កម្ពុជា​នឹង​បញ្ជូន​ជន​ជាតិ​ចិន​១៥​នាក់​ទៅ​ប្រទេស​ចិន​នៅ​ពេល​ឆាប់ៗ

កម្ពុជា​នឹង​បញ្ជូន​ជនជាតិ​ចិន​ចំនួន​១៥​នាក់ ដែល​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ឆ្លង​ដែន ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ចេញ​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ។
ដោយ សុ ជីវី
2012-08-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ថា ការ​បញ្ជូន​ជន​ជាតិ​ចិន​ទាំង​១៥​នាក់​នោះ នឹង​មិន​អោយ​ហួស​ពី​សប្ដាហ៍​ក្រោយ​នេះ​ទេ៖ «បទ​ល្មើស​តាម​ទូរស័ព្ទ តាម​ស្អីៗ​ដែល​យើង​ហៅ​ថា​ការ​ជំរិត​ទារ​ប្រាក់ បោក​ប្រាស់​ប្រាក់​កាស​ពី​ប្រជាជន​ចិន អោយ​ផ្ញើ​ទៅ​គាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។ អ៊ីចឹង យើង​បាន​អនុវត្ត​រូបភាព ពេល​ចាប់​បាន យើង​បញ្ជូន។ ឯកឧត្តម​ឧប​បាន​កំណត់​ហើយ​ថា យ៉ាង​យូរ​មួយ​សប្ដាហ៍ ត្រូវ​បញ្ជូន​ចេញ​អោយ​ផុត​បន្ទាប់​ចេញ​ពី​ចុះ​ហត្ថលេខា»

លោក​ឧប​នាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៧ សីហា បាន​ចុះ​ហត្ថលេខា​រួច​រាល់​ហើយ​លើ​បទ​បញ្ជា​សម្រេច​បញ្ជូន​ជន​ជាតិ​ចិន​ចំនួន​១៥​នាក់ ដែល​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា។

គិត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​បញ្ជូន​ជន​ជាតិ​ចិន​ទៅ​ប្រទេស​ចិន​វិញ មាន​ចំនួន​សរុប​២៣១នាក់។ ហើយ​នេះ គឺ​ជា​លើក​ទី​៣​ហើយ ដែល​សមត្ថកិច្ច​កម្ពុជា ចាប់​ខ្លួន​ជន​ជាតិ​ចិន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន តាម​រយៈ​ការ​គំរាម​​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល