សាលា​ក្រុង​ភ្នំពេញ​អំពាវនាវ​ឲ្យ​រថយន្ត​ឈ្នួល​រក្សា​តម្លៃ​ឈ្នួល​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ

សាលា​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត ដែល​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​អ្នក​ដំណើរ រក្សា​តម្លៃ​ឈ្នួល​ដឹក​ជញ្ជូន​អ្នក​ដំណើរ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ។
ដោយ ម៉ៅ សុធានី
2012-09-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លិខិត​ជូន​ដំណឹង​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី២៨ ខែ​កញ្ញា បាន​បញ្ជាក់​ថា ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក និង​បញ្ចៀស​នូវ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បណ្ដាល​មក​ពី​ការ​ផ្ទុក​លើស​ចំណុះ ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត មិន​ត្រូវ​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​ឈ្នួល​ធ្វើ​ដំណើរ​ឡើយ ក្នុង​ឱកាស​ប្រារព្ធ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ។

សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ស្នើសុំ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ចូល​រួម​សហការ​អនុវត្ត​សេចក្តី​ណែនាំ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត មាន​សុវត្ថិភាព និង​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

អ្នកណារកស៊ីមិនចង់ចំនេញ បើប៉ូលីសយកលុយតាមផ្លូវ​ មិនអោយគ្នាឆ្លៀតឳកាស់ម៉េចនឹងបាន មិនមែនមានឳកាសតម្លើងថ្លៃរាល់ថ្ងៃឯណា តែប៉ូលីសចាំយកលុយរាល់ថ្ងៃ។ អ្នកក្រឆ្លៀតឳកាសរកដើម្បីតែរស់ប៉ុណ្ណោះ តែអ្នកមានប្រហែលជាមិនបែបនេះយ៉ាងតាមខ្ញុំយល់។

Oct 04, 2012 04:35 AM

អ្នក​អាន​អនាមិក

រឿងនេះងាយយល់ណាស់។​ អ្នកណាក៏គេយល់គេដឹងដែរ។​ គេធ្វើគ្រាន់តែបំពេញកិច្ចប៉ុណ្ណោះ។​ កុំអោយថាគេមិនរវល់។

Oct 03, 2012 02:58 AM

អាម៉ីអាថោង

បុណ្យភ្ជុំឆ្នាំទៅដាក់កំហិតផងគេមិនស្តាប់​ ចុះត្រឹមតែអំពាវនាវគេធ្វើតាមដែរឬទេ​ ?

Sep 30, 2012 08:11 PM

ថៅកែឡាន

ពី ភ្នំពេញ

បើមិនដំឡើងថ្លៃទេតើបានអីបង់ថ្លៃផ្លូវឱ្យអស់លោក?

Sep 29, 2012 10:03 PM

អ្នក​អាន​អនាមិក

មែនហ្នឹងនិយាយត្រូវ!

Oct 04, 2012 04:44 AM