យុទ្ធនាការ​ចែក​ស្រោម​អនាម័យ​មុន​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់

ដោយ រ៉ាន់ សំណាង
2015.02.13
យុទ្ធនាការ​ចែក​ស្រោម​អនាម័យ ៦២០ យុទ្ធនាការ​ចែក​ស្រោម​អនាម័យ​មុន​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់ របស់​អង្គការ​មូលនិធិ​ថែទាំ​អ្នក​ជំងឺ​អេដស៍(AHF) នៅ​ថ្ងៃ​ទី ១៣ កុម្ភៈ ២០១៥។
RFA/Rann Samnang

អង្គការ​មូលនិធិ​ថែ​ទាំ​អ្នក​ជំងឺ​អេដស៍ (AHF) សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ប្រារព្ធ​ទិវា​ស្រោម​អនាម័យ​អន្តរជាតិ ១៣​ កុម្ភៈ ក្រោម​ប្រធាន​បទ​ ភាព​ស្រស់​ស្រាយ និង​សុវត្ថិភាព​ជាមួយ​ស្រោម​អនាម័យ។

ប្រធាន​អង្គការរ​មូល​និធិ​ថែ​ទាំ​អ្នក​ជំងឺ​អេដស៍​នៅ​កម្ពុជា លោក វេជ្ជបណ្ឌិត ស្រី វ៉ាន់ធួន មាន​ប្រសាសន៍​ថា គោល​បំណង​នៃ​ទិ​វា​នេះ គឺ​លើក​កំពស់​ការ​យល់​ដឹង​ពី​ការ​បង្ការ​មេរោគ​អេដស៍ និង​ការប្រើ​ប្រាស់​ស្រោម​អនាម័យ ផ្តោត​ទៅ​លើ​ក្រុម​ ប្រឈម​មុខ​ខ្ពស់ និង​ជា​ពិសេស​ក្រុម​យុវវ័យ ដើម្បី​កាត់​បន្ថយ​ការចំលង​មេរោគ​អេដស៍​ និង​ការរើសអើង «ជា​សារ​មួយ​ដើម្បី​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋ​យើង​ដើម្បី​កុំ​គាត់​ភ្លេច​ដូច​ជា យើង​ដឹង​ហើយ​ថាយើង​មាន​ឃ្លា​មួយ​និយាយ​ថា អេដស៍​មិន​ដែល​ភ្លេច​យើង​ទេ វាណាស់​តែ​យើង​ភ្លេច​អេដស៍»

ក្នុង​យុទ្ធនាការ​នេះ មាន​អ្នក​ចូល​រួម​ ប្រមាណ​១០០​នាក់ ដែល​ជិះ​ស៊ី​ក្លូ​ តាម​បណ្តោយ​មហា​វិថី​​សំខាន់ៗ និងសំចត​នៅ​​ទីប្រជុំជន​នានា​ ដើម្បី​ផ្សព្វផ្សាយ​ពីការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ។ អង្គការ​មូលនិធិ​ថែ​ទាំ​អ្នក​ជំងឺ​អេដស៍ ​មានគម្រោងនឹង​ផ្តល់​ការ​អប់រំ​ដល់ក្រុម​គោល​ដៅ​ប្រមាណ ២ម៉ឺន៥​ពាន់​ (២៥០០០)នាក់ និង​ចែក​ស្រោម​អនាម័យ​ចំនួន ១សែន​ស្រោម។

ស្ថិតិ​របស់​អង្គការ​សហ​ប្រជាជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ (UNAIDS) បង្ហាញ​ថា​អត្រា​ប្រេ​វ៉ាឡង់​ឆ្លង​ជំងឺ​អេដស៍នៅ​កម្ពុជា ចន្លោះពី អាយុ​១៥ដល់​៤៩​ឆ្នាំ មាន ០.(%) ភាគរយ​ នៅ​ឆ្នាំ​២០១៣​។ ហើយ​ចំនួន​អ្នក​ផ្ទុក​​មេរោគ​អេដស៍ មាន​ប្រមាណ ៧ម៉ឺន​៥ពាន់នាក់ (៧៥.០០០)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។