ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា ចំណាយ​ប្រាក់​១២​លាន​ដុល្លារ​សាង​សង់​អគារ​ថ្មី​ឲ្យ​គ.ជ.ប

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​សម្ពោធ​ដំណើរ​ការ​សាងសង់​អគារ​ថ្មី កម្ពស់ ១៦ជាន់ នៅ​លើ​ផ្ទៃ​ដី​ទំហំ​មួយ​ហិកតារ ក្នុង​ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃ​ពុធ ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
ដោយ ម៉ៅ សុធានី
2012-11-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

គម្រោង​សាងសង់​អគារ គ.ជ.ប ថ្មី​នេះ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា (NagaCorp) ចំនួន ១២​លាន​ដុល្លារ​អាមេរិក នឹង​បញ្ចប់​ក្នុង​រយៈពេល​ជាង ២ឆ្នាំ។

នាយិកា​វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (National Democratic Institute) អ្នកស្រី ឡូរ៉ា ធនតុន (Laura Thornton) បាន​ប្រាប់​កាសែត​ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាល​ពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ថា ប្រការ​ដែល​សាងសង់​អគារ​ថ្មី​សម្រាប់ គ.ជ.ប នៅ​ក្បែរ​កន្លែង​កាស៊ីណូ និង​ឧបត្ថម្ភ​ថវិកា​ដោយ​កាស៊ីណូ​ណាហ្គា នេះ គឺ​មិន​ត្រឹមត្រូវ​ឡើយ ពីព្រោះ​វា​នាំ​ឲ្យ​មាន​ឥទ្ធិពល​ដល់​ឯករាជ្យ​ភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ អ្នកស្រី​បន្ត​ថា គំរោង​សាង​សង់​អគារ​នេះ គួរ​តែ​អនុម័ត​នៅ​រដ្ឋ​សភា​ជា​មុន​សិន ដើម្បី​ពិភាក្សា​ថា តើ​ប្រាក់​ឧបត្ថម្ភ​របស់​កាស៊ីណូ​ណាហ្គា ត្រូវ​ចំណាយ​ក្នុង​ការ​សាងសង់​ដោយ​របៀប​ណា។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​នាយិកា​វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា ភាព​ឯករាជ្យ​នៃ​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មិន​មាន​ពាក់ព័ន្ធ​នឹង​កាស៊ីណូ​ណាហ្គា ទេ។ លោក​បន្ត​ថា ដី​នោះ​គឺ​ជា​ដី​រដ្ឋ ដែល​បាន​ផ្តល់​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហើយ គ.ជ.ប ក៏​បាន​ជួល​ដី​មួយ​ផ្នែក​ឲ្យ​ទៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា ដើម្បី​ទទួល​បាន​ថវិកា​សាង​សង់​អគារ​ថ្មី​នេះ ហើយ​ដី​សេស​សល់​ផ្សេង​ទៀត មាន​គំរោង​សាង​សង់​ផ្សារ​ទំនើប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

It is just another scheme of corruption to buy favor from CPP.

Nov 09, 2012 02:04 PM