បទល្មើស​ព្រៃឈើ​នៅ​ទំនប់​សេសាន​បន្ត​កើន​ឡើង​ក្នុង​ឱកាស​ចូលឆ្នាំ​សកល

ដោយ ហេង សកល
2018.01.02
ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម ២០១៧ ១៤៤០ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
Photo courtesy of EIA

កម្មករ​ធ្វើការ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២ មករា​ថា រយៈពេល​ជាង ១​សប្ដាហ៍​ឆ្លង​ឆ្នាំ ២០១៧​នេះ រថយន្ត​យី​ឌុប​ដឹក​ឈើ​ជាង ១០០​គ្រឿង ចរាចរ​លើ​ខ្នង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

លោក​ថា ក្នុង​មួយ​យប់ៗ រថយន្ត​យីឌុប​មិន​ក្រោម ១០​គ្រឿង​ទេ បាន​ដឹក​ឈើ​ខុសច្បាប់ លើ​ខ្នង​ទំនប់ ទៅកាន់​ប្រទេស​វៀតណាម ដែល​មាន​ការ​បើក​ដៃ​ពី​ស្ថាប័ន​ពាក់ព័ន្ធ។ លោក​បន្ត​ថា ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នេះ កំពុង​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​ពលរដ្ឋ​នៅ​តំបន់​នោះ និង ការប្រែប្រួល​អាកាសធាតុ។ «»

បុរស​ដដែល​បន្ត​ថា ឧក្រិដ្ឋកម្ម​ព្រៃឈើ​នេះ គឺជា​សញ្ញា​បញ្ជាក់​ថា លោក ហ៊ុន សែន មិន​មាន​ឆន្ទៈ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដូច​ការសន្យា​នោះ​ទេ បាន​ត្រឹមតែ​ភូតភរ ពលរដ្ឋ​ក្នុង​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ តែ​ធាតុ​ពិត បទល្មើស​ព្រៃឈើ ឆ្លងដែន​ទៅ​វៀតណាម​នៅតែ​បន្ត​កើតមាន​ខ្លាំង​ជាង​មុន។ លោក​ថា សកម្មភាព​កាប់​ឈើ​មូល​ធំៗ ក្នុង​តំបន់​អភិរក្ស និង​ព្រៃស្រោង​មួយ​ចំនួន​ក្នុងស្រុក​សេសាន និង​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង​កើតមាន​ច្រើន ពុំ​មាន​ការទប់ស្កាត់ បង្ក​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ជីវភាព និង​មុខរបរ​សហគមន៍។

ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោមពីរ មាន​ផ្ទៃដី ៣​ម៉ឺន ៦​ពាន់​ហិកតារ ឋិត​ក្នុងស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ Ang & Associates Lawyer Co., Ltd. របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង តាំងពី​ឆ្នាំ​២០១២។ ក៏ប៉ុន្តែ​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​បិទទ្វារ​ទឹកជា​ស្ថាពរ​ដើម្បី​បំពេញ​តួប៊ីន​ផលិត​អគ្គិសនី​ជិត ៣​ខែ​ហើយ តែ​អាជីវកម្ម​ឈើ​ខុសច្បាប់​លើ​ខ្នង​ទំនប់ និង​ការ​ដឹក​ជញ្ជូន​ពី​ក្រៅ​ចូល​ផ្ទៃ​អាង​នៅតែ​កើតមាន​ដដែលៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។