ប្រជាពលរដ្ឋ​ប្រមូល​ផល​ត្រី​នេសាទ នៅ​ខេត្ត​កំពត កាល​ពី​អំឡុង​ឆ្នាំ​២០០៤។

សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​ធនធាន​ជលផល​គ្រោង​ធ្វើ​នៅ​ចុង​ខែ​ឧសភា

ប្រទេស​កម្ពុជា ធ្លាប់​មាន​ឈ្មោះ​ជា​ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ ជា​ពិសេស​ធនធាន​ជលផល​ទឹក​សាប។ បឹង​ទន្លេសាប មាន​វិសាល​ភាព​យ៉ាង​ធំ​ទូលាយ សម្បូរ​ទៅ​ដោយ​ធនធាន​ជលផល និង​ជីវចម្រុះ ហើយ​បាន​ផ្ដល់​នូវ​ការងារ និង​មុខ​របរ​ចិញ្ចឹម​ជីវិត​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១​លាន ៥​សែន​នាក់។