ផល​ប៉ះពាល់​ពី​កាកសំណល់​ប្លាស្ទិក

ដោយ អ៊ុក សាវបូរី
2014-09-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្មករ​ដើរ​កាត់​គំនរ​សំរាម​នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤។
កម្មករ​ដើរ​កាត់​គំនរ​សំរាម​នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤។
RFA/Ouk Savborey

ថង់​ប្លាស្ទិក ជ័រ​ស្នោ កំប៉ុង​ជ័រ កំពុង​ក្លាយ​ជា​មធ្យោបាយ​មួយ​ប្រើប្រាស់​សម្រាប់​ខ្ចប់​ចំណី​អាហារ ឬ​របស់​ផ្សេងៗ បន្ទាប់​មក​ក៏​ក្លាយ​ជា​សំរាម​បាន​បន្សល់​ទុក​ស្ទើរ​គ្រប់​ទីកន្លែង។ សម្ភារៈ​ជ័រ​នោះ​បង្ក​ការ​ខូចខាត​សោភណភាព​ទី​សាធារណៈ​នៅ​លើ​ដី តែ​បើ​វា​កប់​ក្នុង​ដី ឬ​ប្រឡាយ វា​មិន​ងាយ​​រលាយ​ឡើយ និង​បណ្ដាល​ឲ្យ​ស្ទះ​ផ្លូវ​ទឹក​ហូរ។ ប៉ុន្តែ​បើ​គេ​យក​វា​ទៅ​ដុត គឺ​ឧស្ម័ន​ហុយ​ចេញ​ពី​​ការ​ដុត​នោះ ធ្វើ​ឲ្យ​ស្រទាប់​អូហ្សូន​ធ្លុះធ្លាយ​នាំ​ឲ្យ​ផែនដី​ឡើង​កម្ដៅ។

មន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា ភាព​មិន​ងាយ​រំលាយ​ច្រើន​រយ​ឆ្នាំ​នៃ​គ្រឿង​ជ័រ​ធ្វើ​ឲ្យ​អាកាសធាតុ​ប្រែប្រួល ព្រោះ​តែ​ស្រទាប់​ការពារ​កម្ដៅ​ថ្ងៃ​រហែក។ លោក​ថា ដោយសារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ​វា​បាន​ប៉ះពាល់​ដល់​ការ​ដាំ​ដុះ​ដំណាំ​ផ្សេងៗ ហើយ​ផែនដី​ឡើង​កម្ដៅ។ មូលហេតុ​នេះ ក្រសួង​បរិស្ថាន​អំពាវនាវ​ឲ្យ​អ្នក​លក់​ដូរ​សុំ​ប្ដូរ​ទម្លាប់​ប្រើប្រាស់​វេច​ខ្ចប់ ចំណី​អាហារ​ពី​ថង់​ប្លាស្ទិក ជ័រ​ស្នោ និង​កំប៉ុង​ជ័រ​ទៅ​ប្រើ​ស្លឹក​រុក្ខជាតិ និង​ក្រដាស​ជំនួស​វិញ។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​មនុស្ស​ជា​ច្រើន និយម​ភាព​ងាយ​ស្រួល​នៃ​ការ​ប្រើប្រាស់​ប្លាស្ទិក ដើម្បី​ច្រក​វេច​ខ្ចប់​ជាដើម​នៅ​ក្នុង​អាជីវកម្ម​ជួញដូរ ដោយ​មិន​បាន​គិត​ទៅ​ដល់​ផល​ប៉ះពាល់​នានា អំពី​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​នេះ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បន្ត​ថា ថង់​ប្លាស្ទិក ជ័រ​ស្នោ កំប៉ុង​ជ័រ មិន​ងាយ​រលាយ​ទេ គេ​អាច​ប្រើ​រយៈពេល​ពាន់​ឆ្នាំ​រង់ចាំ​មើល​ការ​រលាយ​របស់​វា ប៉ុន្តែ​បើ​ស្លឹក​ឈូក​ស្លឹក​ចេក និង​ក្រដាស​ជាដើម គឺ​វា​ឆាប់​រលួយ​ផុយ​ទៅ​ក្នុង​ដី​ទើប​ក្រសួង​បរិស្ថាន សូម​ឲ្យ​អ្នក​លក់ដូរ​គួរ​ប្រើ​ថង់​ក្រដាស ថង់​បរិស្ថាន ស្លឹក​រុក្ខជាតិ​វិញ​ក្នុង​ការ​វេច​ខ្ចប់​ដើម្បី​ជួយ​ដល់​បរិស្ថាន​ឲ្យ​ស្រស់​ស្អាត​​នៅ​ក្នុង​ពិភពលោក៖ «ថង់​ប្លាស្ទិក​ប៉ះពាល់​យូរ​អង្វែង​ដល់​បរិស្ថាន​រហូត​ដល់​រាប់​សិប​ឆ្នាំ ឬ​ក៏​ដល់​​រយ​ឆ្នាំ បើសិនជា​វា​កប់ ឬ​ក៏​បោះបង់​ចោល​នៅ​តាម​ទី​សាធារណៈ។ យើង​ហៅ​ថា ធ្វើ​ជា​ចលនា​មួយ​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​នេះ​ឯង​ក្នុង ២០១៥ ហ្នឹង»

លោក សៅ សុភាព បន្ត​ថា ក្រៅ​ពី​ជ័រ​ប្លាស្ទិក​ក្រ​រលាយ​ក៏​មាន​មនុស្ស​ជា​ច្រើន​នៅ​តែ​ប្រើប្រាស់​រថយន្ត ទូ​ទឹក​កក ម៉ាស៊ីន​ត្រជាក់ សេរី​ចាស់ៗ ដែល​វា​បង្ហុយ​ឧស្ម័ន​ពុល​ទៅ​លើ​បរិយាកាស​គឺ​​ឧស្ម័ន​នោះ វា​ទម្លុះ​របាំង​ការពារ​ពន្លឺ​ថ្ងៃ​ហៅ​ថា ស្រទាប់​អូហ្សូន​បណ្ដាល​ឲ្យ​អាកាសធាតុ​ប្រែប្រួល។ ការ​ធ្លាយ​របាំង​ការពារ​ពន្លឺ​ថ្ងៃ​នេះ​ហើយ វា​បង្ក​ឲ្យ​ផែនដី​ឡើង​កម្ដៅ​ប៉ះពាល់​ដល់​ការ​ដាំដុះ​ដំណាំ​ដោយសារ​អាកាសធាតុ​ប្រែប្រួល។

លោក សៅ សុភាព៖ «ឲ្យ​គាត់​បោះបង់​ថង់​ប្លាស្ទិក​អី​ហ្នឹង គាត់​មាន​អី​ប្រើ​ជំនួស គឺ​យើង​គិត​ថា ថង់​បរិស្ថាន​ដែល​ជា​ក្រណាត់ ឬ​ក៏​ជា​ក្រដាស ឬ​ក៏​ទៅ​ប្រើ​ប្រាស់​ដូចជា​ស្លឹក​ឈូក​ស្អីៗ​ហ្នឹង​គឺ​ត្រូវ​តែ​ជំរុញ​ហើយ»

នៅ​ក្នុង​ប្រទេស​កម្ពុជា តំបន់​ដែល​មាន​រោងចក្រ​ជា​កន្លែង​សំបូរ​អ្នក​ទទួល​ទាន​អាហារ​ជា​ក្រុម ឃើញ​មាន​ថង់​ប្លាស្ទិក ប្រអប់​ស្នោ និង​កំប៉ុង​ជ័រ បោះ​ចោល​ពាល​វាល​ពាស​កាល​នៅ​ក្បែរ​រោងចក្រ និង​​ក្បែរ​បន្ទប់​កម្មករ​ស្នាក់​នៅ។ ទន្ទឹម​នោះ​ថង់​ប្លាស្ទិក​ច្រក​សំរាម​ចម្រុះ​ពណ៌​ច្រើន​រយ​ថង់ ចង​ទុក​ចោល​ត្រាំ​ទឹក​ភ្លៀង​នៅ​ក្បែរ​រោងចក្រ​នីមួយៗ នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ។

ថង់​ប្លាស្ទិក​នេះ​ទុក​ចោល​ហាល​ខ្យល់ ហាល​ថ្ងៃ ហាល​ភ្លៀង​យូរ​ខែ​ក៏​មិន​រលួយ ឬ​ខូច​ដែរ។ បញ្ហា​នេះ​និស្សិត​បរិញ្ញាបត្រ​គីមី​សាស្ត្រ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ប៉ែន បញ្ញា ពន្យល់​​ថា ថង់​ប្លាស្ទិក​ស្នោ កំប៉ុង​ជ័រ ជាដើម បើ​យក​វា​ទៅ​ចាក់​កប់​ក្នុង​ដី​រាប់​រយ​ឆ្នាំ គឺ​វា​ក្រ​រលាយ​ដែរ តែ​វា​​មិន​សូវ​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ប្រែប្រួល​អាកាសធាតុ​ទេ។ ប៉ុន្តែ​បើ​គេ​យក​វា​ទៅ​ដុត គឺ​ឧស្ម័ន​ពុល​​នោះ​វា​ហុយ​ឡើង ធ្វើ​ឲ្យ​ប៉ះពាល់​ស្រទាប់​អូហ្សូន។

លោក ប៉ែន បញ្ញា៖ «បើសិនជា​វា​កប់​ចូល​ទៅ​ក្នុង​ដី គឺ​វា​អត់​រលាយ​ទេ ថង់​ប្លាស្ទិក ហើយ​វា​អត់​មាន​ផល​ប៉ះពាល់​អី​ធំដុំ​ទេ ប៉ុន្តែ​បើ​សិន​ជា​យើង​ដុត​វា​អាច​បង្ក​ជា​ឧស្ម័ន​ពុល​ដែល​ចេញ​មក​ពី​ថង់​ប្លាស្ទិក ហើយ​និង​ប្រអប់​ស្នោ​ចូល​ទៅ​ក្នុង​បរិយាកាស​ដល់​ពេល​ឧស្ម័ន​ដែល​ភាយ​ចេញ​ឡើយ​ហ្នឹង វា​អាច​ទៅ​កាត់​បន្ថយ​អូហ្សូន​​​ដែល​នៅ​ក្នុង​ស្រទាប់​ផែនដី​របស់​យើង»

មន្ត្រី​ក្រសួង​បរិស្ថាន លោក សៅ សុភាព ឲ្យ​ដឹង​ថា ដោយសារ​តែ​ថង់​ប្លាស្ទិក និង​ជ័រ​ស្នោ ចោទ​ជា​បញ្ហា​ប៉ះពាល់​បរិស្ថាន ទើប​ក្រសួង​បរិស្ថាន​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ អង្គការ​នានា រួម​ទាំង​ផ្សារ​ទំនើប​នានា ក្នុង​រាជធានី​ភ្នំពេញ មាន​ទាំង​ថង់​ធ្វើ​ពី​ក្រដាស និង​ថង់​ដែល​ងាយ​រលាយ​​ក្នុង​ដី​លក់​ក្នុង​តម្លៃ​ថោក និង​ជំរុញ​ឲ្យ​អតិថិជន​យក​ថង់​នោះ​ប្រើប្រាស់​ដើម្បី​ជួយ​ថែទាំ​ស្រទាប់​អូហ្សូន ដែល​កំពុងតែ​ធ្លុះធ្លាយ​ដោយសារ​ឧស្ម័ន​ពុល​នៃ​ការ​ដុត​គ្រឿង​ជ័រ​ប្លាស្ទិក​នេះ។

លោក សៅ សុភាព៖ «ជាពិសេស​គឺ​យើង​ធ្វើ​ការងារ​ជាមួយ​ក្រសួង​ទេសចរណ៍​ដែល​ជា​ក្រសួង​មួយ​ធ្វើ​ការងារ​ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត​នេះ។ យើង​ក៏​បាន​ធ្វើ​ការងារ​ជាមួយ​នឹង​ទីផ្សារ​ធំៗ​មួយ​ចំនួន​ជា​របៀប​ដូច​ឡាក់គី ដូច​អី​អ៊ីចឹង ដែល​ជា​ទីផ្សារ​ទំនើប​ហ្នឹង ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​គាត់​កាត់​បន្ថយ​ការ​ប្រើប្រាស់​​ថង់​ប្លាស្ទិក​ដើម្បី​វេច​ខ្ចប់​របស់​របរ ឬ​ក៏​ចំណី​អាហារ​ដែល​អតិថិជន​ទៅ​ផ្សារ​របស់​គាត់​ហ្នឹង»

​ចៅ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍សែនជ័យ លោក សុទ្ធ សាត ទទួល​ស្គាល់​ថា នៅ​ក្នុង​មូលដ្ឋាន​នោះ​បាន​អប់រំ​កម្មករ​កុំ​ឲ្យ​ដុត​ថង់​ប្លាស្ទិក តែ​ត្រូវ​ប្រមូល​វា​ចង​ទុក​ម្តុំ ទុក​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​យក​​ទៅ​បោះចោល។ លោក​អះអាង​ថា នៅ​ក្នុង​មូលដ្ឋាន​នោះ អ្នក​លក់​ដូរ​ភាគតិច​ប្រើ​ស្លឹក​ឈូក និង​​ស្លឹក​ចេក​ពេល​វេច​ខ្ចប់​អាហារ​ឲ្យ​កម្មករ៖ «អ៊ីចឹង​លើ​បញ្ហា​ទាំង​អស់​ហ្នឹង ការ​ខ្វះខាត​វា​តែងតែ​មាន​ដែរ​ហើយ ប៉ុន្តែ​ក្នុង​នោះ​ដែរ​ទាល់តែ​ការ​កសាង​ឡើង​វិញ»

ក្រុម​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ ឲ្យ​ដឹង​ថា ក្រៅពី​ថង់​ប្លាស្ទិក ក្រ​រលាយ​ក៏​វា​បាន​ជះ​ក្លិន​អាក្រក់​នៃ​សារ​ធាតុគីមី​ផលិត​ថង់​នោះ នៅ​ពេល​យក​ទៅ​ប្រើ​ដែរ។

ក្រៅ​ពី​ការ​ទិតៀន​អំពី​ក្លិន​នៃ​ថង់​ប្លាស្ទិក ក៏​មាន​ការ​រិះគន់​ពី​ភាព​យឺតយ៉ាវ​នៃ​ការ​យក​សំរាម​ដឹក​ចេញ​ដែរ។ បុរស​ម្ចាស់​ផ្ទះ​ជួល​ម្នាក់​ថ្លែង​ថា ថង់​ប្លាស្ទិក មិន​រលាយ​ឯ​សំរាម​នៅ​ក្នុង​ថង់​បង្ក​ក្លិនស្អុយ​ពី​ក្នុង​ថង់​នោះ ប៉ះពាល់​សុខភាព​មនុស្ស​ដែរ។

លោក​ថា ពេល​ខ្លះ​ថង់​ប្លាស្ទិក​ហើរ​ចូល​លូ ស្ទះ​ចរន្ត​ទឹក​ហូរ​ចេញ​ពី​ភ្នំពេញ ដោយសារ​វា​មាន​ភាព​ស្វិត មិន​ងាយ​រលាយ ឬ​មិន​ងាយ​ផុយ​រលួយ៖ «ថង់​ប្លាស្ទិក​នេះ វា​ប៉ះពាល់​បញ្ហា​ធំ​គឺ​រឿង​បរិស្ថាន​ហ្នឹង​ហើយ ដូច​ក្រសួង​បរិស្ថាន គេ​ឲ្យ​កែ​មក​ប្រើ​ក្រដាស​ខ្ចប់ ឬ​ប្រើ​ស្លឹក​ឈូក​បែប​ធម្មជាតិ​វិញ ប៉ុន្តែ​ដោយសារ​ប្រជាជន​បងប្អូន​យើង​អ្នក​រស់​នៅ​​ក្នុង​នេះ គាត់​មិន​ប្រើប្រាស់​អា​ហ្នឹង​ប៉ុន្មាន​គាត់​ប្រើ​ជាង​គេ​គឺ​ប្លាស្ទិក រួច​ដាក់​សំរាម​ដល់​ពេល​ដាក់​​សំរាម​ទៅ នៅ​ពេល​គាត់​យក​ទៅ​ចោល ខាង​ក្រុមហ៊ុន​ប្រមូល​សំរាម​ហ្នឹង​មិន​សូវ​មក​ប្រមូល យូរៗ​មក​ម្ដង វា​រលួយ​ប៉ាយ​ពេញ​ហ្នឹង ខ្លះ​អណ្ដែត​ទឹក​ចូល​លូ ចូល​អី ស្ទះ​លូ​ស្ទះ​អី»

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា ការ​អប់រំ​មនុស្ស​ឲ្យ​ងាក​ពី​ប្រើប្រាស់​ថង់​ប្លាស្ទិក ប្រអប់​ស្នោ កំប៉ុង​ជ័រ​ជាដើម ទៅ​ប្រើ​ថង់​បរិស្ថាន ឬ​ស្លឹក​ចេក ស្លឹក​ឈូក​វិញ​នោះ ត្រូវ​ប្រើ​ពេល​យូរ ឬ​ឆាប់ អាស្រ័យ​លើ​ការ​ឆាប់​ទទួល​យក​នៃ​អ្នក​ប្រើប្រាស់។ លោក​ថា បើ​មនុស្ស​ទាំង​អស់​ព្រម​បោះ​ចោល​គ្រឿង​ប្លាស្ទិក​ទៅ​ប្រើ​ប្រាស់​ស្លឹក​រុក្ខជាតិ ឬ​ក្រដាស​វេច​ខ្ចប់​សម្ភារៈ​នោះ គឺ​វា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អ្នក​ស្រែ​ចម្ការ​ដែល​ដាំ​ឈូក ដាំ​ចេក ទទួល​បាន​ចំណូល​ពី​ការ​លក់​ស្លឹក​វា ហើយ​បរិស្ថាន​ក្នុង​ទីក្រុង​ក៏​មិន​កខ្វក់​ដោយសារ​ប្លាស្ទិក​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Saphay

ពី Brockton Mass USA

We all love our Country,we care about the environment and safety in our everyday life.
Check out these easy ways you can start to reduce your plastic waste
1) Stop using plastic bags in restaurants, supermarket or any shopping store. If a plastic bag is a must, purchase a reusable bag and use them instead. Use a reusable produce bag. A single plastic bag can take 1,000 years to degrade. Purchase or make your own reusable produce bag and be sure to wash them often!
Buy cardboard boxes instead of plastic box or plastic bottles. Often, products like laundry detergent come in cardboard which is more easily recycled than plastic.
2) Use a reusable bottle or mug for your beverages, even when ordering from a to-go shop .Bring your own container for take-out or your restaurant doggy-bag since many restaurants use Styrofoam. Avoid buying frozen foods because their packaging is mostly plastic. Even those that appear to be cardboard are coated in a thin layer of plastic. Plus you'll be eating fewer processed foods.
Don't use plastic ware at home and be sure to request restaurants do not pack them in your take-out box.
3) Make fresh squeezed juice or eat fruit instead of buying juice in plastic bottles. It's healthier and better for the environment.
4) Make your own cleaning products that will be less toxic and eliminate the need for multiple plastic bottles of cleaner. Count how many plastic bags are brought into your household during one week. When we see the waste for ourselves and know how using reusable bags can make a difference in just one household, we can feel good about the impact we're making.
5) Pack your lunch in reusable containers and bags. Also, opt for fresh fruits and veggies and bulk items instead of products that come in single serving in Styrofoam cups.
6) Be creative and think of more tips; spread the words on our Community. Tell your friends and family about your commitment to reduce plastic bag consumption. They might be inspired to make the change themselves! Spread the words, let everyone you know about the actions you are taking to help our environment.
Teach our Children section for more tips and information to make the choice as a family to reduce plastic bag consumption.
7) Spread the words by refusing to accept plastic bags from cashiers and store owners. It only takes a second to refuse a plastic bag, and to politely remind the cashier (and anyone else in area) that plastic bags are bad for the environment.

Sep 18, 2014 03:10 PM

គេហទំព័រ​ទាំងមូល