មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រជាជន​ជួប​ពិភាក្សា​ជាមួយ​មេ​ដឹកនាំ​លាវ

2009-11-26

ប្រភព​ពី​មន្ត្រី​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជាមានិត​លាវ​នៅ​ឯ​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​នេះ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ថា មេ​ដឹក​នាំ​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​បី គឺ​លោក ហេង សំរិន, លោក ជា ស៊ីម និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​ជួប​ពិភាក្សា​គ្នា​ជាមួយ​លោក ប៊ូសន ប៊ូផាវ៉ាន់ (Bouasone Bouphavanh) នៅ​ឯ​ខេត្ត​សៀមរាប ក៏​ប៉ុន្តែ​ខ្លឹមសារ​នៃ​ជំនួប​នោះ​យ៉ាង​ណា​មិន​ត្រូវ​បាន​ឲ្យ​ដឹង​ទេ។

លោក ខៀវ កាញារីទ្ធ បាន​បញ្ជាក់​ថា ៖ «ព្រោះ​យើង​បាន​កំណត់ ជា​រៀងរាល់​ឆ្នាំ​យើង​ជួប​គ្នា​អ៊ីចឹង។ សួរ​ទៅ​ខាង​គណបក្ស​គេ ក្រែងលោ​គេ​ឆ្លើយ​ប្រាប់!»

ចំណែក​មន្ត្រី​ខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​លាវ​គ្រាន់តែ​អញ្ជើញ​មក​ទស្សនកិច្ច​ខេត្ត​សៀមរាប​ដើម្បី​មើល​ប្រាង្គ​ប្រាសាទ​បូរាណ​ប៉ុណ្ណោះ៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






Please type the characters you see in the image.



ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

មន្ត្រី​ជាន់​ខ្ពស់៖ កម្ពុជា​មិន​បាន​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឲ្យ​ថាក់ស៊ីន​ទេ

ស្ថានភាព​បក្ស​​ប្រឆាំង​បន្ទាប់​ពី​ប្រធាន​ត្រូវ​ផ្ដន្ទា​ទោស

សម​រង្ស៊ី​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​រក​យុត្តិធម៌

មន្ត្រី​ស.រ.អា.​៖ រាល់​ការ​កាត់​ក្ដី​របស់​តុលាការ​ខ្មែរ​គួរ​ធ្វើ​ឡើង​ឲ្យ​មាន​តម្លាភាព

សម​រង្ស៊ី​នឹង​មិន​ចូល​ស្រុក​បើ​ពលរដ្ឋ​២​នាក់​មិន​ត្រូវ​បាន​ដោះ​លែង

តុលាការ​ខែត្រ​ស្វាយរៀង​កាត់​ទោស​ឲ្យ​សម​រង្ស៊ី​ជាប់​គុក​២​ឆ្នាំ

នាយករដ្ឋមន្រ្តី៖ ទេសចរ​កើន​ឡើង​នៅ​កម្ពុជា​ដោយសារ​ស្ថិរភាព​នយោបាយ​ល្អ

សមរង្ស៊ី​នឹង​រង​ការ​ចោទ​បន្ថែម​បើ​មិន​ឈប់​ផ្សព្វផ្សាយ​ពី​បញ្ហា​ព្រំដែន

ថាក់ស៊ីន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា

មន្រ្តី​បក្ស​សមរង្ស៊ីនៅ​ស្វាយរៀង​ជាប់​ទោស​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន