កម្ពុជា-ថៃ​គ្រោងសម្ពោធ​ផ្លូវ​រថភ្លើង​ថ្មី​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​បាងកក

ដោយ អាស៊ីសេរី
2017-10-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​ដំណើរ​ឡើង​លើ​រថភ្លើង​នៅ​ស្ថានីយ​នា​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៩ មេសា ឆ្នាំ​២០១៦។
អ្នក​ដំណើរ​ឡើង​លើ​រថភ្លើង​នៅ​ស្ថានីយ​នា​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៩ មេសា ឆ្នាំ​២០១៦។
RFA/Brach Chev

កម្ពុជា​-​ថៃ  មាន​គំរោង​រៀបចំ​សម្ពោធ​ផ្លូវ​រថភ្លើង​ថ្មី ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ និង​ទីក្រុង​បាងកក ដោយ​កាត់​តាម​ក្រុង​ប៉ោយប៉ែ​ត និង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ នៅ​ដើមឆ្នាំ​២០១៨ ខាងមុខ។

កាសែត​ខ្មែរ​ថែមស៍ (Khmer Times) ឲ្យ​ដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-Cha) គ្រោង​នឹងចូលរួម​ក្នង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​រថភ្លើង ដែល​ត​ភ្ជាប់​ប្រទេស​ទាំងពីរ​នេះ។

អនុរដ្ឋលេខាធិការ ក្រសួង​គមនាគមន៍​និង​ដឹកជញ្ជូន លោក លី បូរិន្ទ ឲ្យ​ដឹងថា ភាគី​កម្ពុជា នឹង​ជជែក​បន្ថែម​ជាមួយ​ភាគី​ថៃ អំពី​ការ​បង់ពន្ធ​នៅ​ព្រំដែន និង​តម្លៃ​នៃ​ការដឹកជញ្ជូន​ទំនិញ​ចេញចូល​នៃ​ប្រទេស​ទាំងពីរ មុននឹង​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​នៃ​ការប្រើប្រាស់​ផ្លូវ​រថភ្លើង​នេះ នៅ​ចុងឆ្នាំ ២០១៧។

លោក លី បូរិន្ទ បន្តថា កម្ពុជា​រំពឹងថា ពាណិជ្ជកម្ម​ឆ្លងដែន​នៃ​ប្រទេស​ទាំងពីរ នឹង​ឡើង​ដល់​ចំនួន ១​ពាន់ ៥​រយ​លាន​ដុល្លារ មុន​ឆ្នាំ​២០២០។ លោក​អះអាង​ថា ទំនិញ​នាំចូល ពី​ប្រទេស​ថៃ មានការ​ថយចុះ​បន្តិច ដោយសារ​ក្រុម​វិនិយោគិន​ថៃ បានមក​ដាក់ទុន បង្កើត​រោងចក្រ ក្នុងប្រទេស​កម្ពុជា ក៏ប៉ុន្តែ​ទំនិញ​ដែល​កម្ពុជា នាំ​ចេញទៅ​ប្រទេស​ថៃ គឺមាន​ការកើនឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល