ប្រធានក្រុមហ៊ុនខេមបូឌា រ៉ូយ៉ាល់ លោក គិត ម៉េង មានប្រសាសន៍ថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ គឺជាវិនិយោគទុកឯកជនជាលើកដំបូងនៅកម្ពុជា ដែលមានអ្នកវិនិយោគពីប្រទេសចិន កម្ពុជា និងវៀតណាម។ ក្នុងពិធីចុះហត្ថលេខានោះ ពុំមានវត្តមានតំណាងក្រុមហ៊ុនវៀតណាម ចូលរួមទេ។
ក្រោយពីចុះហត្ថលេខាលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះមក ក្រុមហ៊ុននេះក៏បានចុះហត្ថលេខាដាច់ដោយឡែកមួយទៀត ជាមួយអគ្គនាយកអគ្គិសនីកម្ពុជា ក្នុងកិច្ចសន្យាលក់ថាមពលអគ្គិសនីដែលផលិតបានពីទំនប់វារីអគ្គិសនីនេះទៅឲ្យនាយកដ្ឋានអគ្គិសនីកម្ពុជា ដើម្បីលក់ចែកចាយបន្ត។
រដ្ឋាភិបាលកម្ពុជា បានយល់ព្រមលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ កាលពីដើមខែវិច្ឆិកា។ គម្រោងនេះ មានរយៈពេល ៤៥ឆ្នាំ ក្នុងនោះ ៥ឆ្នាំ សម្រាប់ការសាងសង់ និង ៤០ឆ្នាំទៀត សម្រាប់ប្រតិបត្តិការចែកចាយលក់ភ្លើងអគ្គិសនី។ គេនៅពុំទាន់ដឹងថាពេលណានឹងចាប់ផ្ដើមសាងសង់ទំនប់នេះនៅឡើយទេ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា អះអាងថា ក្រោយពេលដែលទំនប់វារីអគ្គិសនីបើកដំណើរការ រដ្ឋាភិបាលនឹងអាចទទួលបានប្រាក់ចំណូលពន្ធដារប្រមាណជា ៣០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។