កូន​ផ្សោត​មួយ​ក្បាល​ទៀត​​ទើប​ចាប់​កំណើត​ក្នុង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ

ដោយ អាស៊ីសេរី
2017-10-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កូន​ផ្សោត​ពីរ​ក្បាល​​ហែល​នៅ​ទន្លេ​មេគង្គ ខែត្រ​ក្រចេះ កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា ឆ្នាំ​២០១៧។ រូបភាព WWF-Cambodia
កូន​ផ្សោត​ពីរ​ក្បាល​​ហែល​នៅ​ទន្លេ​មេគង្គ ខែត្រ​ក្រចេះ កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា ឆ្នាំ​២០១៧។ រូបភាព WWF-Cambodia
រូបភាព WWF-Cambodia

អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​ប្រចាំ​កម្ពុជា (WWF-Cambodia) ប្រកាស​អបអរសាទរ​ចំពោះ​វត្តមាន កូន​សត្វ​ផ្សោត មួយ​ក្បាល​ដែល​ទើបនឹង​ចាប់កំណើត ក្នុង​ទន្លេ​មេគង្គ ខេត្ត​ក្រចេះ។

សត្វ​ផ្សោត​ជា​ពូជ​សត្វ​ជិត​ផុត​ពូជ ហើយ​វត្តមាន​របស់​វា​មាន​ប្រមាណ ៨០​ក្បាល​ប៉ុណ្ណោះ តាម​ដង​ទន្លេ​មេគង្គ ក្នុង​ប្រទេស​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ WWF-Cambodia ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ឲ្យ​ដឹង​ថា កូន​សត្វ​ផ្សោត​ដែល​ទើប​ចាប់កំណើត​នេះ ត្រូវ​បាន​អ្នក​បើក​ទូក​ទេសចរណ៍ បាន​ប្រទះឃើញ​កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា។

នាយករង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ក្រចេះ លោក តាន់ សុមេធប៊ុនវឌ្ឍន៍ សន្និដ្ឋាន​ថា កូន​ផ្សោត​នេះ​មាន​អាយុ​ប្រមាណ ៣​ថ្ងៃ​ហើយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​មករា ក្រុម​អ្នក​អភិរក្ស​ប្រទះឃើញ​វត្តមាន​កូន​ផ្សោត​កើត​ថ្មី​ចំនួន ៩​ក្បាល​ហើយ តែ​ស្លាប់​ទៅវិញ​ចំនួន ២​ក្បាល ដោយឡែក​កាលពី​ឆ្នាំ ២០១៦ កូន​ផ្សោត​កើត​ថ្មី​មាន​ចំនួន ៤​ក្បាល និង​ស្លាប់​ទៅវិញ​ទាំង​៤​ក្បាល។

សត្វ​ផ្សោត ជាពិសេស​កូន​ផ្សោត​នៅ​ប្រទេស​កម្ពុជា កំពុង​រង​ការ​គំរាម​កំហែង​ខ្លាំង ដោយសារ​តែ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ និង​ការ​នេសាទ​ខុសច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល