អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​១៦​នាក់​ពី​បទ​ឆ្លង​ដែន​ចូល​កាប់​ឈើ​គ្រញូង​ដោយ​ខុស​ច្បាប់

ដោយ ហេង សកល
2017-05-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៧។ Screenshot
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៧។ Screenshot
Screenshot

ស្ថានទូត​កម្ពុជា នៅ​ប្រទេស​ថៃ កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ថៃ និង​រក​មេធាវី​ថៃ ជួយ​ការពារ​ក្តី​ពលរដ្ឋ​ខ្មែរ ១៦​នាក់​ដែល​ត្រូវ​អាជ្ញាធរ​ថៃ ឃាត់​ខ្លួន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ ទី​២៤ ខែ​ឧសភា ថា ពលរដ្ឋ​ខ្មែរ ១៦​នាក់​មក​ពី​ខេត្ត​បាត់ដំបង ត្រូវ​បាន​អាជ្ញាធរ​ថៃ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៧ ពី​បទ “ឆ្លង​ដែន​ចូល​កាប់​ឈើ​គ្រញូង​ដោយ​ខុស​ច្បាប់ និង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់” និង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ស្រះកែវ។

ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​ខណៈ​ពួក​គេ​កំពុង​ដើរ​រក​កាប់​ឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​ប៉ាងស៊ីដា ខេត្ត​ស្រះកែវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល