ក្រសួង​ព្រមាន​ពី​អាកាសធាតុ​មិន​សូវ​ល្អ​ដែល​នឹង​មាន​ភ្លៀង​ធ្លាក់​ទូទាំង​ប្រទេស

ដោយ អាស៊ីសេរី
2018-01-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជំនន់​ទឹក​ភ្លៀង​ពី​ស្ទឹង​ព្រែកត្នោត ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sochivy
ជំនន់​ទឹក​ភ្លៀង​ពី​ស្ទឹង​ព្រែកត្នោត ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sochivy
RFA/Sochivy

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​២ មករា ព្រមាន​ជាមុន​អំពី​អាកាសធាតុ​មិនសូវ​ល្អ ដែល​នឹង​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​ទូទាំង​ប្រទេស។ ក្រសួង​បាន​ព្យាករណ៍​ថា ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស ចាប់​ពី​តិច​ទៅ​បង្គួរ ហើយ​ជាពិសេស​គឺ​នៅ​តំបន់​ទំនាប​កណ្ដាល និង​តំបន់​មាត់សមុទ្រ។ ក្រសួង​នេះ​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់ នេះ គឺ​ដោយសារ មាន​វិសម្ពាធ​មួយ​កើតឡើង​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ហ្វីលីពីន ហើយ​វិសម្ពាធ​នេះ​នឹង​រំកិល​ខ្លួន​ចូល​ទៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង រួច​បន្ត​មកកាន់​តំបន់​ដីសណ្ដ​ទន្លេ​មេគង្គ។

ដោយឡែក​សីតុណ្ហភាព​នៅ​ទូទាំង​ប្រទេស​វិញ ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១០​មករា គឺ​អប្បបរមា ឬ​ទាប​បំផុត នៅ​ចន្លោះ​ពី ២៣ ទៅ ២៤ អង្សាសេ។ ឯ​សីតុណ្ហភាព​អតិបរមា ឬ​ដែល​ខ្ពស់​បំផុត គឺ​នៅ​ចន្លោះ​ពី ២៩ ទៅ​៣០ អង្សាសេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល