ក្រសួង​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​បក់​ខ្លាំង​ពី​ថ្ងៃទី២០ ដល់​ថ្ងៃ​ទី​២៧ កញ្ញា

ដោយ អាស៊ីសេរី
2017-09-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទឹក​ភ្លៀង​ជន់​លិច​ផ្លូវ​នៅ​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦។
ទឹក​ភ្លៀង​ជន់​លិច​ផ្លូវ​នៅ​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦។
RFA/Den Ayuthyea

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ព្យាករ​អាកាសធាតុ​ថា កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​មធ្យម​ទៅ​ច្រើន​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃទី២០ ដល់​ថ្ងៃ​ទី​២៧ កញ្ញា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ ចេញ​នៅ​ថ្ងៃទី២០ កញ្ញា ឲ្យ​ដឹង​ថា កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូស​បន្លាយ​លើ​ភាគ​ខាងជើង​ប្រទេស ដូចជា នៅ​តំបន់​វាល​ទំនាប និង​ខ្ពង់រាប គឺ​ខណ្ឌ ស្រុក ក្រុង​មួយ​ចំនួន​នៃ​រាជធានី​ភ្នំពេញ ខែត្រ​កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ក្រចេះ ឧត្តរមានជ័យ កំពង់ចាម និង​ខែត្រ​ត្បូងឃ្មុំ នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​បង្គួរ​ទៅ​ច្រើន។

ចំពោះ​តំបន់​មាត់​សមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ដែរ ហើយ​លើ​ផ្ទៃ​សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​ខ្យល់​បោកបក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ។ ក្រសួង​ធនធានទឹក​អំពាវនាវ​ឲ្យ​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើត​មាន​ឡើង​ជា​យថាហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល