សហគមន៍​ឧត្ដម​ស្រែ​ពស់​យល់​ថា​ការ​ចូលរួម​ដាំ​កូន​ឈើ​គឺ​អាច​បញ្ចៀស​ការ​រំលោភ​យក​ដី

ដោយ សូត សុខប្រាថ្នា
2017.07.19
ដាំ​កូន​ឈើ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ២០១៧ ១៤៤០ ប្រជាពលរដ្ឋ និង​យុវជន ចូលរួម​ដាំ​កូន​ឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ នៅ​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Saut Sokprathna
ដាំ​កូន​ឈើ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ២០១៧ ១៤៤០

ប្រជាពលរដ្ឋ ព្រះសង្ឃ និង​យុវជន ចូលរួម​ដាំ​កូន​ឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ នៅ​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Saut Sokprathna

ដាំ​កូន​ឈើ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ២០១៧ ១៤៤០

ប្រជាពលរដ្ឋ ព្រះសង្ឃ និង​យុវជន ចូលរួម​ដាំ​កូន​ឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ នៅ​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Saut Sokprathna

ដាំ​កូន​ឈើ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ២០១៧ ១៤៤០

ប្រជាពលរដ្ឋ ព្រះសង្ឃ និង​យុវជន ចូលរួម​ដាំ​កូន​ឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ នៅ​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Saut Sokprathna

ដាំ​កូន​ឈើ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ២០១៧ ១៤៤០

ប្រជាពលរដ្ឋ​ចូលរួម​ដាំ​កូន​ឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ នៅ​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Saut Sokprathna

ដាំ​កូន​ឈើ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ២០១៧ ១៤៤០

កូន​ឈើ​សម្រាប់​យក​ទៅ​ដាំ​នៅ​តំបន់​ព្រៃ​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ នៅ​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Saut Sokprathna

ដាំ​កូន​ឈើ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ២០១៧ ១៤៤០

ប្រជាពលរដ្ឋ ព្រះសង្ឃ និង​យុវជន ចូលរួម​ដាំ​កូន​ឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ នៅ​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Saut Sokprathna

ដាំ​កូន​ឈើ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ២០១៧ ១៤៤០

ប្រជាពលរដ្ឋ និង​យុវជន ចូលរួម​ដាំ​កូន​ឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ នៅ​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Saut Sokprathna

ដាំ​កូន​ឈើ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ២០១៧ ១៤៤០

ប្រជាពលរដ្ឋ ព្រះសង្ឃ និង​យុវជន ចូលរួម​ដាំ​កូន​ឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ នៅ​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Saut Sokprathna

ប្រជា​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ នៅ​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ រីករាយ​ក្រោយ​ពេល​ក្រុម​យុវជន បាន​ចូលរួម​សកម្មភាព​ដាំ​កូន​ឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​របស់​ពួក​គាត់។ ពួក​គាត់​យល់​ថា ការ​ចូលរួម​របស់​ក្រុម​យុវជន ព្រះសង្ឃ គឺ​អាច​ស្វែងយល់​ពី​ទុក្ខ​កង្វល់​របស់​ពួក​គាត់ ដោយសារ​ការ​បាត់បង់​ដី​ព្រៃ​សហគមន៍​ជា​បន្តបន្ទាប់ និង​អាច​ជា​សារ​មួយ​អាច​បញ្ចៀស​មិន​ឲ្យ​មាន​ការ​រំលោភ​ដី​សហគមន៍​របស់​អ្នក​ភូមិ​បន្ត​ទៀត។

ក្រុម​យុវជន ព្រះសង្ឃ និង​ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងជោ ប្រមាណ ១០០​អង្គ និង​នាក់ នាំ​គ្នា​ចូលរួម​ដាំ​កូន​ឈើ​ប្រណិត​ជាង ២​ពាន់​ដើម​នៅ​ព្រៃ​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ឧត្តម​ស្រែ​ពស់។ ព្រៃ​សហគមន៍​មួយ​នេះ ធ្លាប់​រង​ការ​រំលោភ​យក​ដីធ្លី និង​សកម្មភាព​កាប់​ឈើ​ធំៗ​កាល​ពី​ពេល​កន្លង​ទៅ និង​ថ្មីៗ​នេះ គឺ​ទំនាស់​ដី​ព្រៃ​សហគមន៍​ទំហំ​ជាង ៧០​ហិកតារ ដែល​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កាត់​ឲ្យ​ទាហាន «ង​៧០» ដោយ​មិន​បាន​សួរ​យោបល់​ពួក​គាត់​នៅ​មូលដ្ឋាន​ទេ។

ប្រជា​សហគមន៍​លើក​ឡើង​ថា សកម្មភាព​ចូលរួម​ដាំ​កូន​ឈើ​ពី​សំណាក់​ក្រុម​យុវជន និង​ព្រះសង្ឃ ធ្វើ​ឲ្យ​ពួក​គាត់​រីករាយ ពីព្រោះ​ពួក​គេ​នឹង​បាន​យល់​ពី​បញ្ហា​ប្រឈម​ដែល​កំពុង​កើត​ឡើង ព្រម​ទាំង​បាន​ស្គាល់​ពី​ស្ថានភាព​រស់នៅ​របស់​ពួក​គាត់​ទៀត​ផង។

ប្រធាន​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ លោក ម៉ុន អ៊ី មាន​ប្រសាសន៍​ថា មន្ត្រី​បរិស្ថាន​ខេត្ត​បាន​ផ្តល់​កូន​ឈើ​ចំនួន​ជាង ២​ពាន់​ដើម និង​ថវិកា​មួយ​ចំនួន ដើម្បី​រៀបចំ​ពិធី​ដាំ​កូន​ឈើ​របស់​ពួក​គាត់​កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា។ លោក​បន្ត​ថា គោល​បំណង​រៀបចំ​ពិធី​ដាំ​កូន​ឈើ ដើម្បី​ស្ដារ​គម្រប​ព្រៃឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​ឡើង​វិញ និង​បង្ហាញ​ថា ប្រជា​សហគមន៍​នៅ​តែ​ស្រឡាញ់​ធនធាន​ធម្មជាតិ។ បន្ថែម​ពី​នេះ ការ​ចូលរួម​កាន់​តែ​ច្រើន អាច​ជា​សាក្សី​ដឹង​ឮ​អំពី​ដី​ព្រៃ​សហគមន៍ ព្រម​ទាំង​អាច​បញ្ចៀស​ពី​ការ​រំលោភ​បំពាន​ដី​ព្រៃ​សហគមន៍​បន្ត​ទៀត៖ «អ៊ីចឹង​បាន​ជា​ពួក​ខ្ញុំ​តែង​ចាប់​អារម្មណ៍​រឿង​ដាំ ហើយ​មាន​ការ​ចូលរួម​ផុលផុស​អ៊ីចេះ គឺ​ជា​ការ​ដាស់​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍ ក៏ដូចជា​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​ផ្ទាល់ ឲ្យ​បាន​ឃើញ​ថា សកម្មភាព​របស់​ពលរដ្ឋ​នៅ​ជាប់​នឹង​ព្រៃ ឃើញ​ថា​ពួក​គាត់​នៅ​តែ​មាន​ទឹក​ចិត្ត​ស្រឡាញ់​ព្រៃឈើ»

ព្រៃ​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៣ ដោយ​មាន​ទំហំ​ផ្ទៃដី​កាលណោះ​ជាង ២​ពាន់​ហិកតារ ប៉ុន្តែ​បច្ចុប្បន្ន ប្រធាន​សហគមន៍​ដែល​ទើប​នឹង​ជាប់​ឆ្នោត​កាល​ពី​ដើម​ខែ​កក្កដា រូប​នេះ​អះអាង​ថា ប្រហែល​នៅ​សល់​មិន​ដល់ ១​ពាន់​ហិកតារ​ផង។

ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងជោ ចំនួន ៣​ភូមិ ដែល​ទទួល​ផល​ប្រយោជន៍​ពី​តំបន់​ព្រៃ​សហគមន៍​មួយ​នេះ​តាម​រយៈ​មុខ​របរ​ប្រពៃណី ដូចជា​រក​ផ្សិត រក​វល្លិ លែង​គោ​ក្របី ជាដើម។ ព្រៃ​សហគមន៍​មួយ​នេះ បច្ចុប្បន្ន​មិន​សូវ​មាន​ដើមឈើ​ធំៗ​នៅ​សល់​ទេ គឺ​ភាគច្រើន​នៅ​សល់​តែ​ដើមឈើ​តូចៗ​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ខណៈ​ក្រុម​ព្រះសង្ឃ ប្រជា​សហគមន៍ និង​យុវជន​នាំ​គ្នា​ចូល​ទៅ​ដាំ​កូន​ឈើ ឃើញ​មាន​រថយន្ត​យីឌុប​របស់​ទាហាន​មួយ​គ្រឿង រង់ចាំ​ប្រមូល​ឈើ​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ជា​ប្រភេទ​ឈើ​តូចៗ​កាត់​ជា​កំណាត់ៗ ដឹក​ចេញ​តាម​ផ្លូវ​ក្នុង​ព្រៃ​សហគមន៍។ ក្រៅ​ពី​នេះ គេ​សង្កេត​ឃើញ​មាន​រថយន្ត​ស៊េរី​ទំនើបៗ​ជាច្រើន​គ្រឿង ដែល​មាន​ប័ណ្ណ​សម្គាល់​ក្នុង​រថយន្ត​ជា​មន្ត្រី​យោធា បើក​កាត់​ចេញ​ពី​ព្រៃ​សហគមន៍​ដែរ ហើយ​ទំនង​ជា​ពួក​គេ​ចូល​មើល​ដី​នៅ​តំបន់​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រជា​សហគមន៍​នោះ។

លោក ម៉ុន អ៊ី យល់​ថា ដី​សហគមន៍​ដែល​រាជ​រដ្ឋាភិបាល​សម្រេច​កាត់​ប្រគល់​ឲ្យ​ទៅ​ទាហាន​ក្រោម​ទម្រង់​ដី​សម្បទាន​សង្គមកិច្ច ប្រហែល​ជា​មិន​បាន​ដល់​ដៃ​ទាហាន​ក្រីក្រ​ពិតប្រាកដ​ទេ ប៉ុន្តែ​អាច​ធ្លាក់​ទៅ​លើ​ដៃ​អ្នក​មាន​អំណាច ឬ​មេៗ​ទាហាន​ច្រើន​ជាង។ លើស​ពី​នេះ លោក​ទទួល​ព័ត៌មាន​ថា នឹង​មាន​ករណី​ផ្តល់​ដី​ព្រៃ​សហគមន៍​ឲ្យ​ទៅ​ទាហាន​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​បារម្ភ។

ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងជោ មាន​អាយុ​ជាង ៥០​ឆ្នាំ លោកស្រី ឈួន សុំ មាន​ប្រសាសន៍​ថា ព្រៃ​សហគមន៍ គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់​សម្រាប់​ពួក​គាត់ ហើយ​លោកស្រី​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ព្រៃ​សហគមន៍​ជា​បន្តបន្ទាប់ ពិសេស​បាត់បង់​ទៅ​លើ​ក្រុម​ទាហាន «ង​៧០» កាល​ពី​ពេល​ថ្មីៗ​នេះ។ លោកស្រី​ថ្លែង​ថា ប្រសិន​បើ​ដី​ព្រៃ​សហគមន៍​ត្រូវ​បាត់បង់​បន្ថែម​ទៀត ពួក​គាត់​នឹង​បាត់បង់​មុខ​របរ​ប្រពៃណី បាត់បង់​កន្លែង​លែង​គោ​ក្របី ជាដើម។ លោកស្រី​ត្រេកអរ​ណាស់​ក្រោយ​ពេល​ក្រុម​យុវជន ព្រះសង្ឃ ប្រជាពលរដ្ឋ​មក​ពី​រាជធានី​ភ្នំពេញ និង​តំបន់​ផ្សេង​ទៀត​ជាច្រើន បាន​មក​ចូលរួម​ដាំ​កូន​ឈើ​ជាមួយ​ពួក​គាត់។ លោកស្រី​ស្នើ​ឲ្យ​មាន​ការ​ចូលរួម​កាន់​តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​ជា​រនាំង​ការពារ​ព្រៃ​សហគមន៍​របស់​ពួក​គាត់​ផង៖ «អ៊ីចឹង​បើ​បាន​គេ​ដក​ថយ​ទៅ​វិញ ដឹង​ពួក​ខ្ញុំ​ដឹង​អរ​យ៉ាង​ណា​ទេ! ចា៎! ខ្ញុំ​ត្រេកអរ​ណាស់​បាន​គេ​ដក​ថយ ដោយ​ឃើញ​ពួក​យើង​កុះករ​ចុះ​ដាំ​ចុះ​ថែរក្សា​អ៊ីចឹង»

បើ​ទោះ​បី​ជា​ក្រុម​យុវជន និង​ព្រះសង្ឃ បាន​ធ្វើ​ដំណើរ​ជាច្រើន​ម៉ោង​តាម​រថយន្ត​ក្រុង និង​គោយន្ត​ច្នៃ ដើម្បី​ចូល​ទៅ​ដល់​ចំណុច​ដាំ​កូន​ឈើ​ក៏ដោយ ប៉ុន្តែ​ពួក​គាត់​ហាក់​នៅ​មាន​កម្លាំង​ពេញលេញ និង​រីករាយ​ចំពោះ​ការ​ចូលរួម​ការងារ​សង្គម​មួយ​នេះ។

យុវជន​មក​ពី​រាជធានី​ភ្នំពេញ​ម្នាក់ លោក ឈាង ធារ៉ាក់ បញ្ជាក់​ថា ជា​លើក​ទី​មួយ​ដែល​លោក​បាន​ចូលរួម​ដាំ​កូន​ឈើ​ជាមួយ​ប្រជា​សហគមន៍។ លោក​ត្រេកអរ​ចំពោះ​ការងារ​សង្គម​មួយ​នេះ ហើយ​ចង់​ឲ្យ​យុវជន និង​ប្រជា​សហគមន៍​នៅ​តំបន់​ផ្សេង​ទៀត ចូលរួម​ការពារ និង​ស្ដារ​ឡើង​វិញ​គម្រប​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា ដែល​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​នា​ពេល​បច្ចុប្បន្ន៖ «ធនធាន​ធម្មជាតិ​របស់​យើង​ឥឡូវ​នេះ កំពុង​ត្រូវ​ដូច​ថា​មាន​អ្នក​បំផ្លិចបំផ្លាញ។ អ៊ីចឹង​ទៅ បើ​សិន​ជា​យើង​មិន​ជួយ​ដាំ​ឡើង​វិញ​ទេ ថ្ងៃ​អនាគត​នឹង​បាត់​អស់»

មិន​ខុស​គ្នា​នេះ យុវតី​មក​ពី​រាជធានី​ភ្នំពេញ​ម្នាក់​ទៀត កញ្ញា ទី សុខសុគន្ធ បង្ហាញ​អារម្មណ៍​សោកស្ដាយ​នៅ​ពេល​ឃើញ​ព្រៃឈើ​មួយ​ចំនួន​រង​ការ​កាប់​បំផ្លាញ ពីព្រោះ​កញ្ញា​យល់​ថា ព្រៃឈើ​មាន​សារសំខាន់​សម្រាប់​ជីវិត​មនុស្ស និង​សត្វ។ ជាង​នេះ​ទៀត កញ្ញា​ថា​វត្តមាន​ចូលរួម​របស់​យុវជន និង​ប្រជា​សហគមន៍ ព្រះសង្ឃ ចំពោះ​ការងារ​ការពារ និង​ស្ដារ​ឡើង​វិញ​គម្រប​ព្រៃឈើ គឺ​រឹត​តែ​សំខាន់​ថែម​ទៀត៖ «ចា៎! វា​មាន​សារសំខាន់ ព្រោះ​អី​យើង​ដឹង​ហើយ​ថា​ព្រៃឈើ វា​ពិត​ជា​មាន​សារសំខាន់​សម្រាប់​ជីវិត​របស់​មនុស្ស​ណាស់»

ប្រធាន​ព្រៃ​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ លោក ម៉ុន អ៊ី បញ្ជាក់​ថា ជំហាន​បន្ត​ទៀត ខាង​លោក​នឹង​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ព្រម​ទាំង​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់ ដូចជា​ទទួល​ស្គាល់ និង​វាស់វែង​ទំហំ​ផ្ទៃដី​របស់​សហគមន៍​ឲ្យ​បាន​ជាក់លាក់ ជៀសវាង​មាន​ការ​រំលោភ​បំពាន​បន្ត​ទៀត។

ព្រះសង្ឃ​ដែល​សកម្ម​ការពារ​សិទ្ធិ​មនុស្ស ព្រះតេជព្រះគុណ លួន សុវ៉ាត ដែល​ជា​អ្នក​សម្របសម្រួល​ក្រុម​យុវជន​ចូលរួម​ដាំ​កូន​ឈើ​ជាមួយ​សហគមន៍ មាន​ថេរ​ដីកា​ថា គោល​បំណង​សំខាន់ គឺ​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​គម្រប​ព្រៃឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​មួយ​នេះ ដែល​រង​បំផ្លិចបំផ្លាញ​កន្លង​ទៅ និង​ការពារ​ដី​សហគមន៍​ឲ្យ​គេច​ផុត​ពី​ការ​រំលោភ​បំពាន​ដោយ​អ្នក​មាន​អំណាច និង​ក្រុមហ៊ុន ជាដើម៖ «ធ្វើ​បុណ្យ​ដាំ​ដើមឈើ ធ្វើ​បុណ្យ​ខ្មែរ​ជួយ​ខ្មែរ គឺ​ជា​រឿង​មួយ​ដែល​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​នៃ​ព្រះពុទ្ធ​សាសនា ដែល​លោក​ហៅ​ថា​ការ​ដាំ​ដើមឈើ​ជា​ម្លប់ ការ​ការពារ​ព្រៃឈើ​ឲ្យ​នៅ​គង់វង្ស គឺ​ព្រះពុទ្ធ​សម្ដែង​ថា​បាន​បុណ្យ​ទាំង​យប់​ទាំង​ថ្ងៃ»

ព្រះអង្គ​បន្ត​ថា កិច្ចការពារ​ធនធាន​ធម្មជាតិ និង​ស្ដារ​ព្រៃឈើ​ឡើង​វិញ គឺ​ដើម្បី​ជា​ប្រយោជន៍​ប្រទេស​ជាតិ​ទាំងមូល មិន​មែន​សម្រាប់​តែ​ក្រុម​ណា​មួយ ឬ​បុគ្គល​ណា​ម្នាក់​ទេ។ ព្រះអង្គ​ថា​ខុស​ពី​ក្រុមហ៊ុន ឬ​បក្ខពួក​មួយ​ចំនួន​ដែល​ចេះ​តែ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​បន្តិច​ម្តងៗ យក​ធ្វើ​ជា​សម្បត្តិ​ឯកជន។ សកម្មភាព​ទាំងនេះ ព្រះអង្គ​បារម្ភ​ខ្លាច​បាត់បង់​ដី​ព្រៃ​សហគមន៍​ទាំងស្រុង​នៅ​ថ្ងៃ​ខាង​មុខ ប្រសិន​បើ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ស្ដារ​ឡើង​វិញ។ ម្យ៉ាង​វិញ​ទៀត ក្មេង​ជំនាន់​ក្រោយ​នឹង​លែង​ស្គាល់​ពូជ​ឈើ​ប្រណិត​នៅ​ស្រុក​ខ្មែរ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។