តុលាការ​កាត់​ទោស​បុរស​ជនជាតិ​ស្វីស​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​៥ឆ្នាំ

សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ ទី​១៤ កញ្ញា បាន​កាត់​ទោស​បុរស​ជនជាតិ​ស្វីស ឈ្មោះ ហ៊ូហ្គូ លឺតហូល (Hugo Leuthold) អាយុ​៨១ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៥ឆ្នាំ ពី​បទ​រួម​ភេទ​ជាមួយ​ក្មេង​ប្រុស​ខ្មែរ​អាយុ​១៣ឆ្នាំ។
ដោយ ម៉ៅ សុធានី
2012-09-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ (AFP) ឲ្យ​ដឹង​ថា តុលាការ​បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​បណ្ដេញ​បុរស​ជនជាតិ​ស្វីស​នោះ ចេញ​ពី​ប្រទេស​កម្ពុជា ក្រោយ​ពី​លោក​ជាប់​ពន្ធនាគារ​រយៈពេល​៥ឆ្នាំ​រួច​ហើយ និង​សង​ប្រាក់​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ​ចំនួន​៥០០​ដុល្លារ​អាមេរិក។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ការពារ​សិទ្ធិ​កុមារ​នៅ​កម្ពុជា​ឈ្មោះ Action Pour Les Enfants (APLE) បាន​ឲ្យ​ដឹង​ថា ហ៊ូហ្គូ លឺតហូល ធ្លាប់​ត្រូវ​បាន​តុលាការ​កម្ពុជា កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២ឆ្នាំ​ម្តង​រួច​ហើយ ពី​បទ​រួម​ភេទ​ជាមួយ​កុមារ​៤នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​១១ឆ្នាំ​ទៅ​១៣ឆ្នាំ កាល​ពី​ឆ្នាំ​២០១០។

លោក​បន្ត​ថា ប៉ុន្តែ ហ៊ូហ្គូ ត្រូវ​បាន​ដោះលែង​ទៅ​វិញ ក្រោយ​ជាប់​ពន្ធនាគារ​ចំនួន​១០ខែ។ លោក ដុន វិបុល មេធាវី​ការពារ​ក្តី​ឲ្យ ហ៊ូហ្គូ លឺតហូល បាន​ឲ្យ​ដឹង​ថា កូន​ក្តី​របស់​លោក​បដិសេធ​ការ​ចោទ​ប្រកាន់ ហើយ​ថា​លោក​នឹង​ប្ដឹង​ឧទ្ធរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល