ទីស្ដីការ​គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នៃ​ឧត្ដម​ប្រឹក្សា​ការពារ​ជាតិ

ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​សុក្រ ទី២៨ កញ្ញា បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ប្រឹក្សា​ការពារ​ជាតិ។
ដោយ យន់ សាមៀន
2012-09-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សេចក្តី​ព្រាង​ច្បាប់​នេះ ជា​ច្បាប់​រៀបចំ​អង្គការ​កំពូល ទាក់​ទង​ជាមួយ​ស្ថាប័ន​ព្រះមហាក្សត្រ និង​ស្ថាប័ន​នីតិប្រតិបត្តិ ដើម្បី​ទទួល​ខុស​ត្រូវ​លើ​ការងារ​សំខាន់ ក្នុង​ការ​ធានា​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ​ភាព បូរណភាព​ទឹកដី និង​ធានា​ការ​អនុវត្ត​តួនាទី ភារកិច្ច សមត្ថកិច្ច​របស់​កង​យោធពល​ខេមរភូមិន្ទ។

សមាសភាព​នៃ​ឧត្តម​ក្រុមប្រឹក្សា​ការពារ​ជាតិ មាន​ព្រះមហាក្សត្រ​ជា​ព្រះអធិបតី នាយក​រដ្ឋមន្ត្រី​ជា​អនុប្រធាន និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ផ្សេង​ទៀត​ជា​សមាជិក។ សេចក្តី​ព្រាង​ច្បាប់ ធ្វើ​ឡើង​ចំ​ពេល​ដែល​គណបក្ស​ប្រឆាំង និង​សកម្មជន​ឃ្លាំ​មើល​ព្រំដែន បាន​សម្ដែង​ក្តី​បារម្ភ​ថា ការ​បោះ​បង្គោល​ព្រំដែន​កន្លង​មក រវាង​កម្ពុជា និង​វៀតណាម អាច​បណ្ដាល​ឲ្យ​កម្ពុជា បាត់​បង់​ទឹកដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

រាល់និយិវិធីធើ្វតាម គំនិតហ៊ុនសែន​និងមនុស្ស​ ២​រឺ​៣នាក់ ប៉ុន្នោះ??​ ការបង្កើតគ្រាន់ជាការបំបែកការងារសំរាប់មនុស្សដែលគាំទ្រ។ សភាដែលជាស្ថាប័ណ្ណធំ ហ៊ុនសែន និងក្រុមមិនដែលឲ្យតំលៃសោះ ចុះស្ថាប័ណ្ណនេះ សាងមកធើ្វអ្វី??

Oct 02, 2012 09:57 PM

អ្នក​អាន​អនាមិក

I sick, it is useless . Your enemies have already come to live and leading your people already.

Sep 29, 2012 05:16 AM