាតុ​មិន​ល្អ។

មន្ត្រី​យោធា​កម្ពុជា បាន​អះអាង​ផ្ទុយ​វិញ​ថា យោធា​កម្ពុជា​បាន​បាញ់​គំរាម​ទៅ​លើ​អាកាស​ចំនួន​១៨​គ្រាប់​ប៉ុណ្ណោះ មិន​មែន​មាន​គោល​បំណង​បាញ់​ទម្លាក់​នោះ​ទេ ហើយ​ថា​យន្តហោះ​នោះ​ក៏​មិន​មែន​ជា​យន្តហោះ​ស៊ីវិល​នោះ​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ខ្មែរ លោក ឈុំ សុជាតិ បញ្ជាក់​ថា កម្ពុជា​គ្មាន​ហេតុផល​ណា​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់ ឬ​រំខាន​ដល់​សុវត្ថិភាព នៃ​ការ​ហោះ​ហើរ​ស៊ីវិល​នោះ​ទេ ប៉ុន្តែ​កម្ពុជា​មាន​កាតព្វកិច្ច និង​សិទ្ធិ​ក្នុង​ការ​ការពារ​អធិបតេយ្យ​នៃ​លំហ​អាកាស​របស់​ខ្លួន មិន​ឲ្យ​មាន​ការ​រំលោភ ឬ​ឈ្លាន​ពាន​បាន​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

KHMER

ពី BOTHELL,WASHINGTON USA

If Cambodia's soldier have attacked Thai's airplane soldier on Khmer's land that very good.

Jul 15, 2012 02:54 AM