មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​អបអរ​សាទរ​ខួប​ទី​១​នៃ​ការ​ដាក់​ប្រាសាទ​ព្រះ​វិហារ​ជា​បេតិក​ភណ្ឌ​ពិភព​លោក

2009-07-06

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេក្តី​ថ្លែងការណ៍​អបអរ​ស្វាគមន៍​ជូន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ នា​ឱកាស​ទិវា​រំឭក​ខួប​លើក​ទី​១ នៃ​ការ​ទទួល​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ខ្មែរ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក ដោយ​អង្គការ​យូណេស្កូ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៥ កក្កដា​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​សម្ដែង​ចំពោះ​សកម្មភាព​ផ្នែក​ការទូត​របស់​រាជ​រដ្ឋាភិបាល​ខ្មែរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រាសាទ​ព្រះ​វិហារ​និង​ជម្លោះ​ព្រំដែន​ក្នុង​រយៈពេល​កន្លង​មក​នេះ​ជាមួយ​ប្រទេស​ថៃ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ក៏​បាន​សម្ដែង​នូវ​ក្តី​សង្ឃឹម​ផង​ដែរ​ថា ស្ថានភាព​តាន​តឹង​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ​-ថៃ​លើ​បញ្ហា​ជម្លោះ​ព្រំដែន​នឹង​ត្រូវ​បាន​បញ្ចប់ ហើយ​ប្រទេស​ថៃ​នឹង​ទទួល​ស្គាល់​ទាំង​ស្រុង​នូវ​ការ​ពិត​ថា ប្រាសាទ​ព្រះ​វិហារ​គឺ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខ្មែរ។

ទន្ទឹម​គ្នា​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ស្នើ​ដល់​រាជ​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ទាមទារ​ឲ្យ​ប្រទេស​ថៃ​សង​ជា​ទឹក​ប្រាក់​ចំនួន ២​លាន​ដុល្លារ​ចំពោះ​ការ​បាក់​បែក​ខូច​ខាត​នៃ​ប្រាសាទ​ព្រះ​វិហារ​និង​ផ្ទះ​សម្បែង​ភូមិ​ឋាន​របស់​ពលរដ្ឋ​ខ្មែរ​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ​ក្នុង​រយៈពេល​កន្លង​មក​នេះ៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






Please type the characters you see in the image.



ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ

ស្ថានការណ៍​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​មាន​សភាព​ធម្មតា​វិញ​ហើយ

ទា​ហាន​ខ្មែរ​និង​ថៃ​ពើប​ប្រយុទ្ធគ្នា​មួយ​ប្រាវ​ក្បែរ​ប្រាសាទ​ព្រះវិហារ

មន្ត្រី​ជាន់​ខ្ពស់​គ្រោង​ទៅទ​ស្សនកិច្ច​តំបន់​ប្រាសាទ​ព្រះវិហារ

កម្ពុជា​បដិសេធ​ការ​លើក​ឡើង​របស់​ក្រសួង​ការ​បរទេស​ថៃ​ពី​រឿង​ព្រះវិហារ

មន្ត្រី​ខ្មែរ៖ ការ​លុប​ចោល​សេចក្តី​ប្រកាស​រួម​កម្ពុជា​ថៃ​មិនមាន​ផល​ប៉ះពាល់​អ្វី​ទេ

មេ​បញ្ជាការ​យោធា​ខ្មែរ​ព្រមាន​ថៃ​ជុំវិញ​ការ​ប៉ុនប៉ង​រំលោភ​ចូល​ដី​ខ្មែរ

មន្រ្តី​ខ្មែរ៖ ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​ខ្មែរ-​ថៃ​មាន​សភាព​ស្ងប់ស្ងាត់

មេ​បញ្ជាការ​ខ្មែរ​-​ថៃ​គ្រោង​ជួប​ប្រជុំ​គ្នា​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង

ស្ថានភាព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ថ្ងៃ​៧ វិច្ឆិកា