ព្រះសពព្រះអង្គ សំ ប៊ុនធឿន ត្រូវបានបូជាហើយនៅម៉ោង៧យប់
2016.12.03
ព្រះសពព្រះតេជព្រះគុណ សំ ប៊ុនធឿន ត្រូវបានថ្វាយព្រះភ្លើងបូជា នៅវេលាម៉ោង ៧យប់ថ្ងៃទី៣ ខែធ្នូ ដោយសម្ដេចព្រះសង្ឃរាជ ទេព វង្ស។ ព្រះសង្ឃប្រមាណជាង ៤ពាន់អង្គ និងពលរដ្ឋប្រមាណ ២ម៉ឺននាក់ ចូលរួមពិធីបូជាព្រះសពនាភ្នំព្រះរាជទ្រព្យ (ភ្នំឧត្ដុង្គ) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។
ពិធីបុណ្យបូជាព្រះសពព្រះអង្គ សំ ប៊ុនធឿន ត្រូវបានធ្វើឡើងរយៈពេល ៣យប់ ៤ថ្ងៃ គឺចាប់តាំងពីថ្ងៃទី១ ខែធ្នូ រហូតដល់ថ្ងៃទី៤ ខែធ្នូ នាពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា (ពុទ្ធមណ្ឌលសន្តិវ័ន្ត)។
ព្រះតេជព្រះគុណ សំ ប៊ុនធឿន កេតុធម្មោ ជាអធិបតីពុទ្ធមណ្ឌល និងជាអគ្គនាយកវិបស្សនាធុរៈសិក្សានៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គត្រូវបានឃាតកបាញ់ប្រហារកាលពីដើមឆ្នាំ២០០៣ ក្នុងបរិវេណវត្តលង្កា នារាជធានីភ្នំពេញ។ ព្រះអង្គបានសុគតក្នុងព្រះជន្ម ៤៧ព្រះវស្សា នាមន្ទីរពេទ្យកាល់ម៉ែត គឺ ២ថ្ងៃក្រោយការបាញ់ប្រហារ។
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក ប្រាជ្ញ ចេវ ពីភ្នំឧត្ដុង្គ៖